អំពីGXU

សកលវិទ្យាល័យក្វាងស៊ី(GXU)មានទីតាំងស្ថិតនៅទីក្រុងណាននីង ជាទីរួមខេត្តរបស់ក្វាងស៊ី ដែលបានស្គាល់ជា ទីក្រុងបៃតង។ សកលវិទ្យាល័យក្វាងស៊ី គឺជាសកលវិទ្យាល័យតែមួយគត់ដែលស្ថិតនៅក្នុងគម្រោងវិស្វកម្ម 211 និង គម្រោងបង្កើតសកលវិទ្យាល័យ "double first-class" នៅក្វាងស៊ី ក៏ជាសកលវិទ្យាល័យដែលសហការរួមគ្នារវាងក្រសួងអប់រំ និងរដ្ឋបាលតំបន់ស្វយ័តជនជាតិZhuangក្វាងស៊ី។

សកលវិទ្យាល័យត្រូវបានបង្កើតឡើងនៅឆ្នាំ1928នៅក្រុងWuzhou ខេត្តក្វាងស៊ី នៅឆ្នាំ1939សាលាបានក្លាយទៅជាសកលវិទ្យាល័យជាតិក្វាងស៊ី។ សាកលវិទ្យាធិការដំបូងគឺ លោកបណ្ឌិត Ma Junwu គាត់គឺជាអ្នកជំនាញអប់រំ អ្នកវិទ្យាសាស្ត្រ និងអ្នកបដិវត្តន៍ប្រជាធិបតេយ្យដ៏ល្បីឈ្មោះ ដែលមានងារថា ខាងជើងលោកCai ខាងត្បូងលោកMa (លោកCai: ឈ្មោះពេញ Cai Yuanpei ជាស្ថាបនិកសកលវិទ្យាល័យប៉េកាំង) និង "the great master" នៅក្នុងវិស័យអប់រំ។លើកពីនេះ អ្នកប្រាជ្ញល្បីៗ និងអ្នកជំនាញអប់រំជាច្រើនទៀតនៅក្នុងវិស័យអប់រំ និងវប្បធម៌ជាតិក៏បានមកបង្ហាត់បង្រៀននៅសកលវិទ្យាល័យផងដែរ ដូចជា លោក Li Siguang លោកChen Wangdao លោកLi Da លោកChen Yinque និងលោក Liang Shuming។នៅឆ្នាំ1952 លោកប្រធានាធិបតី Mao Zedong បានសរសេរឈ្មោះ សកលវិទ្យាល័យក្វាងស៊ី (ជាភាសាចិន) ដោយផ្ទាល់ដៃ។ ឆ្នាំ1953 សកលវិទ្យាល័យបានបំបែកខ្លួនទៅជា19គ្រឹះស្ថានឧត្តមសិក្សាក្នុងកំឡុងពេលការកែប្រែគ្រឹះស្ថានឧត្តមទូទាំងប្រទេស។ 5ឆ្នាំក្រោយគឺនៅឆ្នាំ1958 លោកប្រធានាធិបតី Mao បានអនុញ្ញាតឱ្យបង្កើតសកលវិទ្យាល័យក្វាងស៊ី(GXU)ឡើងវិញម្តងទៀត។នៅយុគសម័យថ្មី សកលវិទ្យាល័យក្វាងស៊ីដែលយើងកំពុងស្គាល់បច្ចុប្បន្ន គឺការរួមបញ្ចូនគ្នារវាងសកលវិទ្យាល័យក្វាងស៊ី និងសកលវិទ្យាល័យកសិកម្មក្វាងស៊ីនៅឆ្នាំ1997 និងបានបញ្ចូនទៅក្នុងគម្រោងវិស្វកម្ម 211 ដោយក្រសួងអប់រំនៅឆ្នាំដដែល។ពីរទសវត្សរ៍ក្រោយមក GXUត្រូវបានជ្រើសរើសចូលក្នុងគម្រោងជាតិបង្កើតសកលវិទ្យាល័យ "double first-class"។ នៅឆ្នាំ2018 សកលវិទ្យាល័យក្លាយជាគ្រឹះស្ថានឧត្តមសិក្សាដែលសហការរួមគ្នារវាងក្រសួងអប់រំ និងរដ្ឋបាលតំបន់ស្វយ័តជនជាតិZhuangក្វាងស៊ី។ នៅឆ្នាំ2022 សកលវិទ្យាល័យត្រូវជ្រើសរើសចូលក្នុងគម្រោងជាតិបង្កើតសកលវិទ្យាល័យ "double first-class"ម្តងទៀត។

GXU មានផ្ទៃដីទំហំ 21,400 mu (ស្មើនឹង 14,266,666គីឡូមែត្រការ៉េ) ក្នុងនោះ 4,550.7 mu (ប្រហែល 3,033,800 គីឡូមែត្រការ៉េ)ជាបរិវេណសកលវិទ្យាល័យ និង16,900 mu (ប្រហែល 11,266,666 គីឡូមែត្រការ៉េ)ជាមូលដ្ឋានថ្មីនៃវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិចអាស៊ីក្វាងស៊ី (ជាមូលដ្ឋានពិសោធន៍ ស្រាវជ្រាវ និងបង្រៀនអំពី កសិកម្ម រុក្ខា និងសត្វ) ជាមួយនឹងផ្ទៃដីអាគារជាង 2លានមែត្រការ៉េ។ GXUមានមហាវិទ្យាល័យចំនួន25 និស្សិតបរិញ្ញាបត្រពេញម៉ោងចំនួន24,017នាក់ បរិញ្ញាបត្រជាន់ខ្ពស់ពេញម៉ោងចំនួន 16,751នាក់ ក្រៅម៉ោងចំនួន2,785នាក់ និស្សិតអន្តរជាតិ និងនិស្សិតមកពីហុងកុង ម៉ាកាវ និងតៃវ៉ាន់ចំនួន806នាក់ និស្សិតក្នុងកម្មវិធីអប់រំមនុស្សពេញវ័យផ្សេងៗចំនួន10,967នាក់។ បច្ចុប្បន្នមានបុគ្គលិកអប់រំចំនួន3,321នាក់ ក្នុងនោះ មុខតំណែងបច្ចេកទេសជំនាញជាន់ខ្ពស់ចំនួន585នាក់ មុខតំណេងរងបច្ចេកទេសជំនាញជាន់ខ្ពស់ចំនួន948នាក់ បណ្ឌិតសភាចារ្យចំនួន2រូបនៃបណ្ឌិតសភាវិស្វកម្មចិន សមាជិកក្នុងគម្រោងវិស្វកម្មធនធានមនុស្សសំខាន់ថ្នាក់ជាតិចំនួន65នាក់ និងការឧបត្ថម្ភពិសេសពីរដ្ឋាភិបាលក្រុមប្រឹក្សារដ្ឋចំនួន23នាក់។

GXUមានមុខជំនាញគ្រប់វិស័យដូចជា ទស្សនៈវិជ្ជា សេដ្ឋកិច្ច ច្បាប់ អប់រំ វិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត វិស្វកម្ម កសិកម្ម វេជ្ជសាស្ត្រ គ្រប់គ្រង សិល្បៈជាដើម ក្នុងនោះមុខជំនាញ first-levelចំនួន38។ នៅឆ្ឋាំ2024កម្មវិធីថ្នាក់បរិញ្ញាបត្រមានចំនួន64ជំនាញ ក្នុងនោះជំនាញចំនួន15ទទួលនិស្សិតចែកជា7ផ្នែកធំៗ។ បច្ចុប្បន្ន GXU មានមុខជំនាញក្នុងគម្រោង ការបង្កើតមុខជំនាញថ្នាក់ពិភពលោកចំនួន1 ក្រុមមុខជំនាញfirst classសហការក្នុងតំបន់ចំនួន2 មុខជំនាញគោលថ្នាក់ជាតិចំនួន2 មុខជំនាញគោលថ្នាក់ជាតិ(បណ្តុះបណ្តាល)ចំនួន1 មុខជំនាញfirst classក្វាងស៊ីចំនួន12 ការបង្កើតជំនាញfirst classគោលថ្នាក់ជាតិចំនួន46។ មុខជំនាញចំនួន9បានស្ថិតនៅកំពូលតារាង1%នៃចំណាត់ថ្នាក់សកលលោកESI មានដូចជា វិស្វកម្ម វិទ្យាសាស្ត្រវត្ថុធាតុ វិទ្យាសាស្ត្រកសិកម្ម វិទ្យាសាស្ត្រសត្វ និងរុក្ខជាតិ គីមីវិទ្យា វិទ្យាសាស្ត្របរិស្ថាន/អេកូឡូស៊ី ជីវសាស្ត្រ និងជីវគីមីសាស្ត្រ វិទ្យាសាស្ត្រកុំព្យូទ័រ និងផែនដីវិទ្យា។ លើកពីនេះសកលវិទ្យាល័យមានថ្នាក់បណ្ឌិតfirst-levelចំនួន19 ថ្នាក់បណ្ឌិតជំនាញចំនួន1 ថ្នាក់អនុបណ្ឌិតfirst-levelចំនួន38 ថ្នាក់អនុបណ្ឌិតជំនាញចំនួន25 និងមន្ទីរពិសោធន៍ក្រោយបណ្ឌិត(post-doctoral)ចំនួន14

GXUមានមន្ទីរពិសោធន៍គោលថ្នាក់ជាតិចំនួន2 មូលដ្ឋានសហការបច្ចេកទេសវិទ្យាសាស្ត្រអន្តរជាតិថ្នាក់ជាតិចំនួន1 វេទិកាបណ្តុះបណ្តាលធនធានមនុស្សសម្រាល់គ្រឹះស្ថានឧត្តមសិក្សាថ្នាក់ជាតិចំនួន1 មន្ទីរពិសោធន៍គោលនៃក្រសួងអប់រំចំនួន2 មជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មនៃក្រសួងអប់រំចំនួន2 មូលដ្ឋានស្រាវជ្រាវអំពីតំបន់និងប្រទេសនៃក្រសួងអប់រំចំនួន1 មជ្ឈមណ្ឌលការបង្កើតថ្មីសហការជាមួយរដ្ឋបាលខេត្តចំនួន2 មន្ទីរពិសោធន៍គោលនៃមន្ទីររុក្ខា និងវាលស្មៅថ្នាក់ជាតិចំនួន1 វិទ្យាស្ថានការបង្កើតថ្មីបច្ចេកទេសវិទ្យាសាស្ត្រអន្តរជាតិនៃក្រសួងកសិកម្មចំនួន1 មូលដ្ឋានជំរុញអក្សរសាស្ត្រភាសាថ្នាក់ជាតិនៃក្រសួងអប់រំចំនួន1 វេទិកាការបង្កើតថ្មីបច្ចេកទេសវិទ្យាសាស្ត្រថ្នាក់ខេត្តចំនួន45 មូលដ្ឋានស្រាវជ្រាវគោលស្តីពីវិទ្យាសាស្ត្រសង្គមគ្រឹះដ្ឋានឧត្តមសិក្សាក្វាងស៊ីចំនួន4 សមាជិកសម្ព័ន្ធ Think-Tank ថ្មីលក្ខណៈជាក្វាងស៊ីចំនួន13 ល។ ដើម្បីបន្តលំនាំថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ GXU បានចុះកិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរ ជាមួយនឹងគ្រឺះដ្ឋានឧត្តមសិក្សាចំនួន 280 ក្នុង48ប្រទេស និងមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយគ្រឹះដ្ឋានឧត្តមសិក្សាចំនួន90 ជាមួយប្រទេសសមាជិកអាស៊ាន។

GXUតែងតែយកចិត្តទុកដាក់ទៅលើការបង្កើតថ្មីបចេ្ចកទេសវិទ្យាសាស្ត្រ និងការបម្រើសង្គម ក្នុងចំណោមនោះគំនិតផ្តួចផ្តើមច្នៃប្រឌិតដែលមានភាពលេចធ្លោចំនួន 9វិស័យ ដូចជាការលើកកម្ពស់សមាហរណកម្មមុខជំនាញ ការបង្កើតក្រុមនាំមុខ និងធនធានមនុស្សបង្កើតថ្មី ជំរុញការបញ្ចូលគ្នានៃផលិតកម្ម-សិក្សា-ស្រាវជ្រាវ និងការផ្លាស់ប្តូរលទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រ ល។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានបង្កើតសមិទ្ធិផលថ្មីជាច្រើន ដែលមានឥទ្ធិពលយ៉ាងខ្លាំង។  រយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ក្នុងគម្រោង ការប្រើប្រាស់ និងបច្ចេកទេសសំខាន់ស្តីពីការផលិតក្រដាស ការប្រើប្រាស់ឡើងវិញនៃសំណល់ទឹកមានសារជាតិមេ និងការបំភាយទាបបំផុត និងគម្រោង បច្ចេកទេសសំខាន់ និងការប្រើប្រាស់ប្រព័ន្ធរៀបចំក្លរីនឌីអុកស៊ីតទំហំធំ និងការបន្សុទ្ធសារធាតុក្លរីនពីPulp ដែលដឹកនាំដោយបណ្ឌិតសភាចារ្យ Shuangfei Wang បានជាប់ចំណាត់ថ្នាក់លេខ2ក្នុងកម្មវិធីវឌ្ឍនភាពបច្ចេកវិទ្យា និងវិទ្យាសាស្ត្រថ្នាក់ជាតិឆ្នាំ2016 និងចំណាត់ថ្នាក់លេខ2 ក្នុងកម្មវិធីការបង្កើតបច្ចេកទេសថ្មីថ្នាក់ជាតិឆ្នាំ2019ក្រុមស្រាវជ្រាវបច្ចេកទេសគោលស្តីពីស្ពានកោងប្រវែងវែងដែលដឹកនាំដោយបណ្ឌិតសភាចារ្យ Zheng Jielian បានឈ្នះពានរង្វាន់ក្រុមការងារបង្កើតថ្មីមុនគេលើកទី2 និងជាប់ចំណាត់ថ្នាក់លេខ2 ក្នុងកម្មវិធីវឌ្ឍនភាពបច្ចេកទេស និងវិទ្យាសាស្ត្រថ្នាក់ជាតិឆ្នាំ2018 ឈ្នះពានរង្វាន់វិស្វកម្មសំណង់ស៊ីវិលចិន Zhan Tianyou លើកទី16 ឈ្នះពានរង្វាន់ខ្ពស់បំផុតក្នុងសន្និសីទអន្តរជាតិស្តីពីស្ពាន(IBC) ល។ លោកបណ្ឌិតXie Fei ជាសាស្ត្រាចារ្យវ័យក្មេងម្នាក់ នៅឆ្នាំ2022បានចុះផ្សាយអត្ថបទស្រាវជ្រាវការរកឃើញថ្មីនៅទស្សនាវដ្តី(journal)វិទ្យាសាស្ត្រដ៏ល្បី Nature (Vela Pulsar Wind Nebula X-rays are Polarized to Near the Synchrotron Limit) ដែលនេះជាលើកទី1ក្នុងប្រវត្តិការចុះផ្សាយអត្ថបទក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រដ៏ល្បីនេះ ដែលអ្នកប្រាជ្ញក្វាងស៊ីជាអ្នកនិពន្ធផ្ទាល់។លោកសាស្ត្រាចារ្យ Han linhai បានឈ្នះពានរង្វាន់ការបង្កើតថ្មីថ្នាក់ជាតិលើកទី3នៅឆ្នាំ2023 និងបានពានរង្វាន់ការបង្កើតបច្ចេកទេសថ្មី និងវិទ្យាសាស្ត្រ ក្នុងកម្មវិធីមូលនិធី Ho Leung Ho Lee នៅឆ្នាំដដែរ។ តាំងពីឆ្នាំ2006 GXU បានឈ្នះពានរង្វាន់បច្ចេកទេស និងវិទ្យាសាស្ត្រថ្នាក់ខេត្ត និងក្រសួងចំនួន46 ពានរង្វាន់បច្ចេកទេស និងវិទ្យាសាស្ត្រខ្ពស់បំផុតចំនួន1 ពានរង្វាន់ការរួមចំណែកពិសេសក្នុងបច្ចេកទេសវិទ្យាសាស្ត្រក្វាងស៊ីចំនួន2 ពានរង្វាន់ការរួមចំណែកពិសេសនៃធនធានមនុស្សវ័យក្មេងក្នុងបច្ចេកទេសវិទ្យាសាស្ត្រក្វាងស៊ីចំនួន2 ពានរង្វាន់ការបង្កើតថ្មីមុនគេក្វាងស៊ីចំនួន4 ពានរង្វាន់វិស្វករល្អបំផុតក្វាងស៊ីចំនួន1 ជាប់ចំណាត់ថ្នាក់លេខ2ចំនួន3ដង និងចំណាត់ថ្នាក់លេខ3ចំនួន4ដង ក្នុងពានរង្វាន់សមិទ្ធផលល្អបំផុតក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ(វិទ្យាសាស្ត្រសង្គម)គ្រឹះស្ថានឧត្តមសិក្សានៃក្រសួងអប់រំ និងជាប់ចំណាត់ថ្នាក់លេខ1ចំនួន25ដង ក្នុងពានរង្វាន់សមិទ្ធផលល្អបំផុតវិទ្យាសាស្ត្រសង្គមក្វាងស៊ី។

GXU ប្រកាន់ខ្ជាប់ការបង្រៀនស្របតាមរបបសង្គមនិយម និង បណ្តុះបណ្តាលធនធានមនុស្សដែលមានគុណធម៌ និងទេពកោសល្យដែលជាកាតព្វកិច្ចចម្បង។បច្ចុប្បន្នយើងមានជំនាញពិសេសថ្នាក់ជាតិចំនួន12 កម្មវិធីសិក្សាថ្នាក់ជាតិចំនួន3 កម្មវិធីសិក្សាគំរូពីរភាសាថ្នាក់ជាតិចំនួន2 កម្មវិធីសិក្សាសាធរណៈថ្នាក់ជាតិចំនួន7 កម្មវិធីសិក្សាបរិញ្ញាបត្រ first-class ថ្នាក់ជាតិចំនួន17។ លើកពីនេះ ជំនាញចំនួន15 បានជ្រើសរើសទៅក្នុង គម្រោងបណ្តុះបណ្តាលនិងអប់រំវិស្វករពិសេស គម្រោងបណ្តុះបណ្តាលនិងអប់រំធនធានមនុស្សផ្នែកច្បាប់ពិសេស និង គម្រោងបណ្តុះបណ្តាលនិងអប់រំធនធានមនុស្សផ្នែកកសិកម្ម និងរុក្ខាពិសេសរបស់ក្រសួងអប់រំ។ បន្ថែមពីនេះ GXU មានក្រុមបង្រៀនថ្នាក់ជាតិចំនួន3 ក្រុមបង្រៀនកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រfirst-classថ្នាក់ជាតិចំនួន17 គ្រូបង្រៀនល្បីថ្នាក់ជាតិចំនួន2រូប ជំនាញសាកល្បងសម្រាប់កំណែទម្រង់ទូទៅថ្នាក់ជាតិចំនួន4 តំបន់ពិសោធន៍និងការបង្កើតថ្មីសម្រាប់ បណ្តុះបណ្តាលធនធានមនុស្សថ្នាក់ជាតិចំនួន1 មូលដ្ឋានអប់រំ និងអនុវត្តផ្ទាល់ក្រៅសាលាសម្រាប់និស្សិតថ្នាក់ជាតិចំនួន5 មជ្ឈមណ្ឌលបង្រៀននិងពិសោធចំនួន25។ មជ្ឈមណ្ឌលបង្រៀននិងពិសោធទាំង25មានដូចជា មជ្ឈមណ្ឌលគំរូសម្រាប់បង្រៀននិងពិសោធថ្នាក់ជាតិចំនួន5 មជ្ឈមណ្ឌលបង្រៀននិងពិសោធស្តីពីសិប្បនិម្មិតថ្នាក់ជាតិចំនួន2។ ការបង្រៀន និងពិសោធស្តីពីសិប្បនិម្មិតថ្នាក់ជាតិចំនួន3 ត្រូវបានទទួលស្គាល់ជាកម្មវិធីសិក្សាបរិញ្ញាបត្រfirst-class ជាប់ចំណាត់ថ្នាក់លេខ2ក្នុងពានរង្វាន់សមិទ្ធផលការបង្រៀនថ្នាក់ជាតិនៃគ្រឹះស្ថានឧត្តមសិក្សាប្រចាំឆ្នាំ2018ចំនួន1។សាកលវិទ្យាល័យត្រូវបានជ្រើសរើសជាសាកលវិទ្យាល័យមួយក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំង 50 នៅក្នុងប្រទេសចិនស្តីពីកិច្ចការការងារ និងជាសាកលវិទ្យាល័យកំពូលទាំង50ស្តីពីការបង្កើតថ្មី និងកិច្ចការសហគ្រិន ហើយជាគ្រឹះស្ថានឧត្តមសិក្សាគំរូមួយក្នុងក្រុមទីមួយក្នុងការកែទម្រង់អប់រំកិច្ចការសហគ្រិន-ការបង្កើតថ្មីស៊ីជម្រៅនៅទូទៅប្រទេស ក៏ជាមូលដ្ឋានអនុវត្តផ្ទាល់ស្តីពីការអប់រំកិច្ចការសហគ្រិន-ការបង្កើតថ្មីថ្នាក់ជាតិជាដើម។ សមិទ្ធផលផ្សេងៗទៀតដែលទាក់ទង់នឹងកិច្ចការសហគ្រិន-ការបង្កើតថ្មីមានដូចជា ឈ្នះមេដៃមាសទូទាំងប្រទេសចំនួន3 ក្នុងការប្រកួតការបង្កើតថ្មីរបស់និស្សិតអន្តរជាតិចិន ឈ្នះមេដៃមាសទូទាំងប្រទេសចំនួន1 ក្នុងការប្រកួតគម្រោងសហគ្រិននិស្សិតចិន Challenge Cupលើកទី13 និងឈ្នះពានChampion Trophy

នៅថ្ងៃអនាគត GXUនឹងប្រកាន់ខ្ជាប់នូវការណែនាំស្តីពីគំនិតសង្គមនិយមលក្ខណៈចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ដោយទន្ទេញក្នុងចិត្តពី "ភាពអស្ចារ្យរបស់ប្រទេស" និងចង់ចាំមិនភ្លេចអំពី "អប់រំមនុស្សដើម្បីបក្ស និងប្រទេស" ប្រកាន់ភ្ជាប់នូវគោរការណ៍ "អភិវឌ្ឍក្វាងស៊ី រុងរឿងប្រទេសចិន" និងបាវចនាសាលា "ឧស្សាហ៍ព្យាយាម និងស្មោះត្រង់" ហើយបន្តទៅមុខយ៉ាងស្វាហាប់នូវស្មារតី " double first-class " ។ លើកពីនេះ GXU នឹងបន្តផ្តោតលើភារកិច្ចជាមូលដ្ឋាននៃការអប់រំសីលធម៌ ខិតខំអនុវត្តគម្រោងវិស្វកម្មកំពូលទាំង10 និងខិតខំកសាងសាកលវិទ្យាល័យ double first-class លក្ខណៈចិន។ ការចាក់ឫសនៅតំបន់ក្វាងស៊ីក្នុងគោលបំណងបម្រើខេត្តក្វាងស៊ី អភិវឌ្ឍន៍តំបន់ភាគខាងលិចនៃប្រទេសចិន ដោយមានការទុកចិត្តពីបក្ស និងពេញចិត្តពីប្រជាជន។ GXU នឹងមិនខិតខំប្រឹងប្រែងក្នុងការរួមចំណែកកាន់តែច្រើនក្នុងការកសាងក្វាងស៊ីដែលមានភាពទាក់ទាញក្នុងយុគសម័យថ្មី កសាងប្រទេសចិនទៅជាប្រទេសសង្គមនិយមដ៏រឹងមាំក្នុងយុគសម័យទំនើប និងដើម្បីសម្រេចបាននូវគោលដៅរយឆ្នាំលើកទីពីរដែលកំណត់ដោយបក្ស។