ក្នុងខែតុលាឆ្នាំ១៩២៨ ជាមួយមហិច្ចតាក្នុងការបណ្តុះបណ្តាលនិងផ្ទេរចំណេះដឹងសម្រាប់តំបន់ក្វាំងស៊ី លោកបណ្ឌិត Ma Junwu និងដៃគូរបស់លោកបានបង្កើតសាកលវិទ្យាល័យក្វាំងស៊ី(GXU)ឡើង។ ចាប់ពីពេលនោះមក ខេត្តក្វាំងសុីបានចាប់ផ្តើមមានវគ្គសិក្សារបស់ខ្លួនសម្រាប់ថ្នាក់ឧត្តមសិក្សា។ លោកបណ្ឌិត Ma បានចូលរួមចំណែកយ៉ាងធំលើការបង្កើតនិងអភិវឌ្ឈន៍នៃ GXU និងបានបម្រើការជានាយកសាលាចំនួនពីរលើក(1928.101936.07 និង1939.091940.08)

លោក Ma Junwu(1881--1940) កើតនៅស្រុកGongchengទីក្រុងGuilinក្នុងឆ្នាំ1881 មានឈ្មោះដើមថា Daoning ឈ្មោះក្រៅហៅថាលោកគ្រូ Gui និងJunwu។ គាត់គឺជាគ្រូបង្រៀន អ្នកវិទ្យាសាស្រ្ត និងជាអ្នកធ្វើបដិវត្តប្រជាធិបតេយ្យដ៏ល្បីល្បាញម្នាក់។ ក្រៅពីនេះ លោកបណ្ឌិត Ma ក៍ជាបណ្ឌិតជនជាតិចិនដំបួងគេផ្នែកវិស្វកម្មដែលស្នាក់នៅប្រទេសអាឡឺម៉ង់ ជាម្នាក់ក្នុងចំណោមសមាជិកដំបូងបង្អស់នៃ Chinese League ជានាយកសាលាដំបូងនៃសាលា Shanghai Chinese Public School សាកលវិទ្យាល័យ Daxia University និងGXU ជាអគ្គលេខាធិការនៃនាយកដ្ឋានប្រតិបត្តិនៃ League ជាអភិបាលខេត្តក្វាំងសុី ជានាយកសាកលវិទ្យាល័យ Beijing University of Technology និងមានងារជាច្រើនទៀត។ គាត់ក៏ត្រូវបានស្គាល់ជា Great Master និង North Cai and South Ma (Cai សំដៅលើលោក Cai Yuanpei នាយកសាកលវិទ្យាល័យចាស់នៃ Peking University)

លោកបណ្ឌិត Ma ខិតខំរៀនសូត្រតាំងពីវ័យកុមារ ក្រោយមកត្រូវបានទទួលឲ្យ ចូលរៀនក្នុងសាលា Guangxi New-Type (Tiyoung) School។ ក្នុងឆ្នាំ1901 គាត់បានធ្វើ ដំណើរទៅសិក្សានៅប្រទេសជប៉ុនដោយការចំណាយផ្ទាល់ខ្លួនហើយដំបូងធ្វើដំណើរការNew Peoples Daily ជាមួយលោក Liang Qichao ក្រោយមកដើរតាមលោកSun Yat-senក្នុងវគ្គនៃការបដិវត្តន៍។ក្នុងឆ្នាំ1903លោកបានសិក្សាជំនាញគីមីវិទ្យាអនុវត្តក្នុង សាកល វិទ្យាល័យ Kyoto University ក្នុងប្រទេសជប៉ុន។ ក្នុងឆ្នាំ1905 លោក Ma Junwu ត្រូវបានជ្រើសរើសជាម្នាក់ក្នុងចំណោមសមាជិកដំបូងនៃ Chinese League និងបាន ចូលរួមក្នុងសេចក្តីព្រាងច្បាប់រដ្ឋធម្មនុញ្ញនៃLeagueហើយត្រូវបានជាប់ឆ្នោតជាប្រធានលេខាធិការនៃនាយកដ្ឋានប្រតិបត្តិ ព្រមទាំងបម្រើការជាប្រធានLeagueក្នុងខេត្តក្វាំងស៊ី។ នៅឆ្នាំបន្ទាប់លោកបានត្រឡប់មកទីក្រុងសៀងហៃ(Shanghai)វិញដើម្បីបង្កើត សាលា Shanghai Chinese Public School។ ក្រោយមកបណ្ឌិតMaបានជំរុញបន្ថែមវគ្គ សិក្សារបស់គាត់នៅក្នុងបដិវត្តន៍ និងការអប់រំ។

ក្នុងឆ្នាំ1921 លោកបានក្លាយជាអគ្គលេខាធិការនៃការិយាល័យប្រធានាធិបតី ហើយនៅក្នុងឆ្នាំដូចគ្នានេះ គាត់ក៏បានក្លាយជាអភិបាលខេត្តក្វាំងស៊ី។ ទោះជាយ៉ាង ណាក៏ដោយ នៅក្នុងឆ្នាំបន្ទាប់ លោកត្រូវបានវាយប្រហារ ដោយកងទ័ព ស្វយ័ត ពេលនោះ ភរិយារបស់លោក លោកស្រី Peng Wenchan ត្រូវបានបាញ់សម្លាប់។ បន្ទាប់មកលោកបានលាលែងពីដំណែងអភិបាលខេត្តក្វាំងស៊ី

ក្នុងឆ្នាំ1924លោកបណ្ឌិតMaបានបម្រើការជានាយកសាលានៃសាកល វិទ្យាល័យ  Shanghai Daxia University។នៅឆ្នាំបន្ទាប់ លោកត្រូវបានអញ្ជើញ ដោយលោក Feng Yuxiang និងលោក Duan Qirui ទៅទីក្រុងប៉េកកាំង (Beijing) ជាមួយលោក Sun Yat-senដើម្បីពិភាក្សាពីបញ្ហាជាតិហើយលោកក៏ត្រូវបាន

ទទួលការងារជានាយក នៃវិទ្យាស្ថានBeijing Institute of Technology។ ក្នុងខែមីនា

ឆ្នាំ1926 រដ្ឋាភិបាលលោក Duan Qirui បានបាញ់សម្លាប់ក្រុមនិស្សិតដែលកំពុងធ្វើ ការតវ៉ាដោយសន្តិវិធី ជាលទ្ធផលក្លាយជាសោនាដកម្មថ្ងៃ18 មីនា។លោកបណ្ឌិត Ma ខឹងសម្បារយ់៉ាងខ្លាំងចំពោះរឿងនេះ ដូច្នេះលោកក៏បានលាឈប់ និងត្រឡប់ទៅធ្វើ ជានាយកសាកលវិទ្យាល័យ Daxia University វិញ។

ក្នុងឆ្នាំ1928 ក្រោមការអញ្ជើញរបស់អាជ្ញាធររដ្ឋាភិបាលខេត្តក្វាំងស៊ី លោក បានត្រឡប់មកខេត្តក្វាំងស៊ីវិញដើម្បីបង្កើតសាកលវិទ្យាល័យក្វាំងស៊ី(GXU) ហើយក៏ បានក្លាយជានាយកសាកលវិទ្យាល័យដំបូងគេ។ ក្នុងឆ្នាំ1937ជាមួយនឹងការផ្ទុះឡើង នៃសង្រ្គាមប្រឆាំងនឹងពួកជប៉ុន លោកបានក្លាយជាព្រឹទ្ធសមាជិកនៃសន្និសីទជាន់ខ្ពស់ ការពារជាតិ និងជាព្រឹទ្ធសមាជិកក្រុមប្រឹក្សាជាតិរដ្ឋាភិបាល។ ក្នុងឆ្នាំ1939 លោក បណ្ឌិត Ma ត្រូវបានតែងតាំងជានាយកនៃសាកលវិទ្យាល័យ National Guangxi University នៅឆ្នាំបន្ទាប់លោកបានទទួលមរណភាព នៅក្នុងការិយាល័យរបស់លោក។

នៅពេលដំណឹងដ៏សោកស្តាយនេះត្រូវបានផ្សព្វផ្សាយ ធ្វើអោយអ្នកគ្រប់គ្រងជាន់ ខ្ពស់មានការភ្ញាក់ផ្អើលជាខ្លាំងហើយសមាជិកទាំងអស់នៃសាកលវិទ្យាល័យរួមជាមួយ សិស្សានុសិស្សបានចូលរួមកាន់ទុក្ខ។ មេដឹកនាំនៃ CPC លោក Zhou Enlai លោកZhu De និងលោកPeng Dehuai បានផ្ញើលិខិតរំលែកទុក្ខដើម្បីបង្ហាញការគោរពរបស់ពួកគេ។ សាស្រ្តាចារ្យល្បីៗដូចជាលោក Weng Wenhao លោកZhu Kezhen និងលោកSa Bentong រួមទាំងសាកលវិទ្យាល័យ Shanghai Daxia University ក៏បានផ្ញើសាររំលែកទុក្ខ។

លោកបណ្ឌិត Ma ធ្លាប់ជាអ្នកវិទ្យាសាស្រ្តដ៏ល្បីម្នាក់ដែលបានបកប្រែសៀវភៅ ជាច្រើន ក្នុងមួយជីវិតរបស់គាត់។ ក្នុងនោះរួមមានOn the Origin of Species, Darwin, Discourse on Political Economy and the Social Contact, Treatise on Taxation, Mineralogy ជាដើម។

លោកបណ្ឌិត Ma ក៏ជាកវីមួយរូបផងដែរដែលបានសរសេរកំណាព្យthe Ma Junwu Poetry Manuscript។កំណាព្យរបស់គាត់ត្រូវបានកំណត់លក្ខណ: ដោយការ តស៊ូមតិនៃគោលគំនិត អក្សរសិល្ប៍ថ្មីនៃផ្នត់គំនិតនិងស្នេហាជាតិ ជាកំណាព្យដែល ពោរពេញដោយភាពសុទិដ្ឋិនិយមនិងពន្លឺ។ ជាឧទាហរណ៍ នៅដើមសម័យនៃ សាធារណរដ្ឋចិនឆ្នាំ1912 លោកបានសរសេរកំណាព្យEarly Spring in Peking :

Mountains are deep and snowy in March,

Forests are dense and cold at night.

Books suddenly enlighten me,

Thoughts are so vague, and no end.

A hundred years from now,

Who will be the most ambitious,

So just be optimistic about everything.

If I want to enlighten the world with my own,

I must make waves on the flat ground.