មហាវិទ្យាល័យ
មហាវិទ្យាល័យវិស្វកម្មអគ្គិសនី

មហាវិទ្យាល័យវិស្វកម្មអគ្គិសនី

https://dqgc-en.gxu.edu.cn/

មហាវិទ្យាល័យវិស្វកម្មអគ្គិសនីត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ 1997 ដែលពីមុនឡើយហៅថាដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនីក្រោមមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃសាកលវិទ្យាល័យក្វាងស៊ីក្នុងឆ្នាំ 1938។ មហាវិទ្យាល័យផ្តល់ជូននូវកម្មវិធីសិក្សារផ្នែកវិស្វកម្មអគ្គិសនី (1938-បច្ចុប្បន្ន) ក៏ដូចជាស្វ័យប្រវត្តិកម្ម (1971 -បច្ចុប្បន្ន)។ មុខជំនាញទាំងពីរនេះជាកម្មវិធីសិក្សារគោលសំខាន់ៗកម្រិតថ្នាក់ជាតិ និងថ្នាក់បរិញ្ញាបត្រ First class នៃគម្រោងការដ្ឋានវិស្វកម្ម ។

មហាវិទ្យាល័យបានសាងសង់វេទិការ R&D ជាច្រើនដូចជា ៖ មជ្ឈមណ្ឌលពិសោធន៍ជាតិសម្រាប់ការអប់រំលើវិស្វកម្មអគ្គិសនី  វិទ្យាស្ថានបង្កើនប្រសិទ្ធភាពប្រព័ន្ធថាមពលនៃមជ្ឈមណ្ឌលពិសោធន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងស៊ី  មន្ទីរពិសោធន៍គោលលើសុវត្ថិភាពថាមពលអគ្គិសនី និងការត្រួតពិនិត្យការបំប្លែងថាមពលថ្មីនៃសាកលវិទ្យាល័យក្វាងស៊ី ក៏ដូចជាមជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មការពាររន្ទះនៃបណ្តាញអគ្គិសនីក្វាងស៊ី ។

ជំនាញវិស្វកម្មអគ្គិសនីត្រូវបានទទួលស្គាល់ថាជាកម្មវិធីសិក្សារដ៏មានគុណសម្បត្តិពិសេសមួយនៅក្នុងខេត្តក្វាងស៊ី ។ មហាវិទ្យាល័យក៏មានស្ថានីយ៍ស្រាវជ្រាវក្រោយបណ្ឌិត(Post doctoral)ផ្នែកវិស្វកម្មអគ្គិសនី (2009) ស្ថានីយការងារសម្រាប់សិស្សនៃតំបន់ស្វយ័តក្វាងស៊ីជួង (2014)ដោយបច្ចុប្បន្ននេះវាក៏ជាទីតាំងកម្មវិធីថ្នាក់បណ្ឌិតកម្រិតទីមួយផងដែរ (រួមទាំងវិញ្ញាសាកម្រិតទីពីរចំនួនប្រាំពីរ) ទីតាំងកម្មវិធីថ្នាក់អនុបណ្ឌិតកម្រិតទីមួយ (រួមទាំងវិញ្ញាសាកម្រិតទីពីរចំនួនប្រាំមួយ) ក៏ដូចជាទីតាំងសាងសង់ថាមពលកម្លាំង និងថាមពលព័ត៌មានអេឡិចត្រូនិច (កំណត់គោលដៅចំពោះវិស្វកម្មអគ្គិសនី នឹងវិស្វកម្មត្រួតពិនិត្យ) ។

បច្ចុប្បន្ននេះមហាវិទ្យាល័យមានសមាជិកចំនួន 117 នាក់ និងគ្រូបង្រៀនពេញម៉ោងចំនួន 80 នាក់ ដែលក្នុងនោះមានសាស្រ្តាចារ្យចំនួន 24 នាក់ សាស្ត្រាចារ្យរងចំនួន 27 នាក់ អ្នកគ្រប់គ្រងថ្នាក់បណ្ឌិតចំនួន 23 នាក់ និងអ្នកគ្រប់គ្រងថ្នាក់អនុបណ្ឌិតចំនួន 70 នាក់ ក្នុងនោះ 63 នាក់មានសញ្ញាបត្រថ្នាក់បណ្ឌិត ។ អ្នកជំនាញពីររូបនៃសាលារបស់យើងត្រូវបានទទួលការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុពិសេសផ្ទាល់ពីសំណាក់រដ្ឋាភិបាលនៃក្រុមប្រឹក្សារដ្ឋ ម្នាក់បានចុះបញ្ជីជាសមាជិកនៃ "កម្មវិធីទេពកោសល្យរាប់រយ(Hundred Talents Program)" នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បីនាក់ត្រូវបានទទួលស្គាល់ថាជា "អ្នកប្រាជ្ញ Junwu" ម្នាក់ជា "អ្នកប្រាជ្ញ Bagui ម្នាក់ទៀតជា អ្នកប្រាជ្ញយុវជន Bagui នឹងពីររូបទៀតជា IET Fellow និងម្នាក់ទៀតជាសមាជិកនៃសមាគមវិស្វកម្មអគ្គិសនីចិន ។ ក្រៅពីនេះ មហាវិទ្យាល័យបានបណ្តុះបណ្តាលក្រុមគ្រូបង្រៀនកម្រិតថ្នាក់ជាតិ ដើម្បីកសាងរចនាសម្ព័ន្ធស្តង់ដារនៃការបង្រៀន ក៏ដូចជាការស្រាវជ្រាវប្រកបដោយគុណភាពខ្ពស់។ បរិវេនអគារសិក្សាជំនាញអគ្គិសនីបានគ្របដណ្តប់លើផ្ទៃដី 6,133 m2 រីឯចំពោះអគារមន្ទីរពិសោធន៍សរុបរួមបញ្ចូលគ្នាមានផ្ទៃដីសរុប 6900m2 ។ ឧបករណ៍មន្ទីរពិសោធន៍របស់យើងមានតម្លៃរហូតទៅដល់ 63 លានយ័ន ហើយក៏បានបង្កើតមូលដ្ឋានអនុវត្តផ្ទាល់ដែលមានទីតាំងស្ថិតនៅក្រៅបរិវេណសាលាចំនួន 18កន្លែង ផ្សេងទៀតផងដែរ ។

ក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ សាលាទទួលបានសមិទ្ធិផលដ៏អស្ចារ្យក្នុងការបង្រៀន និងការស្រាវជ្រាវវិទ្យាសាស្ត្រ។ ទាក់ទងនឹងលទ្ធផលនៃការបង្រៀន យើងបានទទួលរង្វាន់ធំមួយ និងជ័យលាភីលេខមួយចំនួន3ពាក់ព័ន្ធនឹងការបង្រៀន នៅក្នុងតំបន់ស្វយ័តជនជាតិភាគតិចជាំង ខេត្តក្វាងស៊ី ។ ពួកយើងប្តេជ្ញាចិត្តយ៉ាងមោះមុតលើគម្រោងកំណែទម្រង់អប់រំចំនួន 28 ដែលក្នុងនោះមានគម្រោងកម្រិតតំបន់ស្វយ័តសំខាន់ៗចំនួន 2 ដែលបានចេញផ្សាយនិក្ខេបបទចំនួន 31លើកនិងសៀវភៅពាក់ព័ន្ធចំនួន 9 លើកលើប្រធានបទនេះរួចមកហើយ ។ពាក់ព័ន្ធនឹងសមិទ្ធិផលនៃការស្រាវជ្រាវវិទ្យាសាស្ត្រ  បច្ចុប្បន្នសាលាមានគម្រោងចំនួន 22 ដែលបានឧបត្ថម្ភដោយ មូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិ(National Natural Science Foundation)ជាមួយនឹងទឹកប្រាក់សរុបជាង 58 លានយ័នសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រដែលឧបត្ថម្ភដោយរដ្ឋាភិបាលផ្ទាល់។ មហាវិទ្យាល័យបានទទួលជ័យលាភីលេខ2 ថ្នាក់ខេត្តនៃពានរង្វាន់គំនិតច្នៃប្រឌិតបច្ចេកវិទ្យាថ្មី និងជ័យលាភីលេខ2ថ្នាក់ខេត្ត 3រង្វាន់នៃពានរង្វាន់វឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។ ក្រៅពីនេះ មហាវិទ្យាល័យក៏ទទួលបាន ប៉ាតង់ការច្នៃប្រឌិតថ្មីចំនួន៥៧   ប៉ាតង់គំរូឧបករណ៍ប្រើប្រាស់ចំនួន៦ និង ប៉ាតង់បរទេសចំនួន៥តាមរយះការចេញផ្សាយនូវទស្សនាវត្តី(Journal)ចំនួន 5ផ្ទាំង និងនិក្ខេបបទចំនួន 178ផ្ទាំង ។ សាលាក៏ឈ្នះបានគម្រោង ការច្នៃប្រឌិត និងសហគ្រិនភាពនិស្សិតមហាវិទ្យាល័យកម្រិតថ្នាក់រដ្ឋ ចំនួន 15 និង កម្រិតតំបន់ស្វ័យយ័តចំនួន 67 ផងដែរ ។ យើងក៏បានឈ្នះរង្វាន់ថ្នាក់ជាតិ ជាច្រើនរួមមានជ័យលាភីលេខ1ចំនួន 8រង្វាន់និងជ័យលាភីលេខ២ចំនួន១៨រង្វាន់ និងជាង 130រង្វាន់ផ្សេងទៀត ។ ក្នុងចំណោមរង្វាន់ទាំងនោះ យើងបានឈ្នះពានរង្វាន់មាសសម្រាប់ខេត្តក្វាងស៊ី និងពានរង្វាន់ប្រាក់ថ្នាក់ជាតិមួយនៅក្នុងការប្រកួតប្រជែងវិញ្ញាសារគំនិតច្នៃប្រឌិត និងសហគ្រិនភាព "អ៊ិនធឺណិតបូក(Internet Plus)" របស់និស្សិតមហាវិទ្យាល័យចិនជាលើកដំបូង។

ក្នុងរយៈពេលប្រាំបីទសវត្សរ៍កន្លងមកនេះ មាននិស្សិតជាង 18,000 នាក់ដែលក្នុងនោះរួមមាននិស្សិតកម្រិតថ្នាក់បណ្ឌិត អនុបណ្ឌិត បរិញ្ញាបត្រ បច្ចេកទេស និងមេកានិកបានបញ្ចប់ការសិក្សាពីសាលារបស់ពួកយើង រួមទាំងវេជ្ជបណ្ឌិត 40 នាក់ និងនិស្សិតក្រោយឧត្តមសិក្សាចំនួន 1600 នាក់។ បច្ចុប្បន្ននិស្សិតទាំងនេះបានក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខេត្តក្វាងស៊ី ។ ពួកគេបានក្លាយជាអ្នកជំនាញ មន្ត្រី សហគ្រិន ក៏ដូចជាវិស្វករកម្រិតថ្នាក់ជាតិជួរមុខនៅតាមបណ្តាផលិតកម្មផ្សេងៗ ។ ការកើនឡើងនៃចំនួនសិស្សនិស្សិតបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអគ្គិសនីកំពុងក្លាយជាសសរទ្រូងដ៏រឹងមាំនៃបុព្វហេតុជាតិក្នុងវិស័យអគ្គិសនី និងស្វ័យប្រវត្តិកម្មផងដែរ ។