មហាវិទ្យាល័យ
មហាវិទ្យាល័យច្បាប់

https://fxy.gxu.edu.cn/en/Home.htm

មហាវិទ្យាល័យនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ1937ហើយបានចាប់ផ្តើមទទួលចុះឈ្មោះសិស្ស ចូលរៀននៅ ខែកុម្ភៈឆ្នាំ1937។ មហាវិទ្យាល័យមានទីតាំងនៅ Liziyuan និង Liangfeng Xilin Park ទីក្រុងគួយលីន(Guilin) ។ នៅឆ្នាំ 1941 នាយកដ្ឋានច្បាប់ត្រូវបានផ្ទេរទៅអតីតមហាវិទ្យាល័យច្បាប់ពាណិជ្ជកម្មនៃអតីតសាកលវិទ្យាល័យជាតិ ក្វាងស៊ី។ នៅឆ្នាំ 1952 ដោយសារតែមានការរៀបចំរចនាសម្ព័ន្ធជាតិនៃសាកលវិទ្យា ល័យឡើងវិញ មហាវិទ្យាល័យនិងនិស្សិតនៃនាយកដ្ឋានច្បាប់នៃសាកលវិទ្យាល័យ ក្វាងស៊ីទាំងអស់ត្រូវបានដាក់បញ្ចូលទៅក្នុងសាកលវិទ្យាល័យចុងណាន(Zhongnan) នៃវិទ្យាសាស្ត្រនយោបាយ និងច្បាប់ (ឥឡូវប្រែក្លាយទៅជាសាកលវិទ្យាល័យចុងណាន(Zhongnan)នៃសេដ្ឋកិច្ចនិងច្បាប់) ។


នៅកំឡុងឆ្នាំ 1983 ដោយមានការយល់ព្រមពីថ្នាក់ដឹកនាំរបស់ប្រជាជននៅតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីនាយកដ្ឋានច្បាប់នៃសាកលវិទ្យាល័យក្វាងស៊ីបានបន្តកិច្ចសហប្រតិបត្តិការជាផ្លូវការ។ វាបានចាប់ផ្តើមចុះឈ្មោះអោយចូលរៀនថ្នាក់បរិញ្ញាបត្រនៅឆ្នាំនោះមក ហើយបានចាប់ផ្តើមចុះឈ្មោះសិស្សថ្នាក់អនុបណ្ឌិតនៅឆ្នាំ 1994។ នៅខែកញ្ញា ឆ្នាំ 1997 មហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យក្វាងស៊ីក៏ត្រូវបានបង្កើតឡើងជាផ្លូវការ។នៅឆ្នាំ 2002 មហាវិទ្យាល័យបានផ្លាស់ប្តូរទៅទីតាំងបច្ចុប្បន្ននៃអគារក្រាមមឺរ(អគារយីលីន)។ ក្នុងឆ្នាំ 2007 មហាវិទ្យាល័យក៏បានទទួលសិទ្ធិក្នុងការផ្តល់សញ្ញាប័ត្រអនុបណ្ឌិតផ្នែកច្បាប់កម្រិតទីមួយ និងសិទ្ធិក្នុងការផ្តល់សញ្ញាបត្រ LL.M. ។ក្នុងឆ្នាំ 2011 ត្រូវបានរួមបញ្ចូលនៅក្នុងបណ្តុំដំបូងនៃមូលដ្ឋានបណ្តុះបណ្តាលទេពកោសល្យផ្នែកច្បាប់នៃក្រសួងអប់រំ  ហើយបន្ទាប់មកនៅឆ្នាំ 2021 ត្រូវបានបញ្ចូលទៅក្នុងបញ្ជីនៃគម្រោង "សិល្បៈសេរីថ្មី" ដំបូងបង្អស់របស់ក្រសួងអប់រំ។ ជំនាញផ្នែកច្បាប់នេះត្រូវបានចុះបញ្ជីជាជំនាញថ្នាក់បរិញ្ញាបត្រនៅលំដាប់ថ្នាក់ជាតិដែលជាចំនុចនៃការអភិវឌ្ឍន៍ ក្នុងឆ្នាំ2019


មហាវិទ្យាល័យនេះមានគ្រូបង្រៀនពេញម៉ោងសរុបទាំងអស់ចំនួន 41 នាក់ និស្សិតរៀនថ្នាក់បរិញ្ញាបត្រចំនួន 648 នាក់ និងនិស្សិតរៀនថ្នាក់អនុបណ្ឌិតចំនួន 567 នាក់។ នាពេលបច្ចុប្បន្ន មហាវិទ្យាល័យមានវេទិកាស្រាវជ្រាវសំខាន់ៗចំនួនបី៖ មូលដ្ឋានគ្រឹះនៃតំបន់ស្វយ័តក្វាងស៊ី នៃមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម មូលដ្ឋាននីតិប្បញ្ញត្តិនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងមូលដ្ឋានស្រាវជ្រាវទ្រឹស្តី ភ្នាក់ងារច្បាប់រដ្ឋអាជ្ញា (procuratorial )នៃប្រជាជននៅតំបន់ស្វយ័តក្វាងស៊ី។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ខ្លួនបានអនុវត្តគម្រោងថ្នាក់ខេត្ត និងថ្នាក់រដ្ឋមន្ត្រីចំនួន 36 ដូចជាគម្រោងសំខាន់ធំៗរបស់មូលនិធិវិទ្យាសាស្ត្រសង្គមជាតិ ច្បាប់នៃសង្គមចិន,ក្រសួងអប់រំ ក្រសួងយុត្តិធម៌ និងទស្សនវិជ្ជា និងវិទ្យាសាស្ត្រសង្គមក្វាងស៊ី។អ្នកឯក ទេសជំនាញពូកែៗមកពីមហាវិទ្យាល័យបានដាក់ឯកសារស្រាវជ្រាវ(published academic papers )ជាង 40 នៅក្នុង "វិទ្យាសាស្ត្រសង្គមចិន" និងទិនានុប្បវត្តិច្បាប់សំខាន់ៗ។ ក្នុងរយៈពេល 40 ឆ្នាំកន្លងមកនេះ មហាវិទ្យាល័យបានជំរុញនិស្សិតបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងអនុបណ្ឌិតជាង 7,500 នាក់ ដោយមានអតីតនិស្សិតមួយចំនួនធំបានបោះបង់ខ្លួនឯងក្នុងវិស័យអនុវត្តច្បាប់ និងការអប់រំផ្នែកច្បាប់ ខណៈដែលមួយចំនួនផ្សេងទៀតក៏កំពុងតែកើនឡើងធ្វើជាឥស្សរជនក្នុងវិស័យផ្នែកច្បាប់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ មហាវិទ្យាល័យបានខិតខំអនុវត្តយ៉ាងស៊ីជម្រៅទៅលើច្បាប់របស់លោកប្រធានាធិបតី ស៊ី ជីនពីង គិតលើនីតិរដ្ឋ បង្កើនប្រសិទ្ធភាពផ្លូវនៃការបណ្តុះបណ្តាលទេពកោសល្យ ស្វែងយល់ និងអនុវត្តការបណ្តុះបណ្តាលជំនាញច្បាប់ទាក់ទងនឹងបរទេស និងគម្រោង "ការរុករកជាក់ស្តែង និងការច្នៃប្រឌិតទ្រឹស្តីនៃការបណ្តុះបណ្តាលកម្រិតខ្ពស់ទាក់ទងជាមួយនឹងតំបន់អាស៊ានហើយបានឈ្នះរង្វាន់លំដាប់ទីមួយនៃសមិទ្ធិផលនៃការបង្រៀននៃតំបន់ស្វយ័ត ហើយគុណភាពនៃការបណ្តុះបណ្តាលទេពកោសល្យត្រូវបានកែលម្អឥតឈប់ឈរ។មហាវិទ្យាល័យតែងតែយកចិត្តទុកដាក់លើតួនាទីរបស់ "អង្គភាពប្រមូលផ្តុំទៅដោយអ្នកជំនាញ" (think tanks)ថ្នាក់ជាតិ និងមូលដ្ឋាន សម្រាប់ការលើកកម្ពស់នីតិរដ្ឋ ចូលរួមស៊ីជម្រៅក្នុងការស្រាវជ្រាវ និងប្រឹក្សាផ្នែកនីតិកម្មក្នុងតំបន់សម្រាប់តំបន់ស្វយ័ត និងរៀបចំ "សិក្ខាសាលាអន្តរជាតិស្តីពី ការអភិវឌ្ឍន៍ប្រព័ន្ធច្បាប់នៃការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ និងតំបន់ពាណិជ្ជកម្មសេរី ។ល។កិច្ចខិតខំប្រឹងប្រែងទាំងអស់នេះផ្តល់នូវមូលដ្ឋានគ្រឹះទ្រឹស្តី និងការគាំទ្រផ្នែកបញ្ញាស្មារតីសម្រាប់ជាការបម្រើដល់ "គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI)" ជាតិ និងការលើកកម្ពស់នីតិរដ្ឋដ៏ទូលំទូលាយរបស់ប្រទេសចិន។

មហាវិទ្យាល័យពាណិជ្ជកម្ម

មហាវិទ្យាល័យពាណិជ្ជកម្មនៃសកលវិទ្យាល័យក្វាងស៊ីមានប្រវត្តិដ៏វែងឆ្ងាយ និងល្បីល្បាញដែលមានតាំងពីការបង្កើតនាយកដ្ឋានសេដ្ឋកិច្ចក្នុងឆ្នាំ 1937។ លោក Li Da ជាអ្នកនយោបាយ និងជាទស្សនវិទូដ៏ល្បីល្បាញ ដែលបានបម្រើការជាប្រតិភូទីមួយសមាជជាតិនៃបក្សកុម្មុយនិស្តចិន ហើយក៏ជានាយកដំបូងគេរបស់នាយកដ្ឋាន។ប៉ុន្មានឆ្នាំមកនេះ នាយកដ្ឋាននេះបានក្លាយជាផ្ទះរបស់អ្នកជំនាញល្បីៗជាច្រើនរូបរួមមាន Shi Fuliang, Zhang Renjia និង Xue Muqiao។ នៅឆ្នាំ 1997 មហាវិទ្យាល័យពាណិជ្ជកម្មត្រូវបានបង្កើតឡើងដើម្បីផ្តោតលើការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ចអនុវត្ត និងការគ្រប់គ្រងអាជីវកម្ម។នៅឆ្នាំ 2021 មហាវិទ្យាល័យត្រូវបានរៀបចំឡើងវិញជាមហាវិទ្យាល័យពាណិជ្ជកម្មបច្ចុប្បន្ននេះ ហើយដែលឥឡូវនេះក្លាយជាការគ្រប់គ្រងទៅលើវិន័យឈរនៅកម្រិតទីមួយនៃការគ្រប់គ្រងពាណិជ្ជកម្ម ដែលឆ្លើយតបទៅនឹងជំនាញថ្នាក់បរិញ្ញាបត្រ។

ជាមួយគ្នាផងដែរទៅនឹងគុណតម្លៃនៃ សុចរិតភាព ការអប់រំ ការច្នៃប្រឌិត និងឧត្តមភាព ចក្ខុវិស័យ និងបេសកកម្មរបស់មហាវិទ្យាល័យគឺ ក្លាយជាមហាវិទ្យាល័យពាណិជ្ជកម្មកំពូលមួយរបស់ប្រទេសចិន ពង្រឹងចំណេះដឹងផ្នែកគ្រប់គ្រង បណ្តុះអ្នកដឹកនាំអាជីវកម្ម និងលើកកម្ពស់វិបុលភាព និងវឌ្ឍនភាពសង្គម។បច្ចុប្បន្ននេះ មហាវិទ្យាល័យមាននាយកដ្ឋានចំនួនបី៖ ការគ្រប់គ្រងសហគ្រាស គណនេយ្យ និងហិរញ្ញវត្ថុ និងការគ្រប់គ្រងទេសចរណ៍ ដែលផ្តល់ជូនថ្នាក់បរិញ្ញាបត្រចំនួនបួនផ្នែក គ្រប់គ្រងពាណិជ្ជកម្ម គណនេយ្យ ការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទេសចរណ៍។ ក្នុងចំណោមនោះ គណនេយ្យ ការគ្រប់គ្រងពាណិជ្ជកម្ម និងការគ្រប់គ្រងទេសចរណ៍ គឺជាកន្លែងសំណង់ធំៗលំដាប់ថ្នាក់ជាតិចំនួនបីទីតាំង។សាលាក៏ត្រូវបានអនុញ្ញាតឱ្យផ្តល់សញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ហើយវាផ្តល់ជូនកម្មវិធីថ្នាក់អនុបណ្ឌិតដែលមានជំនាញវិជ្ជាជីវៈចំនួនបី៖ អនុបណ្ឌិតរដ្ឋបាលធុរកិច្ច (MBA) រួមទាំង អនុបណ្ឌិតរដ្ឋបាលធុរកិច្ច (EMBA) សម្រាប់ការគ្រប់គ្រងជាន់ខ្ពស់) អនុបណ្ឌិតគណនេយ្យវិជ្ជាជីវៈ (MPAcc) និងអនុបណ្ឌិតរដ្ឋបាលទេសចរណ៍(MTA)។វាជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យដំបូងបំផុតនៅក្នុងខេត្តក្វាងស៊ីដើម្បីជំរុញទេពកោសល្យ MBA ហើយបច្ចុប្បន្នជាមហាវិទ្យាល័យតែមួយគត់នៅក្នុងខេត្តក្វាងស៊ីដើម្បីបណ្តុះទេពកោសល្យ EMBA

មហាវិទ្យាល័យពាណិជ្ជកម្មមាននិស្សិតសរុបចំនួន 2,552 នាក់ រួមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រ 998 នាក់ និងនិស្សិតបញ្ចប់ការសិក្សាចំនួន 1,554 នាក់។ បច្ចុប្បន្នមានសាស្ត្រាចារ្យ និងបុគ្គលិកចំនួន 88នាក់ រួមទាំងសាស្ត្រាចារ្យ 25នាក់ សាស្ត្រាចារ្យរង 33នាក់ និងគ្រូពេញម៉ោង 68នាក់។ មហាវិទ្យាល័យរួមមានអ្នកជំនាញដែលបានទទួលប្រាក់ឧបត្ថម្ភពិសេសពីរដ្ឋាភិបាលនៃក្រុមប្រឹក្សារដ្ឋ គណនេយ្យករឆ្នើមថ្នាក់ជាតិ អ្នកជំនាញវ័យក្មេងជាតិក្នុងឧស្សាហកម្មទេសចរណ៍ អ្នកជំនាញឆ្នើមៗក្នុងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ីបេក្ខជនកម្រិតទីពីរនៃខេត្តក្វាងស៊ី "សតវត្សរ៍ថ្មីនៃគម្រោងទេពកោសល្យដប់-រយ-ពាន់និងអ្នកជំនាញJunwuនៃសាកលវិទ្យាល័យ ក្វាងសុី។

មហាវិទ្យាល័យពាណិជ្ជកម្មគ្របដណ្តប់លើផ្ទៃដីជាង 10,000 ម៉ែត្រការ៉េ ជាមួយនឹងការបង្រៀន ការស្រាវជ្រាវ និងឧបករណ៍ពិសោធន៍ដែលមានបំពាក់យ៉ាងល្អ។ មជ្ឈមណ្ឌលពិសោធន៍សេដ្ឋកិច្ច និងការគ្រប់គ្រង គឺជាបន្ទប់ពិសោធន៍ដ៏សំខាន់ក្នុងចំណោមសាកលវិទ្យាល័យក្នុងខេត្តក្វាងស៊ី និងជាមជ្ឈមណ្ឌលបង្ហាញការបង្រៀនថ្នាក់ជាតិដំបូងគេក្នុងវិស័យសេដ្ឋកិច្ច និងការគ្រប់គ្រងនៅក្វាងស៊ី។

មហាវិទ្យាល័យនេះមានភាពខ្លាំងពូកែក្នុងការផ្តល់នូវការអប់រំប្រកបដោយភាពច្នៃប្រឌិត និងសហគ្រិនភាព ហើយជាមហាវិទ្យាល័យដែលបានកំណត់សម្រាប់មូលដ្ឋានសហគ្រិនភាពនិស្សិតនៃសាកលវិទ្យាល័យក្វាងស៊ី។ សិស្សានុសិស្សរបស់យើងទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិផ្សេងៗ។ ជាឧទាហរណ៍ ក្នុងឆ្នាំ 2016 ក្រុមរបស់យើងបានក្លាយជាម្ចាស់ជើងឯកនៃការប្រកួតគ្រប់គ្រងសកលនៅប្រទេសចិន និងទទួលបានចំណាត់ថ្នាក់លេខ 3 នៅក្នុងការប្រកួតជាសកល។លើសពីនេះ ក្រុមរបស់យើងបានឈ្នះពានរង្វាន់ "XueChuang Cup" ចំណាត់ថ្នាក់លេខមួយក្នុងជុំចុងក្រោយនៃការប្រកួតក្លែងដោយធ្វើយ៉ាងទូលំទូលាយរបស់សិស្សនិស្សិតថ្នាក់ជាតិ។លើសពីនេះទៅទៀតក្នុងឆ្នាំ 2018 ក្រុមរបស់យើងបានឈ្នះរង្វាន់ប្រាក់នៅក្នុង "Chuangqingchun"ដែលជាការប្រកួតប្រជែងភាពជាសហគ្រិនរបស់និស្សិតមហាវិទ្យាល័យជាតិ ការប្រកួតប្រជែងពិសេស MBA និងការប្រកួតប្រជែងពិសេសនៃបណ្តាញព័ត៌មានសេដ្ឋកិច្ច។យើងក៏បានទទួលបានចំណាត់ថ្នាក់លេខមួយក្នុងការប្រកួតជើងឯកសាកលវិទ្យាល័យ FISU ការប្រកួតជើងឯកសាកលវិទ្យាល័យពិភពលោកជាលើកដំបូង។ នៅក្នុងការប្រកួតផ្តាច់ព្រ័ត្រអន្តរជាតិនៃការប្រកួតគ្រប់គ្រងសកលលោកលើកទី 41 និងទី 42 ក្រុមរបស់យើងបានឈ្នះរង្វាន់ទីពីរពីរឆ្នាំជាប់គ្នា។

លើសពីនេះ ក្រុមរបស់យើងបានទទួលពានរង្វាន់មាសនៅក្នុងកម្មវិធីប្រកួតប្រជែងសហគ្រិនភាព "Challenge Cup" លើកទី 7 និងការប្រកួតក្លែងធ្វើប្រតិបត្តិការសហគ្រាស។ប៉ុន្មានឆ្នាំមកនេះ សាលាបានបង្កើតជារចនាសម្ព័ន្ធដែលមានវិន័យពេញលេញ ក្រុមសាស្ត្រាចារ្យឆ្នើម និងប្រព័ន្ធបង្រៀនដែលមានលក្ខណៈត្រឹមត្រូវ ដោយមានការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិតជាង 30,000 នាក់។អតីតនិស្សិតរបស់យើងមានសកម្មភាពក្នុងវិស័យផ្សេងៗ រួមមាននយោបាយ ធុរកិច្ច និងការសិក្សា ហើយបានក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍សង្គម។ ចក្ខុវិស័យនៅថ្ងៃខាងមុខ មហាវិទ្យាល័យនឹងផ្តោតលើផ្នែកជាច្រើនដូចជា ប្រពន្ធ័ទិន្នន័យធំៗ បញ្ញាសិប្បនិម្មិត ចំនុចកំពូលនៃកាបូន និងអព្យាក្រឹតភាពនៃកាបូន ដោយខិតខំដើម្បីក្លាយជាមហាវិទ្យាល័