
http://gxdxyxy.timqe.com/
មហាវិទ្យាល័យវេជ្ជសាស្ត្រនៃសកលវិទ្យាល័យក្វាងស៊ីត្រូវបានបង្កើតឡើងនៅថ្ងៃទី 28 ខែធ្នូ ឆ្នាំ 2016 ដោយអនុលោមតាមគំនិតនៃការសិក្សាថ្នាក់ខ្ពស់នឹងប្រភេទផ្សេងគ្នា។ ជាមួយនឹងគោលដៅនៃការសាងសង់មហាវិទ្យាល័យវេជ្ជសាស្ត្រដែលផ្តោតលើការស្រាវជ្រាវអន្តរជាតិកម្រិតខ្ពស់ គោលដៅរបស់យើងផ្តោតលើមុខវិជ្ជាកម្រិតដំបូងចំនួនបួននៃឱសថស្ថាន វេជ្ជសាស្ត្រមូលដ្ឋាន វេជ្ជសាស្ត្រគ្លីនិក និងថ្នាំបង្ការ។ ដូច្នេះហើយ មហាវិទ្យាល័យវេជ្ជសាស្ត្រធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រក្នុងផ្នែកវេជ្ជសាស្ត្រសមុទ្រ គីមីវិទ្យាឱសថ ឱសថបង្កើតឡើងវិញ ការប្តូរសរីរាង្គ ឱសថសង្គ្រោះបន្ទាន់ ជំងឺមហារីក បេះដូង រោគក្រពះ ពោះវៀន សរសៃប្រសាទ និងទិសដៅស្រាវជ្រាវផ្សេងៗទៀតដោយមានការចូលរួមសហការពីសំណាក់អាស៊ាននិងក្រុមជនជាតិជាំងក្វាងស៊ី។ ការស្រាវជ្រាវរបស់យើង មានគោលបំណងបម្រើប្រទេសទាំងមូល ផ្សព្វផ្សាយទៅកាន់តំបន់អាស៊ាន និងទៅដល់ពិភពលោក។ វាជាកាតព្វកិច្ចរបស់យើងក្នុងការអនុវត្តការបណ្តុះបណ្តាលបុគ្គលិក ការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្មសង្គម។
មហាវិទ្យាល័យនេះសម្បូរទៅដោយសាស្រ្តាចារ្យដែលមានជំនាក្នុងការអប់រំខ្ពស់ដែលដឹកនាំដោយសាស្រ្តាចារ្យជំនាញជាច្រើននៅក្នុងប្រទេសចិន រួមទាំងសាស្រ្តាចារ្យ 8 រូប និងសាស្ត្រាចារ្យរង 7រូប អ្នកគ្រប់គ្រងថ្នាក់បណ្ឌិត 7រូប និងអ្នកគ្រប់គ្រងកម្មវិធីសិក្សារថ្នាក់អនុបណ្ឌិត 25រូប ។ក្នុងនោះផងដែរ មានបុគ្គលិកថ្នាក់ជាតិចំនួន ២រូប។
គោលដៅរបស់យើងគឺដើម្បីជំរុញដល់ការលើកកម្ពស់ទេពកោសល្យផ្នែកវេជ្ជសាស្រ្តជាមួយនឹងស្មារតីនៃទំនួលខុសត្រូវសង្គម មនសិការផ្លូវច្បាប់ គំនិតច្នៃប្រឌិត សមត្ថភាពអនុវត្ត និងចក្ខុវិស័យអន្តរជាតិ ដោយផ្អែកលើប្រព័ន្ធអភិវឌ្ឍន៍ទេពកោសល្យជាមួយនឹងលក្ខណៈនៃមហាវិទ្យាល័យវេជ្ជសាស្ត្រ បច្ចុប្បន្ននេះមហាវិទ្យាល័យមានកម្មវិធីសម្រាប់បរិញ្ញាបត្រ អនុបណ្ឌិត និង សញ្ញាប័ត្របណ្ឌិត រួមមានបរិញ្ញាបត្រវិទ្យាសាស្ត្រឱសថ អនុបណ្ឌិតវិទ្យាសាស្ត្រឱសថ អនុបណ្ឌិតវិជ្ជាជីវៈឱសថ អនុបណ្ឌិតវិទ្យាសាស្ត្រជីវវេជ្ជសាស្ត្រ និងបណ្ឌិតផ្នែកជីវវិទ្យា។ យើងផ្តល់ជូននូវវគ្គសិក្សាពិសេសៗដូចជា ការបង្រៀន ថ្នាក់ស្រាវជ្រាវផ្អែកលើថ្នាក់ពិភាក្សា ថ្នាក់ភាសាអង់គ្លេស វគ្គសិក្សាពីរភាសា វគ្គសិក្សារួមគ្នាទាំងក្នុង និងក្រៅបរិវេណមហាវិទ្យាល័យ និងវគ្គសិក្សាបញ្ចប់ការសិក្សាផងដែរ។