មហាវិទ្យាល័យ
មហាវិទ្យាល័យកសិកម្ម

https://nxy.gxu.edu.cn/en/Home.htm

មហាវិទ្យាល័យកសិកម្មនៃសាកលវិទ្យាល័យក្វាងស៊ីត្រូវបានបង្កើតឡើងនៅទីក្រុង Wuzhou ក្នុងឆ្នាំ 1932។ ប្រធានមហាវិទ្យាល័យទីមួយគឺសាស្រ្តាចារ្យ Pan Zhuqi ដែលជាអតីតអនុប្រធានសាកលវិទ្យាល័យ ក្វាងស៊ីនិងជាអ្នកអប់រំដ៏ល្បីល្បាញ។ មហាវិទ្យាល័យនេះត្រូវបានផ្លាស់ប្តូរទីតាំងទៅ Shatang, Liuzhou ក្នុងឆ្នាំ 1937 ទៅ Rongjiang, Guizhou ក្នុងឆ្នាំ 1944 ត្រឡប់ទៅ Zhegujiang ក្នុងក្រុង Liuzhou ក្នុងឆ្នាំ 1945 ហើយបន្ទាប់មកបានផ្លាស់ទៅ Yanshan Mountain, Guilin នៅរដូវក្តៅឆ្នាំ 1946។ នៅឆ្នាំ 1952 ត្រូវបានគេទទួលស្គាល់ថាជាស្ថាប័នឯករាជ្យមួយហៅថាមហាវិទ្យាល័យកសិកម្មក្វាងស៊ី។ នៅឆ្នាំ 1958 ត្រូវបានផ្លាស់ប្តូរទៅទីតាំងបច្ចុប្បន្នរបស់ខ្លួននៅណាននីង ហើយត្រូវបានប្តូរឈ្មោះទៅជាសាកលវិទ្យាល័យកសិកម្មក្វាងស៊ីក្នុងឆ្នាំ 1992។ ក្រោយមកនៅឆ្នាំ 1997 ត្រូវបានរួមបញ្ចូលជាមួយដេប៉ាតឺម៉ង់កសិកម្ម ការការពាររុក្ខជាតិ និងសាកវប្បកម្ម ពីអតីតសាកលវិទ្យាល័យកសិកម្មក្វាងស៊ី ទៅជាមហាវិទ្យាល័យកសិកម្មក្វាងស៊ី

បច្ចុប្បន្នមហាវិទ្យាល័យមានសមាជិកសាស្ត្រាចារ្យចំនួន 150 នាក់ រួមទាំងគ្រូបង្រៀនពេញម៉ោង 114 នាក់។ក្នុងចំណោមគ្រូបង្រៀនពេញម៉ោង មានសាស្ត្រាចារ្យ 39 នាក់ សាស្ត្រាចារ្យរង 33 នាក់ អ្នកគ្រប់គ្រងថ្នាក់បណ្ឌិត 32 នាក់ និងអ្នកគ្រប់គ្រងថ្នាក់អនុបណ្ឌិត 114 នាក់។ ក្នុងចំណោមនោះមាន 111 នាក់មានសញ្ញាបត្របណ្ឌិត ដែលស្មើនឹង 97.37% នៃគ្រូបង្រៀនពេញម៉ោង។មានបុគ្គលិក 4 នាក់ដែលត្រូវបានជ្រើសរើស សម្រាប់ ផែនការទេពកោសល្យជាតិ និង 9 នាក់ជាទេពកោសល្យកម្រិតខ្ពស់នៅក្នុងខេត្តក្វាងស៊ី។

មហាវិទ្យាល័យមានកម្មវិធីសិក្សាដ៏ទូលំទូលាយ រួមមានដេប៉ាតឺម៉ង់ចំនួនបួន៖ ដេប៉ាតឺម៉ង់កសិកម្ម ដេប៉ាតឺម៉ង់ការពាររុក្ខជាតិ ដេប៉ាតឺម៉ង់សាកវប្បកម្ម ដេប៉ាតឺម៉ង់ធនធានកសិកម្ម និងវិទ្យាសាស្ត្របរិស្ថាន ក៏ដូចជា មជ្ឈមណ្ឌលបង្រៀនពិសោធន៍វិទ្យាសាស្ត្ររុក្ខជាតិ មានប្រព័ន្ធបណ្តុះបណ្តាលទេពកោសល្យពេញលេញនៃថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត វេជ្ជបណ្ឌិត និងកម្រិតក្រោយបណ្ឌិត។ ឥឡូវនេះ ថែមទាំងមានស្ថានីយ៍ស្រាវជ្រាវក្រោយបណ្ឌិតចំនួន 2 នៅក្នុងផ្នែកវិទ្យាសាស្ត្រដំណាំ និងការការពាររុក្ខជាតិ កម្មវិធីថ្នាក់បណ្ឌិតកម្រិតទីមួយចំនួន2ក្នុងវិទ្យាសាស្ត្រដំណាំនិងការការពាររុក្ខជាតិ និង កម្មវិធីថ្នាក់អនុបណ្ឌិតកម្រិតទីមួយចំនួន4ក្នុងវិទ្យាសាស្ត្រដំណាំ ការការពាររុក្ខជាតិ សាកវប្បកម្ម និង ធនធានកសិកម្មនិងបរិស្ថាន។ ហើយក៏មានកម្មវិធីថ្នាក់អនុបណ្ឌិតចំនួន 1 ក្នុងវិស័យកសិកម្មចំនួន 3 ដែលរួមមាន កសិកម្ម និងឧស្សាហកម្មគ្រាប់ពូជ ការប្រើប្រាស់ធនធាន និងការការពាររុក្ខជាតិ និងការអភិវឌ្ឍន៍ជនបទ ព្រមទាំងមានកម្មវិធីបរិញ្ញាបត្រចំនួន 4 ផងដែរ៖ វិទ្យាសាស្ត្រដំណាំ ការការពាររុក្ខជាតិ សាកវប្បកម្ម និង ធនធានកសិកម្មនិងបរិស្ថាន។ វិទ្យាសាស្ត្រដំណាំគឺជាកម្មវិធីសិក្សាលំដាប់ពិភពលោកនៅក្នុងខេត្តក្វាងស៊ី ហើយ វិទ្យាសាស្ត្រដំណាំ ការការពាររុក្ខជាតិ សាកវប្បកម្ម ធនធានកសិកម្ម និងបរិស្ថាន គឺសុទ្ធតែជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រថ្នាក់ជាតិទាំងអស់។ មហាវិទ្យាល័យមាននិស្សិតចំនួន 2583 នាក់ដែលបានចុះឈ្មោះចូលរៀន ក្នុងនោះមាននិស្សិតថ្នាក់បរិញ្ញាបត្រពេញម៉ោង 1351 នាក់ និស្សិតថ្នាក់អនុបណ្ឌិត 1205 នាក់ និងនិស្សិតអន្តរជាតិ 27 នាក់។ សិស្សទទួលបានសមិទ្ធិផលជាច្រើននៅក្នុងការប្រកួតប្រជែងច្នៃប្រឌិត និងសហគ្រិនភាពនានា ក៏ដូចជាការប្រលងសិក្សានៅថ្នាក់ជាតិ និងថ្នាក់ខេត្ត។បីឆ្នាំកន្លងមកនេះ បានឃើញនិស្សិតថ្នាក់បរិញ្ញាបត្រឈ្នះពានរង្វាន់នៅថ្នាក់ខេត្ត និងថ្នាក់ក្រសួង លើសពីនេះ 258 ដង។ពានរង្វាន់ប្រាក់ចំនួន 3 និងមេដាយសំរឹទ្ធចំនួន 3 ត្រូវបានទទួលនៅក្នុងកម្មវិធី "Internet+" College Students Innovation and Entrepreneurship Competition នៅកម្រិតអន្តរជាតិ។ ពានរង្វាន់សំរឹទ្ធចំនួន 2 ក្នុងការប្រកួតប្រជែងផែនការសហគ្រិនភាពថ្នាក់ជាតិ។ 11 ពានរង្វាន់មាស និង 3 ពានរង្វាន់ប្រាក់នៅក្នុងការប្រកួតប្រជែងផែនការសហគ្រិនភាព "Challenge Cup" នៅថ្នាក់ខេត្ត។ ជ័យលាភីលេខ1 ក្នុងការប្រកួតប្រជែង "Challenge Cup" ការងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅថ្នាក់ជាតិ។ ព្រមទាំងរជ័យលាភីលេខ 1 ក្នុងការប្រកួតប្រជែង "Challenge Cup វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសិក្សា ធ្វើការនៅថ្នាក់ខេត្ត។កម្មវិធីអនុវត្តសង្គមនៃក្រុមបណ្ឌិត ដែលបានចាប់ផ្តើមនៅឆ្នាំ 2005 បានក្លាយជាប្រែនសម្រាប់សកម្មភាពអនុវត្តសង្គម Sanxiaxiang កម្មវិធីដែលនាំមកនូវវប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង សុខភាពអនាម័យ ទៅកាន់តំបន់ជនបទ សម្រាប់និស្សិតមហាវិទ្យាល័យ ក្នុងអំឡុងពេលវិស្សមកាលរដូវក្តៅ។ លើសពីនេះ មហាវិទ្យាល័យត្រូវបានសរសើរ ដោយសម្ព័ន្ធយុវជនកុម្មុយនិស្ត និងតំបន់ស្វយ័តក្វាងស៊ីចូវជាច្រើនដង។

នាពេលបច្ចុប្បន្ននេះ មហាវិទ្យាល័យគ្របដណ្តប់លើផ្ទៃដី 18,957 ម៉ែត្រការ៉េសម្រាប់ការបង្រៀន និងស្រាវជ្រាវ និងផ្ទៃដីប្រហែល 133,333.3 ម៉ែត្រការ៉េសម្រាប់មូលដ្ឋានក្នុងបរិវេណមហាវិទ្យាល័យ សម្រាប់ការបង្រៀន ការស្រាវជ្រាវវិទ្យាសាស្ត្រ ការអនុវត្ត និងពិសោធន៍ ព្រមទាំងផ្ទៃដី 11.2 គីឡូម៉ែត្រការ៉េនៃមូលដ្ឋាន Fusui New Town សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រកសិកម្មអនុត្រូពិច។ មហាវិទ្យាល័យមានឧបករណ៍ចំនួន 6277 ដែលមានតម្លៃសរុប 142 លានយ័ន និងឧបករណ៍ចំនួន 213 ដែលមានតម្លៃជាង 100,000 យ័ន។ មហាវិទ្យាល័យមានវេទិកាបង្រៀន និងស្រាវជ្រាវថ្នាក់ជាតិចំនួន 4៖ មន្ទីរពិសោធន៍គន្លឹះជាតិសម្រាប់ការការពារ និងការប្រើប្រាស់ធនធានជីវសាស្ត្រកសិកម្មតំបន់ត្រូពិច មូលដ្ឋានសហប្រតិបត្តិការវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាអន្តរជាតិសម្រាប់ការការពារនិងការប្រើប្រាស់ធនធានជីវសាស្ត្រកសិកម្មតំបន់ត្រូពិច មជ្ឈមណ្ឌលសហប្រតិបតិ្តការច្នៃប្រឌិតសម្រាប់ឧស្សាហកម្ម sucrose នៅតាមខេត្តនិងក្រសួង និងមជ្ឈមណ្ឌលពិសោធន៍បង្រៀនវិទ្យាសាស្ត្ររុក្ខជាតិ។ ថែមទាំងមានវេទិកាបង្រៀន និងស្រាវជ្រាវចំនួន 9 នៅថ្នាក់ខេត្ត និងក្រសួងនានា ដូចជាមន្ទីរពិសោធន៍ជីវវិទ្យាក្វាងស៊ីគន្លឹះសម្រាប់អំពៅនិងមូលដ្ឋានច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសំខាន់ៗ មន្ទីរពិសោធន៍ក្វាងស៊ីគន្លឹះនៃបរិស្ថានកសិកម្ម និងសុវត្ថិភាពផលិតផលកសិកម្ម មន្ទីរពិសោធន៍សំខាន់ៗនៅក្នុងសាកលវិទ្យាល័យក្វាងស៊ី ចំនួន 2 មជ្ឈមណ្ឌលបង្រៀនការពិសោធន៍ក្លែងធ្វើនិម្មិតនៃតំបន់ក្វាងស៊ីចំនួន 1 និងវេទិកាអប់រំសហការតំបន់ក្វាងស៊ីចំនួន 1

ក្នុងអំឡុងពេលផែនការប្រាំឆ្នាំលើកទី 13 មហាវិទ្យាល័យបានអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តចំនួន 1,138 ជាមួយនឹងថវិកាសរុបប្រហែល 428 លានយ័ន ដែលជាប់ចំណាត់ថ្នាក់លេខ 1 នៅសាកលវិទ្យាល័យក្វាងស៊ី។ គ្រូបង្រៀនបានឈ្នះពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួន 45 ថ្នាក់ខេត្ត និងក្រសួង រួមទាំង រង្វាន់ទីពីរនៅក្នុងពានរង្វាន់ប្រមូលផលសម្រាប់កសិកម្ម បសុសត្វ និងនេសាទ ដែលផ្តល់ដោយក្រសួងកសិកម្ម។ ជ័យលាភីទីមួយផ្នែកវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មចិន។ ជ័យលាភីទីមួយចំនួន3 និងជ័យលាភីទីពីរ ចំនួន19 នៅក្នុងក្វាងស៊ីScience and Technology Progress4 ពានរង្វាន់ទីពីរ នៅក្នុង ក្វាងស៊ីTechnological Invention Award។ ពានរង្វាន់លេខពីរ នៅក្នុង ក្វាងស៊ីNatural Science Award, និង ពានរង្វាន់លេខពីរនៅក្នុងក្វាងស៊ីHumanities and social sciences outstanding achievements។ ពូជដំណាំថ្មីចំនួន 52 ត្រូវបានបញ្ជាក់ និងចុះបញ្ជីការ។ ពូជអំពៅចំនួន 9 ប្រភេទ ពូជក្រូចឆ្មារ 1 និងពូជដំឡូង 1 ត្រូវបានចុះបញ្ជីនៅទូទាំងប្រទេស ហើយពូជស្រូវចំនួន 4 និងពូជ 10 ពូជក៏ត្រូវបានអនុម័តដោយតំបន់ស្វយ័តក្វាងស៊ីផងដែរ។ មានប៉ាតង់ដែលមានការអនុញ្ញាតចំនួន190 ស្នាដៃ និងសៀវភៅសិក្សាចំនួន 58 និងឯកសារចំនួន 2292 រួមទាំងឯកសារចំនួន 478 ដែលត្រូវបានធ្វើចេញផ្សាយលើ SCI ។ លទ្ធផលមួយចំនួនត្រូវបានបោះពុម្ពផ្សាយនៅក្នុង PNAS, Nature Communications, The Plant Cell និង Molecular Plant

មហាវិទ្យាល័យនឹងប្រកាន់ខ្ជាប់នូវការណែនាំរបស់ Xi's Thought on Socialism with Chinese Characteristics សម្រាប់យុគសម័យថ្មី សិក្សាឱ្យបានហ្មត់ចត់ និងអនុវត្តស្មារតីនៃសមាជជាតិលើកទី 20 នៃបក្សកុម្មុយនិស្តចិន បំពេញតាមការណែនាំរបស់អគ្គលេខាធិកា Xi Jinping ទៅកាន់លេខាធិការបក្ស និង នាយកសាលានៃសាកលវិទ្យាល័យទាក់ទងនឹងកសិកម្ម ពង្រឹងការងារទាក់ទងនឹងកសិកម្ម និងបន្តកែលម្អកម្រិតសាលារៀន។ ផ្អែកលើនោះ មហាវិទ្យាល័យនឹងពង្រឹងការអប់រំសីលធម៌ ប្រកាន់ខ្ជាប់នូវបាវចនារបស់មហាវិទ្យាល័យគឺ "ឧស្សាហ៍ព្យាយាម និងស្មោះត្រង់" ប្រកាន់ខ្ជាប់នូវទស្សនវិជ្ជា "ខិតខំពង្រឹងជំនាញ និងទទួលបានចំណេះដឹងពិតប្រាកដតាមរយៈការអនុវត្តន៍"។ សម្របសម្រួល និងជំរុញកំណែទម្រង់ដ៏ទូលំទូលាយដោយអនុលោមតាមផែនការ "គោលដៅសតវត្ស បីជំហាន ប្រាំថ្នាក់ដំបូង និងយុទ្ធសាស្ត្រប្រាំមួយ" របស់សាកលវិទ្យាល័យក្វាងស៊ី។ មហាវិទ្យាល័យបានបណ្ដុះបណ្ដាលទេពកោសល្យក្នុងទិសដៅទាំងប្រាំក្នុងយុគសម័យថ្មី លើកកម្ពស់ការសាងសង់ "ថ្នាក់ដំបូងទ្វេដង"(double first-class) រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងការស្តារជនបទឡើងវិញ។មហាវិទ្យាល័យតែងតែប្តេជ្ញាចិត្តក្នុងការកសាងមហាវិទ្យាល័យស្រាវជ្រាវថ្នាក់ជាតិកម្រិតខ្ពស់ដ៏ទូលំទូលាយជាមួយនឹងផែនការដ៏សមហេតុផល។