ដំណើរទស្សនកិច្ចសាកលវិទ្យាល័យក្វាងស៊ីរបស់អគ្គកុងស៊ុលនៃសហរដ្ឋអាមេរិកប្រចាំទីក្រុងក្វាងចូវលោកស្រីPauline Kao និងគណៈប្រតិភូ

កាលពីថ្ងៃទី 9 ខែតុលា លោកស្រី Pauline Kao អគ្គកុងស៊ុលនៃសហរដ្ឋអាមេរិកប្រចាំទីក្រុងក្វាងចូវបានទៅទស្សនាសាកលវិទ្យាល័យក្វាងស៊ីអមដំណើរដោយប្រធាននាយកដ្ឋានកុងស៊ុលនៃការិយាល័យកិច្ចការបរទេសនៃតំបន់ស្វយ័តក្វាងស៊ីជាំង។ កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការក្វាងស៊ីCPC និងជាអនុប្រធាននៃសាកលវិទ្យាល័យក្វាងស៊ីលោកXia Guoen

អនុប្រធានលោក Xia Guoen បានសម្តែងការស្វាគមន៍ចំពោះលោកស្រីPauline Kao និងគណៈប្រតិភូរបស់លោកស្រី ហើយបានណែនាំត្រួសៗអំពីស្ថានភាពមូលដ្ឋាននៃសាកលវិទ្យាល័យក្វាងស៊ីនិងកម្មវិធីផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យក្វាងស៊ី និងសាកលវិទ្យាល័យអាមេរិក។ គាត់ក៏សង្ឃឹមថាលោកស្រីPauline Kao នឹងបង្កើតទំនាក់ទំនងរវាងសាកលវិទ្យាល័យក្វាងស៊ី និងសាកលវិទ្យាល័យកម្រិតខ្ពស់នៅសហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការស្រាវជ្រាវវិទ្យាសាស្ត្រ និងពង្រឹងការផ្លាស់ប្តូរគ្រូបង្រៀន ក៏ដូចជានិស្សិត ។

លោកស្រីPauline Kao បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការជួយសាកលវិទ្យាល័យក្វាងស៊ី ពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសាកលវិទ្យាល័យល្អៗក្នុងសហរដ្ឋអាមេរិក ដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពយូរអង្វែង ថែមទាំងជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរកាន់តែច្រើនរវាងគ្រូបង្រៀន និងនិស្សិតមកពីសហរដ្ឋអាមេរិក និងសាកលវិទ្យាល័យក្វាងស៊ី។ លោកស្រីក៏មានការយល់ដឹងលម្អិតអំពីការបណ្តុះបណ្តាលនិស្សិតអន្តរជាតិនៅសកលវិទ្យាល័យក្វាងស៊ី គ្រូបង្រៀនជនជាតិអាមេរិកនៃសាកលវិទ្យាល័យក្វាងស៊ី និងកម្មវិធីសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរផ្សេងទៀតផងដែរ ។

មិនត្រឹមតែដូច្នេះថ្នាក់ដឹកនាំនៃនាយកដ្ឋានសហប្រតិបត្តិការនិងផ្លាស់ប្តូរអន្តរជាតិរបស់សាកលវិទ្យាល័យក្វាងស៊ីក៏ដូចជាមហាវិទ្យាល័យភាសានិងអក្សរសាស្រ្តបរទេសក៏បានមានវត្តមានក្នុងការចូលរួមកិច្ចប្រជុំនេះផងដែរ។