កិច្ចចូលរួមកម្មវិធីអាហារពេលល្ងាចនៅថ្ងៃចូលឆ្នាំចិនជាមួយនិស្សិតរបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ

កាលពីថ្ងៃទី 28 ខែមករាដែលជាថ្ងៃចូលឆ្នាំប្រពៃណីចិន លោកសាស្ត្រាចារ្យ ហាន លីនហៃ នាយកសាកលវិទ្យល័យGXU និងលោកសាស្រ្តាចារ្យ Liang Enwei នាយករងនៃសាកលវិទ្យាល័យGXU បានចូលរួមជាមួយសិស្សានុសិស្សដែលកំពុងស្នាក់នៅក្នុងបរិវេណសាលានាអំឡុងពេលវិស្សមកាលរដូវរងារសម្រាប់អាហារពេលល្ងាចដើម្បីអបអរថ្ងៃចូលឆ្នាំចិនដែលត្រូវនឹងឆ្នាំពស់ជាមួយសិស្សានុស្សិសទាំងអស់គ្នា។

នៅសាលពិសាអាហារ Cuiyuan លោក Han Linhai តំណាងឲ្យសាកលវិទ្យាល័យ GXU បានចែកនូវថង់សំណាងនៃពិធីបុណ្យនិទាឃរដូវដល់សិស្សានុស្សិសដែលបានចូលរួម ។ មិនត្រឹមតែប៉ុណ្ណោះគាត់ក៏បានចូលរួមជាមួយពួកគេក្នុងការសរសេរអក្សរចិន "" (សំណាង) ការរៀនធ្វើគាវ រីករាយអាហារពេលល្ងាចនឹងជជែកគ្នាយ៉ាងកក់ក្តៅជាមួយពួកគេនៅក្នុងថ្ងៃនោះផងដែរ ។ ទិដ្ឋភាពនោះពោរពេញទៅដោយភាពរីករាយ និងអបអរសាទរនៅពិធីបុណ្យចូលឆ្នាំប្រពៃណីចិនផងដែរ ។