មហាវិទ្យាល័យ
មហាវិទ្យាល័យវិទ្យាសាស្ត្រសមុទ្រ

https://ma.gxu.edu.cn/English/Home.htm

មហាវិទ្យាល័យវិទ្យាសាស្ត្រសមុទ្រនៃសកលវិទ្យាល័យក្វាងស៊ី បានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ 2014 និងមានមជ្ឈមណ្ឌលស្រាវជ្រាវផ្កាថ្មចិន (បង្កើតឡើងនៅខែមីនា ឆ្នាំ 2014)។ ការផ្តោតលើការស្រាវជ្រាវអំពីកោះ និងផ្កាថ្មនៅសមុទ្រចិនខាងត្បូង មហាវិទ្យាល័យនេះមានឯកទេសលើភូមិសាស្ត្រសមុទ្រ និងបរិស្ថាន បរិស្ថានគីមីសមុទ្រ ជីវវិទ្យា និងអេកូឡូស៊ីសមុទ្រ ការសង្កេតមើលសមុទ្រពីចម្ងាយ និង លក្ខណៈពិសេសនៃសមុទ្រ។មុខជំនាញនេះត្រូវបានជ្រើសរើសជាមុខជំនាញជំនួយមួយនៃក្រុមវិស្វកម្មស៊ីវិលនិងសម្ភារៈទំនើប ក្នុងខែកញ្ញាឆ្នាំ 2017 មុខជំនាញវិទ្យាសាស្ត្រសមុទ្រត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីនៃក្រុមមុខជំនាញលំដាប់ពិភពលោករបស់សាកលវិទ្យាល័យក្វាងស៊ី។

ទិសដៅនៃការស្រាវជ្រាវ មហាវិទ្យាល័យបានផ្តោតលើការស្រាវជ្រាវលើទំនាក់ទំនងរវាងផ្កាថ្ម និងបរិស្ថានអេកូឡូស៊ី និងមានគោលដៅក្នុងការដោះស្រាយបញ្ហាវិទ្យាសាស្ត្រអន្តរជាតិស្មុគស្មាញក្នុងវិស័យស្រាវជ្រាវផ្កាថ្ម ក៏ដូចជាតម្រូវការបន្ទាន់សម្រាប់ការអភិវឌ្ឍន៍ និងការប្រើប្រាស់កោះ និងផ្កាថ្ម នៅសមុទ្រចិនខាងត្បូង។ គោលបំណងទូទៅ គឺដើម្បីអនុវត្តការស្រាវជ្រាវចម្រុះ ជាប្រព័ន្ធនិងស៊ីជម្រៅអំពីបណ្តុំកោះ និងផ្កាថ្ម នៅសមុទ្រចិនខាងត្បូង។

មហាវិទ្យាល័យ មហាវិទ្យាល័យរបស់យើងបច្ចុប្បន្នមានសមាជិកគ្រូបង្រៀនចំនួន 44នាក់ រួមទាំងគ្រូបង្រៀនពេញម៉ោងចំនួន 31នាក់។ មហាវិទ្យាល័យមានសមាជិកនៃគណៈកម្មាធិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃក្រសួងអប់រំ នាយកវិទ្យាសាស្ត្រនៃគម្រោងផែនការស្រាវជ្រាវវិទ្យាសាស្ត្រជាតិ(ដែលត្រូវបានស្គាល់ជាគម្រោង 973) មានបេក្ខជនត្រូវបានជ្រើសរើសសម្រាប់គម្រោងផែនការបណ្តុះបណ្តាលទេពកោសល្យជាតិ Baiqianwan (ជាគម្រោងបណ្តុះបណ្តាលទេពកោសល្យក្មេងជំនាន់ក្រោយ ឱ្យក្លាយជាអ្នកដឹកនាំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា)អ្នកដឹកនាំវ័យក្មេង និងវ័យ កណ្តាលថ្នាក់ជាតិ ក្នុងវិស័យនវានុវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បុគ្គលទទួលបានប្រាក់អាហារូបករណ៍ប្រចាំខែពីរដ្ឋាភិបានចិន ក៏ដូចជាកម្មវិធីអ្នកវិទ្យាសាស្ត្រក្វាងស៊ី បុគ្គលដែលត្រូវបានតែងតាំងជាអ្នកជំនាញពិសេសនៃតំបន់ស្វយ័តជាំងក្វាងស៊ី ជាអ្នកជំនាញឆ្នើមនៃតំបន់ស្វយ័តជាំងក្វាងស៊ី បុគ្គលដែលមានទេពកោសល្យនៃគម្រោងGuangxi Shibaiqian Plan for the New Century បុគ្គលដែលមានទេពកោសល្យឆ្នើមនៃសកលវិទ្យាល័យក្វាងស៊ី ស្ត្រីកម្មករឆ្នើមក្វាងស៊ី។ល។

គ្រូបង្រៀនមួយចំនួនបានធ្វើការជាអ្នកដឹកនាំកិច្ចការអប់រំនិងក្រុមស្រាវជ្រាវនៃមន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសមុទ្រ សម្រាប់ការស្រាវជ្រាវអំពីបណ្តុំកោះនិងផ្កាថ្ម នៅសមុទ្រចិនខាងត្បូង។ គ្រូបង្រៀនមួយចំនួនក៏ត្រូវបានតែងតាំងជាអ្នកស្រាវជ្រាវពិសេសនិងជាសមាជិកក្រុមស្រាវជ្រាវសម្រាប់មជ្ឈមណ្ឌលសហប្រតិបត្តិការនវានុវត្តន៍ឆ្នាំ 2011 នៃសមុទ្រចិនខាងត្បូង។

សមិទ្ធិផលនៃការស្រាវជ្រាវវិទ្យាសាស្រ្ត៖ សាស្ត្រាចារ្យបានដឹកនាំគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសរុបចំនួន 40 គម្រោង ជាមួយនឹងទឹកប្រាក់សរុបចំនួន 87.95 លានយ័ន។ គម្រោងទាំងនេះរួមមានគម្រោងផែនការស្រាវជ្រាវវិទ្យាសាស្ត្រជាតិធំៗ (ក៏ត្រូវបានស្គាល់ថាជាគម្រោង 973) គម្រោងសំខាន់ៗកម្រិតថ្នាក់ជាតិនៃមូលនិធិ វិទ្យាសាស្ត្រធម្មជាតិ គម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាធំៗដែលជំរុញនវានុវត្តន៍ក្វាងស៊ី។ បុគ្គលស្រាវជ្រាវខាងលើ ក៏បានឈ្នះរង្វាន់លេខ មួយនៃ Guangxi Social Science Achievement Award  រង្វាន់លេខពីរនៃ Guangxi Natural Science Award និងរង្វាន់លេខពីរនៃ Guangxi Science and Technology Progress Award ផងដែរ។ស្របពេលជាមួយគា្ននេះដែរ ក៏មានការរីកចម្រើនខ្លាំង ក្នុងដំណើរការសិក្សាពីផ្កាថ្ម ពាក់ព័ន្ធនឹងដំណើរការករកើត វិវត្តន៍ បម្រែបម្រួលបរិស្ថាន ក៏ដូចជាការឆ្លើយតបរបស់វា ទៅនឹងបម្រែបម្រួលសកលនិងសកម្មភាពរបស់មនុស្ស ទ្រឹស្តីនិងបច្ចេកវិទ្យានៃការស្តារប្រព័ន្ធអេកូឡូស៊ីផ្កាថ្ម ។

ក្រុមបេសកកម្មវិទ្យាសាស្ត្រ "Blue Dream" របស់យើងដែលផ្តោតលើព្រំដែនវិទ្យាសាស្ត្រអន្តរជាតិនិងតម្រូវការជាតិ ទទួលបានជោគជ័យជាបន្តបន្ទាប់លើគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រផ្កាថ្មធំៗមួយចំនួននៃសមុទ្រចិនខាងត្បូង ដោយគ្របដណ្តប់ស្ទើរគ្រប់ប្រភេទផ្កាថ្មនៅសមុទ្រចិនខាងត្បូង។

រចនាសម្ព័ន្ធនៃមុខជំនាញ៖ ក្នុងឆ្នាំ 2016 កម្មវិធីបរិញ្ញាបត្រ វិទ្យាសាស្ត្រសមុទ្រ និងកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់និងបណ្ឌិតកម្រិតទីពីរនៃធនធានជីវសាស្ត្រសមុទ្រនិង ការពារបរិស្ថានត្រូវបានអនុម័ត។ ក្នុងឆ្នាំ 2017 មហាវិទ្យាល័យនេះត្រូវបានអនុញ្ញាតឱ្យផ្តល់កម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់កម្រិតទីមួយ មុខជំនាញវិទ្យាសាស្ត្រសមុទ្រ។ បច្ចុប្បន្នមហាវិទ្យាល័យមាននិស្សិតបរិញ្ញាបត្រចំនួន 306 នាក់និង ថ្នាក់ក្រោយឧត្តមសិក្សា ចំនួន 80 នាក់ក្នុងជំនាញវិទ្យាសាស្ត្រសមុទ្រ។ លើសពីនេះ ក៏មានការបង្កើតមុខវិជ្ជាពិសេសមួយប្រភេទគឺ Introduction to Coral Reef Science សម្រាប់សិស្សផងដែរ។ សាស្ត្រាចារ្យ Yu Kefu និងក្រុមរបស់លោកបានរៀបចំសៀវភៅសិក្សាមួយដែលមានឈ្មោះថា " Introduction to Coral Reef Science " ដែលជាសៀវភៅសិក្សាដំបូងបង្អស់ស្តីពីវិទ្យាសាស្ត្រផ្កាថ្ម ទាំងក្នុងនិងក្រៅប្រទេស ។

សំណង់មន្ទីពិសាធន៍៖ នៅខែកញ្ញាឆ្នាំ 2016 មន្ទីពិសោធន៍ក្វាងស៊ីនៃការស្រាវជ្រាវលើផ្កាថ្មក្នុងសមុទ្រចិនខាងត្បូងត្រូវបានអនុម័តឱ្យកសាងឡើងដែលជាមន្ទីរពិសោធន៍សំខាន់តែមួយគត់នៅកម្រិតស្វយ័តដែលទទួលបានការទទួលស្គាល់ដោយផ្ទាល់ពីរាជរដ្ឋាភិបាលក្នុងឆ្នាំនោះ។ វាត្រូវបានចាត់ចូលក្នុងបញ្ជីទាំង10នៃមន្ទីរពិសោធន៍ល្អបំផុត ដោយការវាយតម្លៃថ្នាក់តំបន់បីឆ្នាំ នៅឆ្នាំ 2018 និង 2021។ មូលដ្ឋានអនុវត្តការពិសោធន៍ក្រៅឆ្នេរសមុទ្រ the Beibu Gulf Research Institute នៃសាកលវិទ្យាល័យក្វាងស៊ីត្រូវបានសាងសង់នៅក្នុងឧទ្យាន the Beihai Marine Industry Science and Technology Park

មហាវិទ្យាល័យក៏បានសហការជាមួយគណៈកម្មាធិការរដ្ឋបាលទេសចរណ៍កោះ Weizhou រដ្ឋបាលកោះ Weizhou ភូមិ Zhulzheliao ជាដើម ដែលបានចូលរួមចំណែកក្នុងការបង្កើត "សារមន្ទីរពិព័រណ៍ Weizhou Island Coral Protection and Restoration Demonstration Base

ដោយផ្សំបញ្ចូលលក្ខណៈពិសេសនៃការស្រាវជ្រាវរបស់សាលារៀន មជ្ឍមណ្ឌលមុជទឹកនៃសាកលវិទ្យាល័យក្វាងស៊ីត្រូវបានបង្កើតឡើង ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបង្រៀននិងបណ្តុះបណ្តាលការមុជទឹក។ មានអ្នកមុជទឹកវិជ្ជាជីវៈសរុបចំនួន 104 នាក់ត្រូវបានបណ្តុះបណ្តាលនៅទីនេះ និងទទួលបានសញ្ញាបត្រពាក់ព័ន្ធបញ្ជាក់សមត្ថភាព ។

មហាវិទ្យាល័យក៏បានបង្កើតមូលដ្ឋានសហប្រតិបត្តិការស្រាវជ្រាវឧស្សាហកម្មថ្នាក់សកលវិទ្យាល័យ ដោយសហការជាមួយស្ថាប័នស្រាវជ្រាវផ្នែកសមុទ្រ អង្គការ និងសហគ្រាស មានដូចជា National Taiwan Ocean University, Guangxi Academy of Oceanography, Guangxi Mangrove Research Center of Guangxi Academy of Sciences, Beihai Oceanic Bureau, Qinzhou Oceanic Bureau, Guangxi Jinggong Marine Technology Co., Ltd., China Service Center of SSI (Scuba Schools International), Beihai Exploration Sports Diving Base, and Beihai Yuanlong Pearl Co., Ltd., ដើម្បីអនុវត្តការរួមបញ្ចូលគំរូវគ្គបណ្តុះ បណ្តាលវិស័យឧស្សាហកម្ម-ការអប់រំ-ការស្រាវជ្រាវតាមរយៈការផ្លាស់ប្ដូរនិងការចូលរួមវគ្គបណ្តុះបណ្តាលកម្មសិក្សា ។