មហាវិទ្យាល័យ
មហាវិទ្យាល័យវិស្វកម្មមេកានិក

មហាវិទ្យាល័យវិស្វកម្មមេកានិក

https://englishme.gxu.edu.cn/index.htm

មហាវិទ្យាល័យវិស្វកម្មមេកានិកនៃសកលវិទ្យាល័យក្វាងស៊ី ពីមុនមានឈ្មោះជានាយកដ្ឋានវិស្វកម្មមេកានិកបានបង្កើតឡើងនៅឆ្នាំ 1933។ នៅឆ្នាំ 1997មហាវិទ្យាល័យនេះបានបញ្ចូលគ្នាជាមួយនាយកដ្ឋានវិស្វកម្មកសិកម្មនៃសាកលវិទ្យាល័យកសិកម្មក្វាងស៊ី ហើយបានក្លាយជាមហាវិទ្យាល័យវិស្វកម្មធំមួយក្នុងចំណោមមហាវិទ្យាល័យវិស្វកម្មធំបំផុតនៅក្នុងសាកលវិទ្យាល័យក្វាងស៊ី។ មហាវិទ្យាល័យនេះត្រូវបានអនុម័តឱ្យបង្កើតកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់មួយក្នុងចំណោមកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់កម្រិតទីពីរដំបូងបង្អស់ជាប្រភេទវិស្វកម្មផលិតកម្មមេកានិកក្នុងឆ្នាំ 1981 និងកម្មវិធីថ្នាក់បណ្ឌិតក្នុងវិស្វកម្មមេកានិកជាប្រភេទកម្រិតទីមួយក្នុងឆ្នាំ 2018។ មហាវិទ្យាល័យនេះត្រូវបានអនុម័តឱ្យបង្កើតកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាតិដំបូងបង្អស់នៃមុខជំនាញសិក្សាកម្រិតទី2ក្នុងផ្នែកផលិតកម្មមេកានិកក្នុងឆ្នាំ 1981 និងកម្មវិធីសិក្សាថ្នាក់បណ្ឌិតនៃមុខជំនាញសិក្សាកម្រិតទីមួយក្នុងផ្នែកវិស្វកម្មមេកានិក ក្នុងឆ្នាំ 2018។

មហាវិទ្យាល័យនេះផ្តល់កម្មវិធីសិក្សាចម្រុះរួមមាន ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ បច្ចុប្បន្នមហាវិទ្យាល័យនេះមានកម្មវិធីសិក្សាថ្នាក់បណ្ឌិតនៃមុខជំនាញសិក្សាកម្រិតទី១ក្នុងផ្នែកវិស្វកម្មមេកានិក រួមមានទិសដៅស្រាវជ្រាវចំនួន៥ ៖ ផលិតកម្មមេកានិក និងស្វ័យប្រវត្តិកម្ម វិស្វកម្មមេកាត្រូនិក ការរចនានិងទ្រឹស្តីមេកានិក វិស្វកម្មយានយន្ត វិស្វកម្មមីក្រូណាណូ។ មហាវិទ្យាល័យនេះក៏មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៃមុខជំនាញសិក្សាកម្រិតទី1 ក្នុងវិស្វកម្មមេកានិក កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិជ្ជាជីវៈចំនួន 2 ក្នុងវិស្វកម្មមេកានិក និងវិស្វកម្មថាមពល កម្មវិធីបរិញ្ញាបត្រសិក្សាថ្នាក់ចំនួន 4 ក្នុងការរចនាមេកានិក ផលិតកម្ម និងស្វ័យប្រវត្តិកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មថាមពល និងវិស្វកម្មយានយន្ត។ ក្នុងនោះ ការរចនាមេកានិក ផលិតកម្ម និងស្វ័យប្រវត្តិកម្ម គឺជាមុខវិជ្ជាបរិញ្ញាបត្រលំដាប់ទី1 និង ល្អបំផុតក្នុងប្រទេស ។ មហាវិទ្យាល័យនេះត្រូវបានទទួលស្គាល់ ការបញ្ជាក់វិជ្ជាជីវៈពីសមាគមវាយតម្លៃការអប់រំវិស្វកម្មចិន។ វិស្វកម្មថាមពលគឺជាមុខវិជ្ជាថ្នាក់ បរិញ្ញាបត្រលំដាប់ទី1ថ្នាក់ជាតិ និង កម្មវិធីពិសោធន៍នៃការអប់រំនិងបណ្តុះបណ្តាលជាតិសម្រាប់វិស្វករមានទេពកោសល្យ។ វិស្វកម្មមេកានិក និងអេឡិចត្រូនិក វិស្វកម្មយានយន្ត សុទ្ធតែជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រថ្នាក់លំដាប់ទី1ក្នុងតំបន់ស្វយ័តជាំងក្វាងស៊ី។ នាពេលបច្ចុប្បន្ន មហាវិទ្យាល័យនេះត្រូវបានទទួលស្គាល់ជាមុខវិជ្ជាសិក្សាលំដាប់ទី 1 ជាតិចំនួន 1 និង មុខវិជ្ជាសិក្សាលំដាប់ទី 1ប្រចាំខេត្តចំនួន1 ហើយបានឈ្នះពានរង្វាន់ពិសេសចំនួន 2 និងពានរង្វាន់លេខ 1 នៃសមិទ្ធិផលការបង្រៀន ចំនួន 4 នៅក្នុងតំបន់ស្វយ័ត ក្វាងស៊ី។ ក្នុងចំណោមសមាជិកសាស្ត្រាចារ្យ សាស្ត្រាចារ្យម្នាក់បានទទួលគោរមងារជា "គ្រូបង្រៀនល្បីឈ្មោះក្វាងស៊ី" និងគ្រូបង្រៀនចំនួន 7នាក់ទៀតបានទទួលពានរង្វាន់ " គ្រូបង្រៀនល្អប្រសើរ Baosteel"។ ក្នុងឆ្នាំ 2021 ត្រូវបានអនុម័តជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យឧស្សាហកម្មទំនើបដំបូងគេ នៅ ក្វាងស៊ី ។

មហាវិទ្យាល័យត្រូវបានបំពាក់ដោយប្រព័ន្ធការបង្រៀន និងការស្រាវជ្រាវជាច្រើន រួមមានមជ្ឈមណ្ឌលការបង្រៀនពិសោធន៍ជាតិ មជ្ឈមណ្ឌលបង្រៀនពិសោធន៍ការធ្វើត្រាប់តាមនិម្មិត មជ្ឈមណ្ឌលការអប់រំការអនុវត្តវិស្វកម្មជាតិ មជ្ឈមណ្ឌលពិសោធន៍នវានុវត្តន៍ដោយមានការសហប្រតិបត្តិការរវាងខេត្តនិងក្រសួងអប់រំ មជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មរបស់ក្រសួងអប់រំ មន្ទីរពិសោធន៍ចម្បងនៃប្រព័ន្ធផលិតកម្មនិងបច្ចេកវិទ្យាផលិតកម្មកម្រិតខ្ពស់ វេទិកានវានុវត្តន៍នៃឧបករណ៍កសិកម្មឆ្លាតវៃថ្នាក់ក្រោមត្រូពិក និងមជ្ឈមណ្ឌលបណ្តុះបណ្តាវិស្វកម្ម។ក្រៅពីនេះ វិស្វកម្មមេកានិកត្រូវបានគេកោតសរសើរថាជា មុខជំនាញសិក្សាសំខាន់មួយដែលមានគុណសម្បត្តិនិងលក្ខណៈពិសេសនៅក្វាងស៊ី ។ មហាវិទ្យាល័យមានឧបករណ៍និងគ្រឿងបរិក្ខារទំនើបចំនួន 6187 ឈុតដូចជាប្រព័ន្ធផលិតកម្មបត់បែន មជ្ឈមណ្ឌលកែច្នៃ CNC ប្រព័ន្ធ5អ័ក្ស ប្រព័ន្ធមាស៊ីនឡាស៊ែរលឿនខ្លាំង ប្រព័ន្ធបោះពុម្ព 3D ទំនើប និងប្រព័ន្ធរ៉ូបូត។ មហាវិទ្យាល័យមានសមាជិកសរុបចំនួន 163 នាក់ក្នុងនោះ 97 នាក់ជាគ្រូបង្រៀនពេលពេញម៉ោង 18 នាក់ជាគ្រូបង្វិកថ្នាក់បណ្ឌិត និង 72 នាក់មានងារថ្នាក់ជាន់ខ្ពស់។ ក្រៅពីនេះ មហាវិទ្យល័យក៏មានបុគ្គលិកមានទេពកោសល្យកម្រិតខ្ពស់ជាច្រើនផងដែរ៖ អ្នកវិទ្យាសាស្ត្របរទេសមកពីបណ្ឌិតសភាវិស្វកម្មរុស្ស៊ី អ្នកជំនាញមានទេពកោសល្យកម្រិតខ្ពស់ថ្នាក់ជាតិ អ្នកវិទ្យាសាស្ត្រនៃកម្មវិធីបុគ្គលមានទេពកោសល្យជាច្រើន ត្រូវបានបណ្តុះបណ្តាលដោយបណ្ឌិតសភាវិទ្យាសាស្ត្រចិន អ្នកទទួលប្រាក់ឧបត្ថម្ភរដ្ឋាភិបាលពិសេសពីរដ្ឋ អ្នកវិទ្យាសាស្ត្រ Bagui អ្នកជំនាញលេចធ្លោ បេក្ខជនសម្រាប់គម្រោងទេពកោសល្យ Guangxi គ្រូបង្រៀនល្បីឈ្មោះ ក្វាងស៊ី គ្រូបង្រៀនល្អក្វាងស៊ី រង្វាន់គ្រូបង្រៀនល្អប្រសើរ Baosteel ។ អ្នកវិទ្យាសាស្ត្រ Bagui អ្នកជំនាញលេចធ្លោ ក្វាងស៊ី ជាបេក្ខជនសម្រាប់គម្រោងទេពកោសល្យ ក្វាងស៊ី ជាគ្រូបង្រៀនល្បីឈ្មោះ ក្វាងស៊ី គ្រូបង្រៀនល្អប្រសើរ ក្វាងស៊ី រង្វាន់គ្រូបង្រៀនល្អប្រសើរ Baosteel អ្នកឈ្នះពានរង្វាន់មូលនិធិយុវជនលេចធ្លោ ក្វាងស៊ី បេក្ខជនសម្រាប់គម្រោងផ្សព្វផ្សាយទេពកោសល្យវ័យក្មេងដែលគាំទ្រដោយសមាគមវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិន បេក្ខជនសម្រាប់ផែនការទេពកោសល្យមួយរយនាក់នៃបណ្តាសាកលវិទ្យាល័យនៅខេត្ត ក្វាងស៊ី។ មហាវិទ្យាល័យក៏បានបង្កើតក្រុមស្រាវជ្រាវចំនួន 15ក្រុម សម្រាប់យានយន្តថាមពលថ្មី ការផលិតម៉ាស៊ីននិងពន្លឺឡាស៊ែរឆ្លាត ការប្រើប្រាស់ថាមពលដែលមានប្រសិទ្ធភាព ស្អាត និងកាបូនទាប ការរចនាដ៏ល្អប្រសើរនៃផលិតផលអេឡិចត្រូមេកានិចស្មុគស្មាញ ការស្រាវជ្រាវបច្ចេកវិទ្យាវាស់វែងនិងគ្រប់គ្រងឆ្លាតវៃ ការធ្វើរោគវិនិច្ឆ័យកំហុសឧបករណ៍ខ្នាតធំ ប្រតិបត្តិការនិងការថែទាំឆ្លាតវៃ ផលិតកម្មឆ្លាតវៃ ម៉ាស៊ីនកសិកម្មឆ្លាតវៃងថ្នាក់ក្រោមត្រូពិក និងប្រព័ន្ធអេឡិចត្រូមេកានិកមីក្រូណាណូ។ល។

មហាវិទ្យាល័យបានបង្កើតទិសដៅមុខជំនាញសិក្សាដែលមានគុណសម្បត្តិមួយចំនួនក្នុងវិស័យរចនានិងធ្វើរោគវិនិច្ឆ័យកំហុសឧបករណ៍ស្មុគស្មាញ ម៉ាស៊ីនកសិកម្មឆ្លាតវៃ ឧបករណ៍ការពារបរិស្ថាន ផលិតកម្មប្រកបដោយគុណភាព ការរចនាម៉ាស៊ីន ។ល។ ដើម្បីបម្រើចិនភាគនិរតី និងពង្រីកឥទ្ធិពលរបស់ខ្លួនទៅកាន់តំបន់អាស៊ាន។ តាមរយៈការប្រាស្រ័យទាក់ទងយ៉ាងទូលំទូលាយនិងស៊ីជម្រៅជាមួយសហគ្រាស មហាវិទ្យាល័យបានបង្កើតសហគ្រាសឈានមុខក្នុងស្រុកមួយចំនួនដូចជា Yuchai, Liugong, Liuzhou Motor, Liuzhou Steel, Nanning Sugar ជាមួយនឹងបច្ចេកវិទ្យានិងបុគ្កលិកមានទេពកោសល្យសំខាន់ៗក្នុងរយៈពេលវែងដូចជាម៉ាស៊ីននិងឧបករណ៍ស៊ូក្រូស ម៉ាស៊ីនកសិកម្មឆ្លាតវៃសម្រាប់ការរចនា ភ្នំនិង ម៉ាស៊ីន ដើម្បីសម្រេចបាន "ការផ្លាស់ប្តូរទាំងទ្វេ" ក្នុងអត្ថន័យសមិទ្ធិផលវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ត្រូវបានបម្រើទាំងសង្គមជាតិនិងការបង្រៀន។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមក មហាវិទ្យាល័យបានដឹកនាំ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិចំនួន 33 និងច្រើនជាង 150 គម្រោងស្រាវជ្រាវខេត្តនិងក្រសួង រួមទាំងគម្រោងសំខាន់ៗនៃមូលនិធិប្រតិបត្តិការរួមនវានុវត្តន៍ថ្នាក់តំបន់នៃមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិនិងគម្រោងសំខាន់ៗនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានវានុវត្តន៍ក្នុងកម្មវិធីស្រាវជ្រាវR&Dសំខាន់ៗនៃប្រទេសចិនជាមួយនឹងមូលនិធិស្រាវជ្រាវចំនួនជាង 100 លានយ័ន។ មហាវិទ្យាល័យបានឈ្នះពានរង្វាន់ជាង20 ក្នុងកម្រិតតំបន់ស្វយ័ត រួមមានពានរង្វាន់លេខពីរនៃវឌ្ឍនភាពវិទ្យាសាស្ត្រធម្មជាតិនិងបច្ចេកវិទ្យាជាតិ ពានរង្វាន់លេខមួយនៃវឌ្ឍនភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងស៊ី ពានរង្វាន់លេខមួយនៃរង្វាន់វិទ្យាសាស្ត្រឧស្សាហកម្មម៉ាស៊ីននិងបច្ចេកវិទ្យាចិន និងពានរង្វាន់ពិសេសនៃសមិទ្ធិផលការបង្រៀនក្វាងស៊ី។ បុគ្គលិកសាស្រាចារ្យក្នុងមាហាវិទ្យាល័យ បានបោះពុម្ពអត្ថបទកម្រិតខ្ពស់ចំនួន1147 រួមទាំងអត្ថបទគំរូកម្រិតខ្ពស់ ESI ចំនួន 7 អត្ថបទប្រភេទ SCI ចំនួន 377 អត្ថបទ 1 និង សិទ្ធិប័ណ្ណប៉ាតង់ការបង្កើតថ្មីចំនួន344 ហើយត្រូវបានជាប់ក្នុងតារាងកំពូលៗ របស់សមិទ្ធិផលនៃការផ្លាស់ប្តូរ។

ដើម្បីឆ្លើយតបលើតម្រូវការស្រាវជ្រាវជួរមុខ និងការអភិវឌ្ឍនក្នុងតំបន់ មហាវិទ្យាល័យតែងតែយកកា បណ្តុះបណ្តាលទេពកោសល្យស្រាវជ្រាវវិទ្យាសាស្ត្រជាមូលដ្ឋានទ្រឹស្តីរឹងមាំ ចំណេះដឹងច្នៃប្រឌិតខ្ពស់ និងមានសមត្ថភាពក្នុងការស្វែងរក និងដោះស្រាយបញ្ហាវិទ្យាសាស្ត្រសំខាន់ៗក្នុងវិស្វកម្ម ដោយបានផ្តោតជាពិសេសទៅលើការបណ្តុះបណ្តាលសមត្ថភាពក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សិស្សថ្នាក់មហាវិទ្យាល័យ ដែលទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ នៅក្នុងរយៈពេលជាងដប់ឆ្នាំកន្លងទៅនេះ មានសិស្សច្រើនជាង 1000នាក់ទទួលបានពានរង្វាន់នៅកម្រិតស្វយ័តភូមិភាគឡើងទៅ ដោយមានការប្រកួតប្រជែងមុខជំនាញ ជាតិច្រើនជាង100ដង រួមទាំងពានរង្វាន់លេខមួយថ្នាក់ជាតិចំនួន 16។ ពានរង្វាន់ទាំងនេះរួមមានពានរង្វាន់លេខមួយChallenge Cup នៃការប្រកួតប្រជែងថ្នាក់ជាតិស្តីពីកិច្ចការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រតាមប្រភេទ ពានរង្វាន់មេដាយប្រាក់នៃការប្រកួតប្រជែងជាតិ Internet + នៃនវានុវត្តន៍ និង សហគ្រិនភាពសម្រាប់សិស្សថ្នាក់មហាវិទ្យាល័យ ពានរង្វាន់លេខមួយថ្នាក់ជាតិនៃការប្រកួតប្រជែងការរចនានវានុវត្តន៍មេកានិកសម្រាប់សិស្សថ្នាក់មហាវិទ្យាល័យ ពានរង្វាន់មេដាយសំរឹទ្ធិថ្នាក់ជាតិនៃការប្រកួតប្រជែងកិច្ចការផែនការជំនួញសិស្សថ្នាក់មហាវិទ្យាល័យ Challenge Cup ពានរង្វាន់ពិសេសនៃការប្រកួតប្រជែងរ៉ូបូតកសិកម្មចិន និងពានរង្វាន់ប្រកួតប្រជែងជាច្រើនផ្សេងទៀត។ លើសពីនេះ សិស្សថ្នាក់បរិញ្ញាបត្រចំនួនបីនាក់នៃសាលាបានទទួលពានរង្វាន់ខ្ពស់បំផុតក្នុងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានវានុវត្តន៍ សម្រាប់សិស្សថ្នាក់មហាវិទ្យាល័យ ដែលមានឈ្មោះថា ពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាយុវជនចិន។ ចាប់តាំងពីមហាវិទ្យាល័យបង្កើតឡើង សាលាបានបណ្តុះបណ្តាលនិស្សិតឆ្នើមជាច្រើននាក់សម្រាប់ការអភិវឌ្ឍជាតិ និងឧស្សាហកម្ម។ ភាគច្រើននៃពួកគេបានក្លាយជាអ្នកជំនាញឧស្សាហកម្ម មន្ត្រីរាជការ ថ្នាក់ដឹកនាំសហគ្រាស បុគ្គលជំនាញបច្ចេកវិទ្យា ឬអ្នកជំនួញឯកជន ដូចជា Li Lin និង Wen Shengchang ដែលទាំងពីរនាក់កា្លយជាសមាជិកបណ្ឌិតសភាវិទ្យាសាស្ត្រចិន, Wei Naiwenក្លាយជាវិស្វករកំពូលនៃប្រព័ន្ធបាញ់មីស៊ីលបាល់លីស្ទិកក្នុងទឹករបស់ចិន, Yu Kejin ជាស្ថាបនិករងនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong, Yang Jichang ជាអនុលេខាធិការបក្សកុម្មុនីស្តចិននៃតំបន់ស្វយ័តជួង ក្វាងស៊ី, Feng Henggao ជាអនុប្រធានតំបន់ស្វយ័តជាំង ក្វាងស៊ី, ជាអនុប្រធាន CPPCC នៃតំបន់ស្វយ័តជាំង ក្វាងស៊ី, Zhu Feng ជាលេខាធិការគណបក្ស និងប្រធានក្រុមហ៊ុន SINOMACH Precision Industry Co., LTD, Long Yueជាអ្នកសាងសង់សំខាន់មួយរូបនៃ Five-hundred-meter Aperture Spherical Radio Telescope (FAST), Shen Jie ជាអតីតវិស្វករជាន់ខ្ពស់នៃក្រុមហ៊ុន Guangxi Yuchai Machinery Co., LTD, Zhong Jingwei ជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Shenzhen Emdoor Holdings Co., LTD, និង Huang Huajie ជានាយកក្រុមហ៊ុន Jinfeng Technology Co., LTD នៅក្រុង Shenzhen ។ល។

មហាវិទ្យាល័យតែងតែផ្តោតលើការងារបម្រើសង្គម និង ខិតខំបណ្ដុះបញ្ញា និង ទេពកោសល្យសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់។ ដោយការខិតខំយ៉ាងសកម្មនៃកិច្ចសហប្រតិបត្តិការរវាងមហាវិទ្យាល័យ និងសហគ្រាស ការសហការនៃមហាវិទ្យាល័យ និងសហគ្រាស ក៏ដូចជាការបញ្ចូលគ្នានៃការបង្រៀន និងវិស្វកម្មផងដែរ។ មហាវិទ្យាល័យបានសាងសង់មូលដ្ឋានឧស្សាហកម្ម និងស្ថាប័នស្រាវជ្រាវចំនួន 30កន្លែង មជ្ឈមណ្ឌលអប់រំការអនុវត្តវិស្វកម្មធំៗចំនួន 5 និងមហាវិទ្យាល័យ-ក្នុង-រោងចក្រ និងរោងចក្រ-ក្នុង-មហាវិទ្យាល័យ ចំនួន 2 ជាមួយសហគ្រាសល្បីឈ្មោះដូចជា Liugong and Yuchai Machinery Co., LTD ។ ក្នុងនោះ មូលដ្ឋានការអនុវត្តវិស្វកម្មដែលបានសាងសង់រួមគ្នាដោយមហាវិទ្យាល័យវិស្វកម្មមេកានិចនៃសាកលវិទ្យាល័យក្វាងស៊ី និងក្រុមហ៊ុន Yuchai Machinery Co., Ltd., ត្រូវបានដាក់ឈ្មោះថាជា មជ្ឈមណ្ឌលអប់រំការអនុវត្តវិស្វកម្មជាតិ

បច្ចុប្បន្ន មហាវិទ្យាល័យវិស្វកម្មមេកានិចនៅតែប្រកាន់ខ្ជាប់នូវពាក្យស្លោក ខិតខំ និងស្មោះត្រង់ រៀនពីអ្វីថ្មី និង ចាប់យកបន្ថែម របស់មហាវិទ្យាល័យ និងពាក្យស្លោក ស្មោះត្រង់ រៀន និងនវានុវត្តន៍ របស់សាកលវិទ្យាល័យក្វាងស៊ី។ មហាវិទ្យាល័យមានទីតាំងស្ថិតនៅក្នុងខេត្តក្វាងស៊ី និងពង្រីកឥទ្ធិពលរបស់ខ្លួនទៅទូទាំងប្រទេស និងទៅតំបន់អាស៊ាន មហាវិទ្យាល័យផ្តោតលើសិស្ស សម្របខ្លួនយ៉ាងសកម្មទៅនឹងយុទ្ធសាស្ត្រជំរុញនវានុវត្តន៍ថ្នាក់ជាតិ ខិតខំបង្កើតជា មុខជំនាញលំដាប់លេខមួយ និងជា ឯកទេសលេខមួយ ដើម្បីបម្រើការអភិវឌ្ឍដែលមានគុណភាពខ្ពស់នៃឧស្សាហកម្មមេកានិកក្វាងស៊ី។ មហាវិទ្យាល័យបានដើរតួនាទី រួមចំណែកអភិវឌ្ឍន៍ខេត្តក្វាងស៊ី និង ជាកម្លាំងជម្រុញដល់ប្រជាជាតិចិន។