មហាវិទ្យាល័យសេដ្ឋកិច្ចចិន-អាស៊ាន

https://sef.gxu.edu.cn/English.htm
មហាវិទ្យាល័យសេដ្ឋកិច្ចនៃសាកលវិទ្យាល័យក្វាងស៊ីមានប្រវត្តិយូរអង្វែង ដែលអាចកំណត់តំាងពីពេលដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យក្វាងស៊ីបង្កើតឡើងក្នុងឆ្នាំ 1937 ដោយលោក Li Da ដែលជាអ្នកមនោគមវិជ្ជាដ៏ល្បីល្បាញ និងជាអ្នកតំណាងនៃការប្រជុំសមាជជាតិលើកទីមួយនៃបក្សកុម្មុយនីស្តចិនលើកទីមួយ ជានាយកដំបូងនៃដេប៉ាតឺម៉ង់។ នៅក្នុងឆ្នាំ1992 ដេប៉ាតឺម៉ង់សេដ្ឋកិច្ចនៃសាកលវិទ្យាល័យក្វាងស៊ី ត្រូវបានប្តូរឈ្មោះជាមហាវិទ្យាល័យសេដ្ឋកិច្ច។ នៅឆ្នាំ 1997 មហាវិទ្យាល័យសេដ្ឋកិច្ចបានរួមបញ្ចូលជាមួយដេប៉ាតឺម៉ង់គ្រប់គ្រងសេដ្ឋកិច្ចកសិកម្មនៃសាកលវិទ្យាល័យកសិកម្មក្វាងស៊ី ដើម្បីបង្កើតមហាវិទ្យាល័យធុរកិច្ចនៃសាកលវិទ្យាល័យក្វាងស៊ី។ នៅឆ្នាំ 2021 មុខវិជ្ជាកម្រិតទីមួយអនុវត្តន៍សេដ្ឋកិច្ច និងមុខវិជ្ជាបរិញ្ញាបត្រទាក់ទងនៃសាកលវិទ្យាល័យក្វាងស៊ី ត្រូវបានបញ្ចូលទៅក្នុងវិទ្យាស្ថានសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន ដើម្បីបង្កើតមហាវិទ្យាល័យសេដ្ឋកិច្ចថ្មីនៃសាកលវិទ្យាល័យក្វាងស៊ី។ មហាវិទ្យាល័យសេដ្ឋកិច្ចមាននិស្សិតបរិញ្ញាបត្រ និងបណ្ឌិតប្រមាណ 1,700 នាក់ ហើយសិស្សដែលរៀនចប់ជាង 20,000 នាក់នៅទូទាំងប្រទេសចិន និងអាស៊ីអាគ្នេយ៍ ដែលជាច្រើននាក់កំពុងដឹកនាំក្នុងគ្រប់វិស័យនានា។
មហាវិទ្យាល័យសេដ្ឋកិច្ចមានកម្មវិធីបណ្តុះបណ្តាលថ្នាក់បណ្ឌិតសេដ្ឋកិច្ច និងស្ថានីយ៍ស្រាវជ្រាវក្រោយបណ្ឌិតផ្នែកសេដ្ឋកិច្ចអនុវត្តន៍តែមួយគត់នៅក្នុងតំបន់ស្វយ័តក្វាងស៊ី។ ផ្សេងពីនេះមុខវិជ្ជាបរិញ្ញាបត្រ ហិរញ្ញវត្ថុ សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និង សេដ្ឋកិច្ច កំពុងបន្តការអភិវឌ្ឍន៍ ហើយត្រូវបានជ្រើសរើសចូលជាមុខវិជ្ជាលំដាប់ទីមួយនៅប្រទេសចិនដោយក្រសួងអប់រំ។ មហាវិទ្យាល័យសេដ្ឋកិច្ចផ្តល់នូវកម្មវិធីអនុបណ្ឌិតពិសេស 2 ប្រភេទគឺ សេដ្ឋកិច្ចព្រំដែន(Frontier Economy) និង សេដ្ឋកិច្ចចិន-អាស៊ាន។ មជ្ឈមណ្ឌលបង្ហាញការបង្រៀនពិសោធន៍ថ្នាក់ជាតិដំបូងគេសម្រាប់សិល្បៈសេរីនៅក្វាងស៊ី និងមន្ទីរពិសោធន៍សំខាន់ៗនៃសាកលវិទ្យាល័យក្វាងស៊ីក៏ត្រូវបានបង្កើតឡើងនៅទីនេះផងដែរ។
មហាវិទ្យាល័យសេដ្ឋកិច្ចមានអ្នកឯកទេសដ៏ល្បីជាច្រើនដែលធ្លាប់បានបង្រៀននៅទីនេះ ដូចជា Shi Fuliang, Yang Shizhan, Zhang Xianchen, Chia Qisheng, Zhou Bo Di, Shi Siutong, Zhang Renji, Xue Muqiao, Li Tiemin, Wang Tanru, និង Wang Xueying។ល។ ពួកគេបានបណ្តុះបណ្តាលនិស្សិតឆ្នើមជាច្រើនក្នុងមហាវិទ្យាល័យនេះ ដូចជា Lan Tianli ដែលជាអភិបាលបច្ចុប្បន្ននៃតំបន់ស្វយ័តក្វាងស៊ី; Liao Lin ជានាយករដ្ឋបាលរបស់ស្នាក់ការធានាគារ ICBC ; Li Jiheng អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការស៊ីវិល; Xiao Yingzi សមាជិកអចិន្រ្តៃយ៍នៃគណៈកម្មាធិការខេត្តហៃណំា; Mo Gongming សមាជិក អចិន្រ្តៃយ៍នៃគណៈកម្មាធិការមន្ត្រីឆុងឈីង; Su Dao-yan អតីតអនុប្រធានកិច្ចប្រឹក្សានយោបាយនៃតំបន់ស្វយ័តក្វាងស៊ី; Zhang Yuanxin អតីតនាយកសាលាអភិវឌ្ឍន៍ និងកំណែទម្រង់នៃតំបន់ក្វាងស៊ី; Yin Jianguo អតីតនាយកគណៈកម្មាធិការដោះស្រាយអាជីវកម្មរដ្ឋ។
សព្វថ្ងៃនេះ មហាវិទ្យាល័យនេះបានប្រមូលផ្តុំអ្នកឯកទេសដ៏ល្បីជាច្រើន រួមមានសេដ្ឋវិទូ Zheng Xinli, អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចព្រំដែន Xing Guangcheng, អ្នកជំនាញស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន Zhai Kun, អ្នកជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្ម Qu Weixi, អ្នកជំនាញវិនិយោគ Sang Baichuan និងអ្នកប្រឹក្សាផ្សេងទៀត; សិក្ខាកាមកម្មវិធីទេពកោសល្យជាតិ Tian Lihui និង Wang Ning; វាគ្មិននៃការសិក្សារួមលើកទី 19 ស្តីពីរគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាល CPC, Li Guanghui ដែលជាអ្នកទទួលប្រាក់ឧបត្ថម្ភរដ្ឋាភិបាលពិសេសពីក្រុមប្រឹក្សារដ្ឋ ហើយនិងគ្រូបង្រៀនពេញម៉ោងផ្សេងៗទៀត។ មហាវិទ្យាល័យសេដ្ឋកិច្ចក៏បាននាំទេពកោសល្យខ្ពស់ជាច្រើនពីសាកលវិទ្យាល័យ Oxford, បណ្ឌិតសភាវិទ្យាសាស្ត្រសង្គមចិន(Chinese Academy of Social Sciences) និងស្ថាប័នផ្សេងៗ។ ដឹកនាំដោយលក្ខណៈពិសេសទាំងពីរ "សេដ្ឋកិច្ចអាស៊ាន និងសេដ្ឋកិច្ចព្រំដែន" មហាវិទ្យាល័យសេដ្ឋកិច្ចកំពុងខិតខំស្ថាបនាក្រុមការងារបង្រៀន និងស្រាវជ្រាវឆ្នើមក្នុងវិស័យសេដ្ឋកិច្ចអាស៊ាន,សេដ្ឋកិច្ចព្រំដែន Frontier Economics, តំបន់ពាណិជ្ជកម្មសេរី និងប្លុកឆេន (សេដ្ឋកិច្ចឌីជីថល)។ ជាហេតុធ្វើឪ្យបង្កើតជាថ្នាក់សិក្សាប្រកួតប្រជែងសម្រាប់អ្នកមានទេពកោសល្យផ្នែកហិរញ្ញវត្ថុ និងមានវេទិកាស្រាវជ្រាវជាច្រើនដូចជា វិទ្យាស្ថានសហប្រតិបត្តិការហិរញ្ញវត្ថុចិន-អាស៊ាន, ការស្រាវជ្រាវសេដ្ឋកិច្ចព្រំដែនរបស់ប្រទេសចិន, វិទ្យាស្ថានស្រាវជ្រាវតំបន់ពាណិជ្ជកម្មសេរីចិន (ក្វាងស៊ី), វិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្វាងស៊ី និង វិទ្យាស្ថានស្រាវជ្រាវឧស្សាហកម្ម Blockchain ចិន-ចក្រភពអង់គ្លេស។ ក្នុងអំឡុងពេលផែនការប្រំាឆ្នំា ទី 14 មហាវិទ្យាល័យសេដ្ឋកិច្ចនឹងលើកតម្កើនតម្លៃ "ការខិតខំ, ការស្មោះត្រង់, ការសិក្សា និងការច្នៃប្រឌិត" ជាមួយនឹងស្មារតី "ថ្នាក់ដំបូងទ្វេ "នៃ "ការច្នៃប្រឌិត ពុះពារយកលេខមួយ និងភាពឆ្នើមនៅគ្រប់វិស័យ"។ មហាវិទ្យាល័យនឹងផ្តោតទៅលើយុទ្ធសាស្រ្តជាតិនិងអភិវឌ្ឍន៍តំបន់ ដើម្បីក្លាយទៅជាស្ថាប័នមានកេរ្តិ៍ឈ្មោះអន្តរជាតិ, លេចធ្លោនៅលក្ខណៈពិសេសនិងលំដាប់ខ្ពស់នៅប្រទេសចិន។ ចូលរួមចំណែកក្នុងការផ្តល់ការគាំទ្រផ្នែកចំណេះដឹងសម្រាប់ការអប់រំទំាងសីលធម៌សង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចបើកចំហររបស់ក្វាងស៊ីដែលមានគុណភាពខ្ពស់។