មហាវិទ្យាល័យនៃលទ្ធិម៉ាក្ស

https://my.gxu.edu.cn/English.htm
សាកលវិទ្យាល័យក្វាងស៊ី មានប្រវត្តិល្បីល្បាញ និងប្រពៃណីល្អក្នុងការសិក្សាទ្រឹស្តីលទ្ធិម៉ាក្ស។ នាយកសកលវិទ្យាល័យទីមួយលោក Ma Junwu នៅឆ្នាំ 1903 គឺជាមនុស្សដំបូងដែលបានបកប្រែសៀវភៅ5ក្បាលរបស់ Marx និង Engels រួមមាន The Communist Manifesto និង Das Kapital ជាទម្រង់បញ្ជីសៀវភៅសេរីនៃលទ្ធិម៉ាក្សនៅក្នុងទស្សនាវដ្តីចិន (Compilation of Translated Books)។ នៅចន្លោះសម័យឆ្នាំ 1930 លោក Li Da ដែលជាម្នាក់ក្នុងចំណោមស្ថាបនិកនៃគណបក្សកុម្មុយនីស្តចិន និងលោក Chen Wangdao ដែលជាអ្នកបកប្រែសៀវភៅ The Communist Manifesto ជាភាសាចិនពេញលេញដំបូង ក៏បានបង្រៀននៅសាកលវិទ្យាល័យក្វាងស៊ី។ ក្នុងឆ្នាំ 1950 សាស្រ្តាចារ្យ Yang Dongzhun ដែលជាអ្នកប្រាជ្ញាទ្រឹស្តីលទ្ធិម៉ាក្ស ត្រូវបានតែងតាំងជានាយកសកលវិទ្យាល័យក្វាងស៊ី។
បច្ចុប្បន្នមហាវិទ្យាល័យនេះគឺជាមូលដ្ឋានបណ្តុះបណ្តាលគ្រូបង្រៀនមុខវិជ្ជាទ្រឹស្តីនយោបាយនៅមហាវិទ្យាល័យជាតិ ហើយមហាវិទ្យាល័យនេះគឺជាអង្គភាពនៃគណៈគ្រប់គ្រងទាំង 12 នៃសមាគមជាតិក្នុងការបង្រៀនមុខវិជ្ជានយោបាយស៊ីវិល និងវិទ្យាសាស្រ្តនយោបាយនៅក្នុងមហាវិទ្យាល័យទូទាំងប្រទេសចិន (National Alliance of Teaching Informatization of Civic and Political Science Courses in Colleges and Universities) និងមជ្ឈមណ្ឌលស្រាវជ្រាវសហគមន៍ចិន-អាស៊ានឆ្ពោះទៅអនាគតរួមគ្នា (Research Center of China-Asean Community of a Shared Future)។ មហាវិទ្យាល័យនេះមានកម្មវិធីផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតនៃមុខវិជ្ជាលទ្ធិម៉ាក្ស ដែលត្រូវបានបញ្ចូលក្នុងបញ្ជីស្ថាបនាថ្នាក់ដំបូងនៃក្វាងស៊ី (Guangxi First-class Discipline Construction List)។ មហាវិទ្យាល័យនេះក៏មានកម្មវិធីផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៃមុខវិជ្ជាលទ្ធិម៉ាក្ស និងទស្សនវិជ្ជា (First-level Discipline in Marxist theory and Philosophy)។
បច្ចុប្បន្នមហាវិទ្យាល័យមានគ្រូបង្រៀនពេញម៉ោងចំនួន 112 នាក់ ដែលក្នុងនោះមានសាស្រ្តាចារ្យចំនួន 47 នាក់ និងអ្នកកាន់សញ្ញាបត្រ PhD ចំនួន 87 នាក់។ មានអ្នកជំនាញ និងសាស្រ្តាចារ្យជាច្រើនដែលមានឥទ្ធិពល និងមានភាពល្បីល្បាញនៅក្នុងប្រទេសចិន រួមមាន បុគ្គលទេពកោសល្យកម្រិតខ្ពស់ថ្នាក់ជាតិ (National High-levelTalents),បណ្ឌិតវប្បធម៌នៃនាយកដ្ឋានផ្សព្វផ្សាយនៃគណៈកម្មាធិការកណ្តាលចិន និង ក្រុមបុគ្គលមានទេពកោសល្យបួនផ្នែក (Cultural Masters of the Publicity Department of the CPC Central Committee and “Four First Batch Talents”), បេក្ខជនសម្រាប់គម្រោងទេពកោសល្យ Baiqianwan សតវត្សរ៍ថ្មី (New Century Baiqianwan Talents Project), អ្នកជំនាញក្នុងមូលដ្ឋានទិន្នន័យនៃគ្រូបង្រៀនក្រសួងការពារជាតិ, អ្នកជំនាញនៃការវាយតម្លៃសម្រាប់គម្រោងមូលនិធិវិទ្យាសាស្ត្រសង្គមជាតិ (National Social Science Fund Projects), សមាជិកនៃគណៈកម្មការជាតិដឹកនាំការបង្រៀនយោធានៃឧត្តមសិក្សា (National Steering Committee of Regular Institutions of Higher Education for Military Teaching), សមាជិកនៃគណៈកម្មាធិការដឹកនាំការបង្រៀនទ្រឹស្តីនិងមនោគមវិជ្ជានៃមហាវិទ្យាល័យនិសាកលវិទ្យាល័យនៃក្រសួងអប់រំ (Ideological and Political Theory Teaching Steering Committee of Colleges and Universities of the Ministry of Education), អ្នកប្រាជ្ញ Bagui នៃតំបន់ស្វយ័តក្វាងស៊ី (Guangxi "Bagui Scholar”), បណ្ឌិតវប្បធម៌នៃតំបន់ស្វយ័តក្វាងស៊ី និង ក្រុមបុគ្គលមានទេពកោសល្យបួនផ្នែក (Guangxi Cultural Masters and "Four First Batch" talents), និងតួអង្គដឹកនាំនៃការអប់រំនយោបាយនិងទស្សនវិជ្ជានៅមហាវិទ្យាល័យនៃក្វាងស៊ី (Leading Figure and Outstanding Talents of Ideological and Political Education in Colleges and Universities in Guangxi)។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ មហាវិទ្យាល័យទទួលបានរបកគំហើញក្នុងការស្ថាបនាមុខវិជ្ជាសិក្សា ហើយត្រូវបានចាត់ក្នុងចំណោមលំដាប់ 10% ដំបូងក្នុងចំណាត់ថ្នាក់សកលរយៈពេលបីឆ្នាំជាប់ៗគ្នា (Shanghai Ranking’s Academic Ranking of World Universities) ឈានដល់លំដាប់5%ដំបូងនៅក្នុងឆ្នាំ 2020 (ចំណាត់ថ្នាក់លេខ 17th នៅក្នុងប្រទេសចិន),លំដាប់7%ដំបូងនៅក្នុងឆ្នាំ 2021 (ចំណាត់ថ្នាក់លេខ 25th), និងលំដាប់6%ដំបូងនៅក្នុងឆ្នាំ 2022 (ចំណាត់ថ្នាក់លេខ 20th) ។ ជាមួយនឹងការអភិវឌ្ឍមុខវិជ្ជាសិក្សា គ្រូបង្រៀននិងនិស្សិតនៃមហាវិទ្យាល័យ ក៏បានបង្កើតសមិទ្ធផលជាច្រើនផងដែរ។ ពួកគេបានឈ្នះគម្រោងចំនួនជាង 40 ទំាងថ្នាក់តំបន់ស្វយ័ត និងថ្នាក់ក្រសួង រួមមានគម្រោងជាតិចំនួន 18 ដែលក្នុងនោះមានគម្រោងធំចំនួន 3 នៃសមាគមវិទ្យាសាស្ត្រសង្គមជាតិ និងគម្រោងសំខាន់មួយនៃក្រសួងអប់រំ។ គ្រូបង្រៀននៅមហាវិទ្យាល័យនេះបានផ្សាយផ្សព្វផ្សាយអត្ថបទទ្រឹស្តីចំនួន 12 ក្នុង People’s Daily, Guangming Daily, Economic Daily និង The Truth Monthly និងអត្ថបទចំនួន 118 ក្នុងទស្សនាវដ្តី CSSCI (Chinese Social Sciences Citation Index)។ អត្រាការងារនៃនិស្សិតបញ្ចប់ការសិក្សាគឺលើសពី 95% ហើយអត្រានៃនិស្សិតជាប់ប្រឡងចូលថ្នាក់អនុបណ្ឌិត (Postgraduate Entrance Examination) បានឈានដល់ 45% និងអត្រានៃនិស្សិតជាប់ប្រឡងបណ្ឌិតគឺ 10%។
ក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ គ្រូបង្រៀននិងនិស្សិតនៃមហាវិទ្យាល័យបានឈ្នះពានរង្វាន់ជាង 50 ក្នុងការប្រកួតប្រជែងផ្សេងៗ។ គ្រូបង្រៀនជាច្រើនបានធ្វើឱ្យទទួលបានសមិទ្ធផលល្អ និងតំណែងគោរម្យងារដូចជា៖ ម្នាក់បានឈ្នះពានរង្វាន់លេខពីរ ក្នុងការប្រកួតប្រជែងការបង្រៀនបែបច្នៃប្រឌិតរបស់គ្រូបង្រៀនមហាវិទ្យាល័យជាតិ (National College Teachers' Teaching Innovation Competition) ពានរង្វាន់សាលាបង្រៀនបែបច្នៃប្រឌិត (Teaching Academic Innovation Award) និងពានរង្វាន់របៀបបង្រៀនបែបច្នៃប្រឌិត (Teaching Activity Innovation Award), ដែលចំនួនពានរង្វាន់នៃការប្រកួតនេះបានឈានដល់កំពូលក្នុងចំណោមមហាវិទ្យាល័យទូទំាងប្រទេសចិន។ ម្នាក់បានទទួលតំណែងគ្រូគំរូជាតិ (National Model Teacher) ម្នាក់ទៀតបានឈ្នះពានរង្វាន់លេខមួយនៃការប្រកួតបង្រៀនរបស់គ្រូបង្រៀនវ័យក្មេង (Guangxi College Young Teachers' Teaching Competition), ទទួលបានមេដាយយុវជន៤ឧសភាតំបន់ស្វយ័តក្វាងស៊ី (Guangxi May Fourth Youth Medal) និងបានទទួលតំណែងជាគ្រូបង្រៀនជំនាញខ្ពស់ក្នុងតំបន់ស្វយ័តក្វាងស៊ី (Guangxi Teaching Expert)។ មុខវិជ្ជាមួយត្រូវបានដាក់បញ្ចូលជាកម្មវិធីជាតិថ្នាក់ទីមួយ (National First-class Course) ហើយមុខវិជ្ជា 2 ត្រូវបានបញ្ជូលក្នុងមុខវិជ្ជាចំណាត់ថ្នាក់ទីមួយនៃតំបន់ស្វយ័តក្វាងស៊ី (Guangxi First-class Discipline)។ វគ្គសិក្សាមនោគមវិជ្ជា និងនយោបាយ សម្រេចបាន 100% ជាមួយនឹងពិន្ទុយ៉ាងតិច 85 ។