មហាវិទ្យាល័យនៃឧស្សាហកម្មធុនស្រាលនិងគីមីចំណីអាហារ

https://qg.a.2009xc.com/EN/index.html
មហាវិទ្យាល័យឧស្សាហកម្មធុនស្រាលនិងគីមីចំណីអាហារនៃសាកលវិទ្យាល័យក្វាងស៊ីត្រូវបានបង្កើតឡើងក្នុងឆ្នាំ1978។ ក្រោយរយ:ពេលច្រើនជាង40ឆ្នាំនៃការអភិវឌ្ឈន៍ មហាវិទ្យាល័យបច្ចុប្បន្នមានបុគ្គលិកបង្រៀនចំនួន 95 នាក់ រួមជាមួយគ្រូបង្រៀនពេញម៉ោងចំនួន 74នាក់ សាស្រ្តាចារ្យចំនួន 20 នាក់ សាស្រ្តាចារ្យរងចំនួន 36 នាក់ និងគ្រូបង្រៀនដែលមានសញ្ញាបត្របណ្ឌិតចំនួន 69 នាក់។ ក្នុងនោះមានបុគ្គលម្នាក់ជាសមាជិកនៃ Chinese Academy of Engineering បុគ្គលពីររូបជាសាស្រ្តាចារ្យឆ្នើមនៃ Junwu បុគ្គលម្នាក់ជាសាស្រ្តាចារ្យកិត្តិយសដែលស្ថិតក្រោមគម្រោង National Major Talent Project បុគ្គលម្នាក់ជាបេក្ខជនក្នុងកម្មវិធី National High-Level Youth Talent និងបុគ្គលពីររូបផ្សេងទៀតជាបេក្ខជនថ្នាក់ជាតិនៃកម្មវិធី”Millions of Talents Program”។ មហាវិទ្យាល័យមានបុគ្គលមួយរូបជាសមាជិកនៃ Discipline Review Group of State Council បុគ្គលមួយរូបជាសមាជិកនៃ Teaching Guidance Committeeនៃក្រសួងអប់រំ បុគ្គលបីរូបជាអ្នកទទួលប្រាក់ឧបត្ថម្ភពិសេសរបស់រដ្ឋាភិបាលពីក្រុមប្រឹក្សារដ្ឋ បុគ្គល២រូបជាអ្នកប្រាជ្ញ Bagui Scholar និងម្នាក់ជា tenured professorនៃតំបន់ស្វយ័តជនជាតិជាំងក្វាំងស៊ី (GZAR) ។ ពួកយើងបានបង្កើតក្រុមបង្រៀនមួយប្រកបដោយគុណភាពខ្ពស់និងភាពច្នៃប្រឌិត ដែលមានសីលធម៌ថ្លៃថ្នូរនិងជំនាញដ៏ល្អឥតខ្ចោះ។
មហាវិទ្យាល័យបានយកទម្រង់នៃវិន័យជាស្នូល ដោយមានការគូសបញ្ជាក់លក្ខណ:នៃវិន័យ និងការសម្រួលទិសដៅនៃការស្រាវជ្រាវ។ រាល់ការខិតខំទាំងអស់នេះគឺដើម្បីធ្វើអោយប្រសើរឡើងនូវស្ដង់ដារវិន័យគ្រប់ផ្នែកទាំងអស់។ បច្ចុប្បន្នមហាវិទ្យាល័យមានកម្មវិធីសិក្សាលំដាប់ទី១សម្រាប់សញ្ញាប័ត្របណ្ឌិតចំនួន១ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតលំដាប់ទី១ចំនួន២ កម្មវិធីសិក្សាវិជ្ជាជីវ:ថ្នាក់អនុបណ្ឌិតចំនួន៣ និងថ្នាក់ក្រោយបណ្ឌិតចំនួន១កន្លែង។ ក្នុងឆ្នាំ2013 មុខជំនាញ Light Industry Technology and Engineering ត្រូវបានអនុម័តដោយតំបន់ជនជាតិជាំងក្វាងស៊ី (GZAR) និងសាកលវិទ្យាល័យក្វាងស៊ីជាបទបញ្ញត្តិដ៏សំខាន់និងលេចធ្លោមួយ។ ម្យ៉ាងទៀត ក្នុងឆ្នាំ2017ត្រូវបានជាប់ឆ្នោតជាបទបញ្ញត្តិលំដាប់ទី១នៅខេត្តក្វាងស៊ី។ ក្នុងឆ្នាំ2013 បទបញ្ញត្តិនៃជំនាញវិទ្យាសាស្រ្តនិងវិស្វកម្មចំណីអាហារត្រូវបានអនុម័តដោយសាកលវិទ្យាល័យជាបទបញ្ញត្តិដ៏សំខាន់មួយ។ ជំនាញ Light chemical engineeringត្រូវបានជ្រើសរើសចូលទៅក្នុង First-Class Majors Construction Sites ក៏ដូចជាកម្មវិធីថ្នាក់ជាតិដ៏សំខាន់មួយ និងបញ្ចូលជាមុខជំនាញពិសេសគុណភាពខ្ពស់មួយនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី (GZAR)ផងដែរ។ ជំនាញPackaging Engineering ក៏ត្រូវបានជ្រើសរើសបញ្ចូលទៅក្នុង First-Class Majors Construction Sitesផងដែរ និងត្រូវបានចុះបញ្ជីជាបទបញ្ញត្តិលំដាប់ទី១ ។ ដូចគ្នានេះដែរ ជំនាញវិទ្យាសាស្រ្តនិងវិស្វកម្មចំណីអាហារបានឈ្នះពានរង្វាន់ជាច្រើននៅកម្រិតផ្សេងៗគ្នា។ ស្របពេលជាមួយគ្នានេះ ក៏ត្រូវបានជ្រើសរើសជាមុខជំនាញមួយដែលមានតម្រូវការយ៉ាងខ្លាំងនៅក្នុងតំបន់ស្វយ័ត។
មហាវិទ្យាល័យនៃឧស្សាហកម្មធុនស្រាលនិងគីមីចំណីអាហារប្រកាន់ភ្ជាប់គោលដៅក្នុងការលើកកម្ពស់គំនិតច្នៃប្រឌិតដែលមានលក្ខណ:វិទ្យាសាស្រ្ត បច្ចេកទេស និងភាពសហការគ្នា ដោយបង្កើតវេទិកាស្រាវជ្រាវវិទ្យាសាស្រ្តកម្រិតខ្ពស់មួយដែលរួមបញ្ចូលការសិក្សា ស្រាវជ្រាវ និងផលិតកម្ម។ មហាវិទ្យាល័យមានបន្ទប់ពិសោធន៍មួយមានទំហំសរុប១.២ហិកតា ដែលមានបំពាក់គ្រឿងបរិក្ខារសរុបមានតម្លៃច្រើនជាង១៣០លានយ័ន។ ឧបករណ៍និងគ្រឿងបរិក្ខារចំនួន៣០០០ឈុតរួមមាន nuclear magnetic resonance imaging មីក្រូទស្សន៍អេឡិចត្រុងបញ្ជូន ម៉ាស៊ីន gas chromatography និងម៉ាស៊ីន high-performance liquid chromatography។
មហាវិទ្យាល័យបានបន្តកែលម្អលក្ខណ:របស់ខ្លួន និងប្រឹងប្រែងយ៉ាងពេញលេញក្នុងការផ្តល់ប្រយោជន៍របស់ខ្លួនតាមរយ:ការអភិវឌ្ឈន៍វិន័យ ការស្រាវជ្រាវបែបវិទ្យាសាស្រ្ត ការអប់រំសិស្សានុសិស្ស និងការផ្តល់សេវាកម្មសង្គម។ រាល់ការខិតខំប្រឹងប្រែងទាំងអស់នេះគឺដើម្បីអនាគតដ៏ល្អប្រសើរនិងភ្លឺស្វាង៕