មហាវិទ្យាល័យគណិតវិទ្យានិងព័ត៌មានវិទ្យា

https://mi.gxu.edu.cn/english.htm
មហាវិទ្យាល័យគណិតវិទ្យានិងព័ត៌មានវិទ្យា កាលពីមុនត្រូវបានស្គាល់ថាជាមហាវិទ្យាល័យគណិតវិទ្យា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣១។ លោកសាស្រ្តាចារ្យLin Guoping ជាគណិតវិទូដ៏ល្បីល្បាញមួយរូបនិងជាសមាជិកនៃវិទ្យាស្ថានវិទ្យាសាស្រ្តនៃប្រទេសចិន និងលោកសាស្រ្តាចារ្យMai Jiehuaដែលធ្លាប់ទទួលពានរង្វាន់គ្រូបង្រៀនឆ្នើមថ្នាក់ជាតិ សុទ្ធសឹងតែបង្រៀននៅទីនេះ។ បច្ចុប្បន្ន មហាវិទ្យាល័យរួមបញ្ចូលមុខជំនាញគណិតវិទ្យា គណិតវិទ្យាអនុវត្ត ព័ត៌មាននិងវិទ្យាសាស្រ្តកុំព្យូទ័រ រួមទាំងវគ្គសិក្សាមូលដ្ឋានគណិតវិទ្យាកម្រិតសាកលវិទ្យាល័យ។ មហាវិទ្យាល័យមានមន្ទីរពិសោធន៍ដ៏សំខាន់សម្រាប់មុខវិទ្យាគណិតវិទ្យា ព្រមទាំងកម្មវិធីរបស់វាសម្រាប់សាកលវិទ្យាល័យផ្សេងៗក្នុងខេត្តក្វាំងស៊ី និងមជ្ឈមណ្ឌលសម្រាប់គណិតវិទ្យាអនុវត្តនៃខេត្តក្វាំងស៊ី។ វេទិកាវិទ្យាសាស្រ្តទាំងពីរនេះ ក៏ដូចជាក្រុមដែលពោរពេញដោយទេពកោសល្យនិងភាពច្នៃប្រឌិតនៃ ”Operation Research and Optimal Control” ត្រូវបានកសាងឡើងសម្រាប់សាកលវិទ្យាល័យក្នុងខេត្តក្វាំងស៊ី។ ក្រៅពីនេះមហាវិទ្យាល័យមានវិទ្យាស្ថានស្រាវជ្រាវចំនួន៥និងក្រុម innovation team មានដូចជាក្រុម innovation teamកម្រិតខ្ពស់ដែលមាន”Decision Modelនិងការអនុវត្តរបស់វា” ព្រមទាំង”Optimization Theory and Methodនិងការអនុវត្តរបស់វា”សម្រាប់សាកលវិទ្យាល័យក្នុងខេត្តក្វាំងស៊ី។ បន្ថែមពីនេះទៀត ក៏មានមជ្ឈមណ្ឌលស្រាវជ្រាវចំនួន២គឺមជ្ឈមណ្ឌលចំនួនពីរគឺ មជ្ឈមណ្ឌលស្រាវជ្រាវគណិតវិទ្យានៃខេត្តក្វាំងស៊ី និងមជ្ឈមណ្ឌលនៃការអប់រំគណិតវិទ្យាកម្រិតសាកលវិទ្យាល័យ និងការបង្រៀនការស្រាវជ្រាវដែលផ្ដល់នូវកម្មវិធីពាក់ព័ន្ធសម្រាប់សង្គមគណិតវិទ្យាក្នុងខេត្តក្វាំងស៊ី។
មហាវិទ្យាល័យត្រូវបានអនុញ្ញាតឱ្យផ្តល់កម្មវិធីថ្នាក់អនុបណ្ឌិតផ្នែកគណិតវិទ្យាមូលដ្ឋានក្នុងឆ្នាំ 1984 គណិតវិទ្យាអនុវត្តក្នុងឆ្នាំ 1986 កម្មវិធីសិក្សាកម្រិតទីមួយក្នុងជំនាញគណិតវិទ្យាក្នុងឆ្នាំ 2006 ហើយត្រូវបានទទួលស្គាល់ថាជាកម្មវិធីសិក្សាកម្រិតទីមួយតែមួយគត់នៃគណិតវិទ្យានៅក្នុងខេត្តក្វាងស៊ី។ មហាវិទ្យាល័យបានទទួលជាទីតាំងផ្តល់កម្មវិធីសិក្សាកម្រិតទីមួយថ្នាក់បណ្ឌិតផ្នែកគណិតវិទ្យាក្នុងឆ្នាំ 2021 ហើយត្រូវបានជ្រើសរើសជាទីតាំងផ្តល់កម្មវិធីសិក្សាកម្រិតទីមួយ(ប្រភេទ B) នៅក្វាងស៊ីក្នុងឆ្នាំ 2022 ព្រមទាំងត្រូវបានអនុម័តឱ្យបង្កើតស្ថានីយ៍ស្រាវជ្រាវក្រោយបណ្ឌិតផ្នែកគណិតវិទ្យាក្នុងឆ្នាំ 2023 ។
មកដល់ខែមិថុនា ឆ្នាំ2024នេះ មហាវិទ្យាល័យមានសមាជិកក្រុមការងារចំនួន 85 នាក់រួមទាំងគ្រូបង្រៀនពេញម៉ោងចំនួន 69 នាក់ និងជំនួយការបង្រៀនចំនួន 16 នាក់ ក៏ដូចជាអ្នកគ្រប់គ្រងជាច្រើននាក់ផងដែរ។ ច្រើនជាង 75%នៃគ្រូបង្រៀនពេញម៉ោងសុទ្ធសឹងតែមានសញ្ញាប័ត្រថ្នាក់បណ្ឌិត ក្នុងនោះមាន 21 នាក់ជាសាស្រ្តាចារ្យ និង 16 នាក់ជាសាស្ត្រាចារ្យរង។ មហាវិទ្យាល័យមានគ្រូដឹកនាំចំនួន 15នាក់ដែលបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត និង 28នាក់បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត។ មហាវិទ្យាល័យសព្វថ្ងៃមានបុគ្គល 3 នាក់ជា National High-level Talentsក្នុងគម្រោងYouth-Project ជាអ្នកដឹកនាំនៃគម្រោងដ៏សំខាន់មួយដែលឧបត្ថម្ភដោយ National Natural Science Foundation of China ទទួលប្រាក់ឧបត្ថម្ភពិសេសរបស់រដ្ឋាភិបាល ក្រុមប្រឹក្សារដ្ឋ បុគ្គលិក 4 នាក់ជាអ្នកប្រាជ្ញដែលទទួលបានងារដ៏ឧត្តមនៃ Guangxi Bagui Young Scholar បុគ្គលិក 3 នាក់ទៀតជាបុគ្គលឆ្នើមស្ថិតក្នុងគម្រោងហ្វឹកហាត់ backbone teacherដែលមានវ័យក្មេងនិងវ័យកណ្ដាលចំនួន១០០០នាក់នៅក្នុងខេត្តក្វាងស៊ី បុគ្គលិក២នាក់ជាបេក្ខជនកម្រិតទី២នៃគម្រោង Guangxi “Shibaiqian” Talent Project បុគ្គលិកម្នាក់ជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Guangxi May Day Labor Medal បុគ្គលិកម្នាក់ធ្លាប់ទទួលពានរង្វាន់ពីកម្មវិធី “One Hundred Young and Middle-aged Discipline Leaders in universities of Guangxi” បុគ្គលិកម្នាក់ធ្លាប់ទទួលពានរង្វាន់ពីកម្មវិធី “Outstanding Talent in universities of Guangxi” បុគ្គលិក 4 នាក់ធ្លាប់ទទួលពានរង្វាន់ ”Junwu Scholars of Guangxi University”។
និស្សិតដែលបញ្ចប់ការសិក្សាត្រូវបានជ្រើសរើសនិងហ្វឹកហាត់ក្នុងការស្រាវជ្រាវលើ 5 មុខជំនាញរួមមាន គណិតវិទ្យាមូលដ្ឋាន គណិតវិទ្យាអនុវត្ត គណិតវិទ្យាកុំព្យូទ័រ ប្រូបាប និងគណិតវិទ្យាស្ថិតិ ព្រមទាំង Operation Research and Cybernetics។
នៅក្នុងលក្ខខណ្ឌនៃការអប់រំថ្នាក់បរិញ្ញាប័ត្រ សាលាបានបង្កើតមុខជំនាញចំនួន២គឺ Mathematics and Applied Mathematics និង Information and Computing Science។ ក្នុងនោះ មុខជំនាញ Mathematics and Applied Mathematicsគឺជាជំនាញថ្នាក់បរិញ្ញាបត្រដែលជាប់ជាលំដាប់ទី១ថ្នាក់ខេត្តនិងជាមុខជំនាញលំដាប់ផ្កាយប្រាំនៃតំបន់ស្វយ័តខេត្តក្វាងស៊ី។ រី់ឯមុខជំនាញ Information and Computing Science ជាកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រមួយដែលជាប់លំដាប់ទី១ថ្នាក់ស្រុក។ លើសពីនេះទៅទៀត មហាវិទ្យាល័យក៏មានថ្នាក់សម្រាប់ពិសោធន៍និងបណ្ដុះបណ្តាលភាពច្នៃប្រឌិតសម្រាប់ផ្នែក”Mathematical Excellent” “Mathematical Science” ព្រមទាំង “information Science”ផងដែរ។
ក្នុងរយ:ពេល 5 ឆ្នាំកន្លងមកនេះ និស្សិតឆ្នើមក្នុងមហាវិទ្យាល័យបានបោះពុម្ពច្រើនជាង៣០០និក្ខេបទ ក្នុងវេទការអន្តរជាតិល្បីៗជាច្រើនដូចជា Advances in Mathematic, Arch. Rat. Mech. Anal., Mathematische Annalen., SIAM J. Optim, Journal of Functional Analysis, Journal of Differential Equations, Indiana Univ. Math. J។ មហាវិទ្យាល័យបានរៀបចំគម្រោងចំនួន33 រួចមកហើយ ( ក្នុងនោះមាន1ជាគម្រោងសំខាន់) ដែលឧបត្ថម្ភដោយ National Natural Science Foundation និង5គម្រោងដែលគាំទ្រដោយ Science Fund for Distinguished Young Scholars of Guangxi Natural Science Foundation ព្រមទាំងបានដឹកនាំគម្រោងសំខាន់ៗចំនួន7ដែលឧបត្ថម្ភដោយ Guangxi Natural Science Foundation។ និស្សិតឆ្នើមក្នុងមហាវិទ្យាល័យរបស់យើងក៏បានបោះពុម្ពសៀវភៅ academic monograph ចំនួន6ក្បាល និងបានឈ្នះមេដាយប្រាក់ចំនួន3ក្នុងកម្មវិធី Guangxi Natural Science Award។ មហាវិទ្យាល័យក៏ត្រូវបានផ្តល់ឪកាសសម្រាប់គម្រោងចំនួន17 មកពីខាង Guangxi Higher Education Undergraduate Teaching Reform ដែលក្នុងនោះមានមួយជាគម្រោងសំខាន់ ហើយក៏បានបោះពុម្ពសៀវភៅពុម្ព 3 ក្បាល (ក្នុងនោះមានមួយក្បាលត្រូវបានបោះពុម្ពដោយ Higher Education Press) ។ សមិទ្ធផលទាំងនេះបានជួយគាំទ្រយ៉ាងខ្លាំងទៅដល់ការកសាងគម្រោងកម្មវិធីសិក្សា“Double First-Class” ( សាកលវិទ្យាល័យលំដាប់ពិភពលោកជាមួយនឹងបទបញ្ញត្តិស្តង់ដារពិភពលោក) នៃសាកលវិទ្យាល័យ និងបានចូលរួមផ្សព្វផ្សាយយ៉ាងខ្លាំងពីសេដ្ឋកិច្ចខេត្តក្វាងស៊ី និងការអភិវឌ្ឍសង្គម៕