មហាវិទ្យាល័យ
មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម

មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម

https://tmjz-en.gxu.edu.cn/

ប្រវត្តិរបស់មហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្មនៃសកលវិទ្យាល័យក្វាងស៊ីអាចរាប់បានតាំងពីឆ្នាំ1928 ដែលដំបូងត្រូវបានបង្កើតឡើងជាថ្នាក់មូលស្ថានគ្រឹះសំណង់ស៊ីវិល។ នៅឆ្នាំ1932 គ្រឹះស្ថានបានក្លាយជាដេប៉ាតតឺមង់សំណង់ស៊ីវិល ក៏ជាដេប៉ាតតឺមង់វិស្វកម្មទីមួយរបស់សកលវិទ្យាល័យ។ នៅឆ្នាំ1997គ្រឹះស្ថានបានវិវត្តខ្លួនទៅជាមហាវិទ្យាល័យសំណង់ស៊ីវិល និងស្ថាបត្យកម្ម។ មហាវិទ្យាល័យធ្លាប់ដឹកនាំដោយប្រធានដេប៉ាតតឺម៉ង់ចំនួន 14រូប និងនាយកមហាវិទ្យាល័យចំនួន 4រូប។

មហាវិទ្យាល័យ និងនិស្សិត

បច្ចុប្បន្ន មហាវិទ្យាល័យមានសមាជិកចំនួន 174រូប ក្នុងនោះគ្រូបង្រៀនពេញម៉ោងចំនួន 143 រូប។ សមាជិកមានដូចជា សាស្រ្តាចារ្យដឹកនាំថ្នាក់បណ្ឌិតចំនួន 33រូប សាស្ត្រាចារ្យ 43រូប និងសាស្ត្រាចារ្យរងចំនួន 45រូប។ បន្ថែមពីនេះ មហាវិទ្យាល័យមាន បណ្ឌិតសភាចារ្យពេញម៉ោងចំនួន1រូប និងបណ្ឌិតសភាចារ្យក្រៅម៉ោង1រូបនៃបណ្ឌិតសភាវិស្វកម្មចិន ក៏ដូចជាសាស្ត្រាចារ្យមានទេពកោសល្យថ្នាក់ជាតិចំនួន10រូប ក្នុងនោះមានសាស្ត្រាចារ្យ7រូបបានឈ្នះពានរង្វាន់ គ្រួបង្រៀនល្អបំផុតBaosteel សាស្ត្រាចារ្យ1រូបបានឈ្នះពានរង្វាន់ គ្រួបង្រៀនល្អបំផុតប្រចាំប្រទេសផ្នែកមេកានិច XU ZHILUN សាស្ត្រាចារ្យ1រូបបានចូលសហការក្នុងគម្រោង ធនធានមនុស្សវ័យក្មេង ដែលឧបត្ថម្ភដោយសមាគមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចិន ជាមួយនឹង សាស្ត្រាចារ្យមានទេពកោសល្យថ្នាក់ខេត្តចំនួន 11រូបទៀត។

មហាវិទ្យាល័យបច្ចុប្បន្នមាននិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រចំនួន 2083នាក់ ថ្នាក់អនុបណ្ឌិត និងបណ្ឌិតចំនួន 1202នាក់។ មហាវិទ្យាល័យចែកជា 6ដេប៉ាតតឺមង់មានដូចជា ដេប៉ាតតឺមង់វិស្វកម្មស្ថាបត្យកម្ម ដេប៉ាតតឺមង់វិស្វកម្មផ្លូវ និងស្ពាន ដេប៉ាតតឺមង់ភូមិសាស្ត្រ និងសំណង់ក្រោមដី ដេប៉ាតតឺមង់ស្ថាបត្យកម្ម ដេប៉ាតតឺមង់វិស្វកម្មធារាសាស្ត្រ និងដេប៉ាតតឺមង់ វិស្វកម្មមេកានិច។ មហាវិទ្យាល័យក៏ជាមជ្ឈមណ្ឌលគំរូថ្នាក់ជាតិក្នុងការបង្រៀន និងពិសោធន៍ វិស្វកម្មសំណង់ស៊ីវិល។

សមិទ្ធិផលនិងកេរ្តិ៍ឈ្មោះ

នៅឆ្នាំ1997 ជំនាញវិស្វកម្មរចនាសម្ព័ន្ធត្រូវជ្រើសរើសចូលក្នុងគម្រោងបង្កើតមុខវិជ្ជាថ្នាក់ជាតិ ក្រោមគម្រោងវិស្វកម្ម 211។ នៅឆ្នាំ2002 ជំនាញវិស្វកម្មរចនាសម្ព័ន្ធត្រូវបានជ្រើសរើសជាជំនាញសំខាន់1ក្នុងចំណោមជំនាញសំខាន់ថ្នាក់ជាតិទាំង7។ មហាវិទ្យាល័យក៏មានមជ្ឈមណ្ឌលពិសោធន៍ និងគាំទ្រដ៏លេចធ្លោជាច្រើន ដូចជា មន្ទីរពិសោធន៍គោលក្រសួងអប់រំស្តីពីសុវត្ថិភាពរចនាសម្ព័ន្ធសំណង់ និងវិស្វកម្មប្រឆាំងគ្រោះមហន្តរាយ មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មស្តីពីសុវត្ថិភាពផ្លូវល្បឿនលឿនក្នុងភូមិសាស្ត្រពិសេស មជ្ឈមណ្ឌលស្រាវជា្រវវិស្វកម្មស្តីពីសុវត្ថិភាពទឹក និងប្រព័ន្ធគ្រប់គ្រងឈ្លាសវៃក្នុងតំបន់Karstក្វាងស៊ី មន្ទីរពិសោធន៍ក្វាងស៊ីស្តីពីវិស្វកម្មប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពតំបន់ខ្ពង់រាប និងមន្ទីរពិសោធន៍បច្ចេកវិទ្យាគោលស្តីពីស្ពានកោងប្រវែងវែង។ មជ្ឈមណ្ឌលទាំងអស់នេះបានផ្តល់ការគាំទ្រដ៏សំខាន់ក្នុងការស្រាវជ្រាវរបស់មហាវិទ្យាល័យ និងសកម្មភាពអភិវឌ្ឍ។

នៅឆ្នាំ2017 ក្រោមការដឹកនាំរបស់បណ្ឌិតសភាចារ្យ Zheng Jielian ជំនាញវិស្វកម្មសំណង់ស៊ីវិលរបស់មហាវិទ្យាល័យត្រូវបានជ្រើសរើសចូលទៅក្នុងបញ្ជី ការបង្កើតមុខវិជ្ជាលំដាប់ពិភពលោក ដែលមានតែមួយគត់ក្នុងក្វាងស៊ីទាំងមូល។ បន្ថែមពីនេះទៅទៀត នៅឆ្នាំ2022 មន្ទីរពិសោធន៍គោលថ្នាក់ខេត្តស្តីពីការកែច្នៃលោហៈធាតុក្រៅពីដែក និងវត្ថុធាតុពិសេស ដែលសហការរួមគ្នារវាងសកលវិទ្យាល័យក្វាងស៊ី និងក្រសួងអប់រំ ត្រូវបានទទួលស្គាល់ដោយក្រសួងបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។ នៅឆ្នាំ2023 ជំនាញសំណង់ស៊ីវិលរបស់សកលវិទ្យាល័យក្វាងស៊ីត្រូវបានបញ្ជូនទៅក្នុងគម្រោង បញ្ញវន្ត និងការបង្កើតថ្មីនៃគ្រឹះស្ថានឧត្តមសិក្សា

កម្មវិធីសិក្សារបស់មហាវិទ្យាល័យ

មហាវិទ្យាល័យបានបង្កើតប្រព័ន្ធបណ្ដុះបណ្ដាលធនធានមនុស្សដ៏ទូលំទូលាយមួយដែលគ្របដណ្តប់លើកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ក្រោយបណ្ឌិត(post-doctoral) និងកម្មវិធីអប់រំមនុស្សពេញវ័យ។ កម្មវិធីសិក្សាពិសេសមានដូចជា មន្ទីរពិសោធន៍សំណង់ស៊ីវិលក្រោយបណ្ឌិត ថ្នាក់បណ្ឌិត first-level ផ្នែកវិស្វកម្មសំណង់ស៊ីវិល និងធារាសាស្ត្រ ថ្នាក់អនុបណ្ឌិតsecond-levelផ្នែកស្ថាបត្យកម្ម ។ ថ្នាក់បរិញ្ញាបត្រ មហាវិទ្យាល័យមានជំនាញវិស្វកម្មសំណល់ស៊ីវិល(រួចមានវិស្វកម្មស្ថាបត្យកម្ម វិស្វកម្មផ្លូវ និងស្ពាន វិស្វកម្មភូមិសាស្ត្រ និងសំណង់ក្រោមដី ល) ជំនាញវិស្វកម្មធារាសាស្ត្រ និងវារីអគ្គិសនី និងជំនាញស្ថាបត្យកម្ម។ ជំនាញវិស្វកម្មសំណង់ស៊ីវិល និង ជំនាញវិស្វកម្មធារាសាស្ត្រ និងវារីអគ្គិសនីត្រូវបានបញ្ជូលទៅក្នុងគម្រោងការបង្កើតមុខវិជ្ជាបរិញ្ញាបត្រថ្នាក់ជាតិ ជំនាញស្ថាបត្យកម្មបានបញ្ជូលទៅក្នុងគម្រោងការបង្កើតមុខវិជ្ជាបរិញ្ញាបត្រថ្នាក់ខេត្ត។

ជំនាញវិស្វកម្មសំណង់ស៊ីវិលរបស់មហាវិទ្យាល័យត្រូវបានទទួលស្គាល់គុណភាពពីវិទ្យាស្ថានវាយតម្លៃជំនាញវិស្វកម្មសំណង់ស៊ីវិលគ្រឹះស្ថានឧត្តមសិក្សានៃក្រសួងនគរូបនីយកម្ម និងអភិវឌ្ឍន៍ទីក្រុង-ជនបទ 3ដងជាប់គ្នាគឺឆ្នាំ 2006 2011 និង2016។ លើសពីនេះ វិស្វកម្មធារាសាស្ត្រ និងវារីអគ្គីសនី ត្រូវបានទទួលស្គាល់ជាជំនាញថ្នាក់ជាតិ ជាមួយនឹងវិញ្ញាបនបត្រអប់រំផ្នែកវិស្វកម្ម នៅឆ្នាំ 2021។

អតីតនិស្សិត និងការរួមចំណែក

ចាប់តាំងពីការបង្កើតមក មហាវិទ្យាល័យបានបណ្តុះបណ្តាលនិស្សិតជាង 13 400នាក់នៅគ្រប់វិស័យ ក្នុងមានដូចជា អនុប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន អ្នកជំនាញថ្នាក់ជាតិផ្នែកពិនិត្យ និងរចនាវិស្វកម្ម សាស្រ្តាចារ្យនៅសាកលវិទ្យាល័យល្បីៗ និងអ្នកជំនាញអ្នកប្រាជ្ញជាច្រើននាក់ក្នុងវិស័យវិស្វកម្មសំណង់ស៊ីវិល វិស្វកម្មធារាសាស្ត្រ និងនគរូបនីយកម្ម។ អតីតនិស្សិតទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យរៀងៗខ្លួន ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់មហាវិទ្យាល័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងលើកកម្ពស់ឧត្តមភាពផ្នែកអប់រំ។

មហាវិទ្យាល័យវិស្វកម្មសំណង់ស៊ីវិល និងស្ថាបត្យកម្មប្តេជ្ញាក្នុងការជំរុញឧត្តមភាពសិក្សា ជំរុញការស្រាវជ្រាវបង្កើតថ្មី និងបណ្តុះបណ្តាលធនធានមនុស្សជំនាញ ដែលរួមចំណែកដល់ការអភិវឌ្ឍន៍សង្គម និងឧស្សាហកម្មវិស្វកម្ម។