មហាវិទ្យាល័យ
មហាវិទ្យាល័យអក្សរសាស្ត្រ

មហាវិទ្យាល័យអក្សរសាស្ត្រ

https://wxy.gxu.edu.cn/en/Home.htm

មនុស្សសាស្ត្រ គឺជាមូលដ្ឋានគ្រឹះនៃវឌ្ឍនភាពរបស់មនុស្ស និងជាមូលដ្ឋានគ្រឹះនៃការកសាងជាតិ។ សម្រាប់សកលវិទ្យាល័យល្បីៗ មនុស្សសាស្ត្រគឺជាដួងព្រលឹង និងជាកេរិ៍្តដំណែល។ មហាវិទ្យាល័យអក្សរសាស្ត្រនៃសកលវិទ្យាល័យក្វាងស៊ីត្រូវបានបង្កើតដំបូងជាដេប៉ាតតឺមង់អក្សរសាស្ត្រនៃមហាវិទ្យាល័យអក្សរសាស្ត្រ និងច្បាប់នៅឆ្នាំ 1936។ អ្នកប្រាជ្ញល្បីៗដូចជា Chen Wangdao Wang Shijing និង Qin Si ធ្លាប់កាន់តំណែងជាប្រធានដេប៉ាតតឺមង់ ជាមួយនឹងក្រុមសាស្ត្រចារ្យ និងអ្នកប្រាជ្ញល្បីៗដូចជា Chen Yinke, Wang Li, Lu Qinli, Sha Shaohai ក៏ធ្លាប់បានបង្រៀននៅមហាវិទ្យាល័យផងដែរ។

កម្មវិធីសិក្សារបស់មហាវិទ្យាល័យ

បច្ចុប្បន្ន មហាវិទ្យាល័យអក្សរសាស្ត្រមាន ថ្នាក់អនុបណ្ឌិតfirst-levelផែ្នកអក្សរសាស្ត្រ និងភាសាចិន ក្នុងនោះរួមមាន ថ្នាក់អនុបណ្ឌិត second-levelចំនួន 8 ដូចជា ភាសាវិទ្យា និងភាសាវិទ្យាអនុវត្ត ទស្សនវិជ្ជាចិន អក្សរសាស្ត្រចិនប្រពៃណី អក្សរសាស្ត្រចិនបុរាណ សិល្បៈអក្សរសាស្ត្រ អក្សរសាស្ត្រប្រៀបធៀប និងអក្សរសាស្ត្រពិភពលោក។ មហាវិទ្យាល័យក៏មានថ្នាក់អនុបណ្ឌិតជំនាញការបង្រៀនភាសាចិនទៅកាន់ជនបរទេស។ ដោយសារឧត្តមភាពរបស់គ្រឹះស្ថាន នៅឆ្នាំ2013 មុខវិជ្ជាអក្សរសាស្ត្រ និងភាសាចិនត្រូវបានក្លាយជាមុខវិជ្ជាគោលក្នុងតំបន់ស្វយ័តជនជាតិZhuangក្វាងស៊ី។

ការស្រាវជ្រាវ និងមជ្ឈមណ្ឌល

នៅឆ្នាំ2019 មហាវិទ្យាល័យអក្សរសាស្ត្រត្រូវបានជ្រើសតាំងជា មជ្ឈមណ្ឌលស្រាវជ្រាវអក្សរសាស្ត្រ និងវប្បធម៌ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រនៅក្នុងសមាគមសកលវិទ្យាល័យក្វាងស៊ី។ លើសពីនេះ មហាវិទ្យាល័យបានយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ថ្នាក់បរិញ្ញាបត្ររហូតដល់ជំនាញគរុកោសល្យភាសាចិន និងជំនាញភាសាចិន និងអក្សរសាស្ត្រចិន ត្រូវបានទទួលស្គាល់ជាជំនាញថ្នាក់ខេត្ត។

មហាវិទ្យាល័យអក្សរសាស្ត្រមានមជ្ឈមណ្ឌលស្រាវជា្រវជាច្រើនដូចជា មជ្ឈមណ្ឌលស្រាវជាវស្តីពីអក្សរសាស្ត្រ និងវប្បធម៌តំបន់ស្វយ័តជនជាតិZhuangក្វាងស៊ី វិទ្យាស្ថានស្រាវជ្រាវប្រពៃណីចិន មជ្ឈមណ្ឌលភាសាវិទ្យា និងវិទ្យាស្ថានស្រាវជ្រាវវប្បធម៌កែច្នៃ។ លើសពីនេះ មហាវិទ្យាល័យមានមូលដ្ឋានបង្រៀន និងស្រាវជ្រាវជាច្រើនដូចជា មូលដ្ឋានស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្សនៃសកលវិទ្យាល័យក្វាងស៊ី(សហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវភាសាវិទ្យានៃសកលវិទ្យាល័យប៉េកាំង) មូលដ្ឋានស្រាវជា្រវវប្បធម៌អាយុវឌ្ឍនៈ Yongfuក្វាងស៊ី និងមូលដ្ឋានអនុវត្តបង្រៀនផ្ទាល់ក្រៅសាលាចំនួន10កន្លែង។

មហាវិទ្យាល័យនិងសមិទ្ធិផល

មហាវិទ្យាល័យបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍន៍ ដែលបច្ចុប្បន្នមានគ្រូបង្រៀនពេញម៉ោងចំនួន 41 រូប។ ក្នុងនោះមានសាស្ត្រចារ្យចំនួន 15រូប(36.6%) និងសាស្ត្រចារ្យរងចំនួន15រូប(36.6%) គ្រួបង្រៀន92.6%បានបញ្ចប់ថ្នាក់បណ្ឌិត។ ក្នុងរយៈពេល5ឆ្នាំចុងក្រោយ មហាវិទ្យាល័យបានបោះពុម្ពឯកសារស្រាវជ្រាវចំនួន 300ច្បាប់ និងនិពន្ធសៀវភៅចំនួន 44ក្បាល។ ទស្សនាវដ្តី(Journals)ដែលបានបោះពុម្ពឯកសារមានដូចជា ទស្សនាវដ្តីមុខវិជ្ជាវិទ្យាសាស្ត្រសង្គមចិន ទស្សនាវដ្តីសិក្សាភាសាចិន ទស្សនាវដ្តីការវាយតម្លៃអក្សរសាស្ត្រ និងទស្សានាវដ្តីមរតកវប្បធម៌។ មហាវិទ្យាល័យបានទទួលពានរង្វាន់ជាច្រើនអំពីការស្រាវជ្រាវ និងការបង្រៀន ដូចជា ចំណាត់ថ្នាក់លេខ២ក្នុងពានរង្វាន់សមិទ្ធិផលស្រាវជ្រាវឧត្តមសិក្សាលើកទី8ពីក្រសួងអប់រំ។ កម្មវិធីសិក្សាគោល ប្រវត្តិអក្សរសាស្ត្របុរាណចិន ត្រូវបានទទួលស្គាល់ជា កម្មវិធីសិក្សាបរិញ្ញាបត្រថ្នាក់ជាតិដំបូងគេ