មហាវិទ្យាល័យ
មហាវិទ្យាល័យកីឡា

https://tyxy.gxu.edu.cn/en/Home.htm

ត្រូវបានបង្កើតឡើងក្នុងខែមេសា ឆ្នាំ 2011 មហាវិទ្យាល័យកីឡានៅសាកលវិទ្យាល័យក្វាងស៊ីត្រូវបានបង្កើតឡើងតាមរយៈការរួមបញ្ចូលគ្នារវាងនាយកដ្ឋានបង្រៀនអប់រំកាយនៃសាកលវិទ្យាល័យក្វាងស៊ី និងការិយាល័យអប់រំកាយ និងស្រាវជ្រាវនៃសាកលវិទ្យាល័យកសិកម្មក្វាងស៊ី។ ការបង្រួបបង្រួមនេះមានគោលបំណងលើកកម្ពស់ការបង្រៀនវគ្គអប់រំកាយសាធារណៈ គ្រប់គ្រងក្រុមកីឡាកម្រិតខ្ពស់ និងលើកកម្ពស់សកម្មភាពកីឡាទូទាំងសាកលវិទ្យាល័យ។ មហាវិទ្យាល័យបានណែនាំថ្នាក់បរិញ្ញាបត្រផ្នែកបណ្តុះបណ្តាលកីឡា និងផ្តល់កម្មវិធីថ្នាក់អនុបណ្ឌិតក្នុងការគ្រប់គ្រងកីឡាសាធារណៈ និងកីឡា។


មហាវិទ្យាល័យ និងនិស្សិត

បច្ចុប្បន្ននេះ មហាវិទ្យាល័យមាននិស្សិតថ្នាក់បរិញ្ញាបត្រចំនួន 290 នាក់ និងនិស្សិតបញ្ចប់ការសិក្សាចំនួន 59 នាក់ ដែលត្រូវបានគាំទ្រដោយមហាវិទ្យាល័យដែលមានគ្រូពេញម៉ោងចំនួន 52 នាក់ រួមទាំងសាស្ត្រាចារ្យចំនួន 3 នាក់ និងសាស្ត្រាចារ្យរងចំនួន 17 នាក់។ ក្នុងចំណោមមហាវិទ្យាល័យ មានគ្រូចំនួន 7នាក់ដែលទទួលបានសញ្ញាបត្របណ្ឌិត ខណៈដែល 2នាក់ បច្ចុប្បន្នកំពុងបន្តសិក្សារថ្នាក់បណ្ឌិតរបស់ពួកគេ។


ចក្ខុវិស័យ និងបេសកកម្ម

សាលាប្ដេញ្ញាក្នុងការលើកកម្ពស់គុណភាពបង្រៀន និងប្រព័ន្ធធានារបស់ខ្លួន ក្នុងគោលបំណងអភិវឌ្ឍការអប់រំកាយដែលមានចរិតលក្ខណៈបែបផ្សេងៗគ្នា។ ការអនុវត្តស្របតាមចក្ខុវិស័យរបស់"ការសាងសង់គម្រោង ការបង្កើតលក្ខណៈ និងការបង្កើតម៉ាកយីហោ" មហាវិទ្យាល័យសង្កត់ធ្ងន់លើការបង្រៀនប្រកបដោយប្រសិទ្ធភាព ការអនុវត្តជាប់លាប់ និងការប្រកួតប្រជែងជាប្រចាំ។ ការអប់រំផ្នែកមនោគមវិជ្ជា និងនយោបាយបានជ្រាបចូលទៅក្នុងថ្នាក់អប់រំកាយសាធារណៈ ដោយបំពេញបន្ថែមនូវគំរូនៃការបង្រៀនដែលរួមបញ្ចូលចំណេះដឹងសុខភាពជាមួយនឹងជំនាញកីឡាជាមូលដ្ឋាន និងឯកទេស។


សមិទ្ធិផល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមកីឡាកម្រិតខ្ពស់របស់មហាវិទ្យាល័យបានទទួលជោគជ័យគួរឱ្យកត់សម្គាល់ ដោយទទួលបានជើងឯកថ្នាក់ជាតិចំនួន 25 ជើងឯករងចំនួន 12 និងចំណាត់ថ្នាក់លេខ 3 ចំនួន 15 នៅក្នុងការប្រកួតថ្នាក់ជាតិ។ ក្រុមកីឡាកាយសម្ព័ន្ធបានតំណាងឱ្យប្រទេសចិនជាច្រើនដងនៅឯ

World Cheerleading Championships ហើយថែមទាំងដណ្តើមបានជើងឯកក្រុមឥស្សរជនក្នុងព្រឹត្តិការណ៍ World University Cheerleading Championships ក្នុងឆ្នាំ 2018ផងដែរ។ គួរឲ្យកត់សម្គាល់ផងនោះនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញផ្នែកបណ្តុះបណ្តាលកីឡាលោកLan Xingyu បានឈ្នះជើងឯកចំនួនពីរក្នុងព្រឹត្តិការណ៍សង្វៀននៅការប្រកួតកីឡាកាយសម្ព័ន្ធពិភពលោកលើកទី 50 ក្នុងឆ្នាំ 2021 និងការប្រកួតជើងឯកកាយសម្ព័ន្ធអាស៊ីក្នុងឆ្នាំ 2022ផងដែរ ។


ការទទួលស្គាល់ និងគោលដៅអនាគត

ស្របតាមគោលការណ៍ "សុខភាពជាចម្បង" មហាវិទ្យាល័យបានទទួលការសរសើរដូចជា "មហាវិទ្យាល័យ និងសាកលវិទ្យាល័យដែលពូកែក្នុងការអនុវត្តបទប្បញ្ញត្តិស្តីពីការងារអប់រំកាយរបស់សាលា" និង "រង្វាន់លើកកំពស់ជាតិនៃលំហាត់កាយសម្ព័ន្ធ"។ ត្រូវបានទទួលស្គាល់ថាជាអង្គការគំរូរបស់កីឡាជាតិ មហាវិទ្យាល័យនៅតែបន្តកសាងស្នាដៃរបស់ខ្លួនដើម្បីឆ្ពោះទៅមុខបន្ថែមទៀត មហាវិទ្យាល័យកីឡារបស់សកលវិទ្យាល័យក្វាងស៊ី នឹងប្តេជ្ញាបង្កើតវេទិកាស្រាវជ្រាវដ៏រឹងមាំ ពង្រឹងការអភិវឌ្ឍន៍ទេពកោសល្យ និងខិតខំដើម្បីឧត្តមភាពជាស្ថាប័នស្រាវជ្រាវដ៏ទូលំទូលាយឈានមុខគេនៅក្នុងប្រទេសចិន។