មហាវិទ្យាល័យ
មហាវិទ្យាល័យកុំព្យូទ័រនិងព័ត៌មានអេឡិចត្រូនិក

https://scei.gxu.edu.cn/en/Home.htm

មហាវិទ្យាល័យកុំព្យូទ័រនិងព័ត៌មានអេឡិចត្រូនិកនៃសាកលវិទ្យាល័យក្វាំងសុី ផ្តល់ជូននូវកម្មវិធីសិក្សាជាច្រើនរួមមានជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនិងបច្ចេកវិទ្យា សន្តិសុខព័ត៌មាន វិស្វកម្មបណ្តាញ វិស្វកម្មព័ត៌មានអេឡិចត្រូនិក វិស្វកម្មទំនាក់ទំនង និងបញ្ញាសិប្បនិម្មិត(AI)។ បទបញ្ញត្តិនៃជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនិងបច្ចេកវិទ្យាត្រូវបានជ្រើសរើសជាកម្មវិធីដែលសំខាន់ ថ្មី និងមានប្រយោជន៍ រីឯបទបញ្ញត្តិក្នុងជំនាញSoftware Engineering ត្រូវបានជ្រើសរើសជាបទបញ្ញត្តិសំខាន់នៃខេត្តក្វាំងសុី។ មហាវិទ្យាមហាវិទ្យាល័យមានវេទិកាបង្រៀននិងស្រាវជ្រាវមួយចំនួនដូចជា មន្ទីរពិសោធន៍សំខាន់នៃទំនាក់ទំនងពហុព័ត៌មាននិងបច្ចេកវិទ្យាបណ្តាញខេត្តក្វាំងសុី មជ្ឈមណ្ឌលស្រាវជ្រាវIntelligence Digital Service Technology Engineering ខេត្តក្វាំងសុី មន្ទីរពិសោធន៍សំខាន់នៃ Parallel and Distributed Intelligence Computing នៃសាកលវិទ្យាល័យក្វាំងសុី មជ្ឈមណ្ឌលដំណើរការកម្រិតខ្ពស់ថ្នាក់ជាតិសាខាទីក្រុងណាននីង(មជ្ឈមណ្ឌលដំណើរការកម្រិតខ្ពស់នៃសាកលវិទ្យាល័យក្វាំងស៊ី) វិទ្យាស្ថានស្រាវជ្រាវលើបញ្ញាសិប្បនិម្មិតAIនៃសាកលវិទ្យាល័យក្វាំងស៊ី មជ្ឈមណ្ឌលបង្រៀននិងសម្រាយបញ្ជាក់លើពិសោធន៍នៃជំនាញកុំព្យូទ័រនិងព័ត៌មានវិទ្យានៃសាកលវិទ្យាល័យក្វាំងស៊ី ព្រមទាំងមជ្ឈមណ្ឌលបង្រៀនពិសោធន៍ផ្នែក Computer and Information Technology Virtual Simulation នៃ សាកលវិទ្យាល័យក្វាងស៊ី Industry College សម្រាប់ជំនាញសន្តិសុខព័ត៌មានខេត្តក្វាំងស៊ីមហាវិទ្យាល័យ Featured Demonstration ផ្នែក Softwareខេត្តក្វាំងស៊ី និងទីស្នាក់ការបណ្តុះបណ្តាលទេពកោសល្យផ្នែគសន្តិសុខបណ្តាញខេត្តក្វាំងស៊ី។ល។

បច្ចុប្បន្ន មហាវិទ្យាល័យបានបង្កើតប្រព័ន្ធអប់រំពហុកម្រិតមួយរួមបញ្ចូលការអប់រំថ្នាក់ក្រោយបរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រ និងការអប់រំយុវជន។ កម្មវិធីថ្នាក់បរិញ្ញាបត្ររួមមានជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនិងបច្ចេកវិទ្យា សន្តិសុខព័ត៌មាន វិស្វកម្មព័ត៌មានអេឡិចត្រូនិក និងវិស្វកម្មទំនាក់ទំនង។ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតរួមមានជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនិងបច្ចេកវិទ្យា វិស្វកម្មព័ត៌មាននិងទំនាក់ទំនង និងកម្មវិធីសិក្សាវិជ្ជាជីវ:ថ្នាក់អនុបណ្ឌិតគឺ ព័ត៌មានអេឡិចត្រូនិក(រួមបញ្ចូលជំនាញ៤ផ្នែកគឺ បច្ចេកវិទ្យាកុំព្យូទ័រ បញ្ញាសិប្បនិម្មិតAI បច្ចេកវិទ្យាជំនាន់ថ្មីនៃព័ត៌មានអេឡិចត្រូនិក និងវិស្វកម្មទំនាក់ទនង)។ ក្រៅពីនេះ មហាវិទ្យាល័យបានសហការជាមួយមហាវិទ្យាល័យដទៃទៀតនៃសាកលវិទ្យាល័យក្វាំងសុី រួមគ្នាបង្កើតដោយឯករាជ្យនូវកម្មវិធីសិក្សាថ្នាក់បណ្ឌិតចំនួន៣នៃបទបញ្ញត្តិបន្ទាប់បន្សំដែលត្រូវបានស្គាល់ជា ទ្រឹស្តីនិងប្រព័ន្ធកុំព្យូទ័រ ឧបករណ៍ថាមពលអគ្គីសនីនិងបច្ចេកវិទ្យាព័ត៌មានឆ្លាតវៃ និងជីវព័ត៌មានវិទ្យា។ កម្មវិធីសិក្សាថ្នាក់អនុបណ្ឌិតជំនាញវិស្វកម្មក្នុងផ្នែកបច្ចេកវិទ្យាកុំព្យូទ័របានទទួលពានរង្វាន់ជា National Characteristics Engineering Field នៃការអប់រំក្រោយបរិញ្ញាបត្រផ្នែកវិស្វកម្ម។ ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រនិងបច្ចេកវិទ្យាត្រូវបានអនុម័តជាជំនាញថ្នាក់បរិញ្ញាបត្រនៃកម្មវិធីអប់រំនិងបណ្តុះបណ្តាលសម្រាប់វិស្វករដែលមានទេពកោសល្យជំនាន់ទី៣ក្នុងឆ្នាំ២០១៤ ជាទម្រង់នៃថ្នាក់បរិញ្ញាបត្រលំដាប់ទី១ថ្នាក់ជាតិក្នុងឆ្នាំ២០១៩ និងបានជាប់វិញ្ញាបនប័ត្រការអប់រំវិជ្ជាជីវ:ផ្នែកវិស្វកម្ម ព្រមទាំងត្រូវបានអនុម័តជា Guangxi Characteristics Demonstration School ក្នុងឆ្នាំ២០២២។ ជំនាញសន្តិសុខព័ត៌មាន ត្រូវបានអនុម័តជាទម្រង់នៃជំនាញថ្នាក់បរិញ្ញាបត្រលំដាប់ទី១ថ្នាក់ខេត្ត ជាSchool of Security Information Industry នៃខេត្តក្វាំងសុីក្នុងឆ្នាំ២០២១ និងជាមូលដ្ឋានបណ្តុះបណ្តាលជំនាញសន្តិសុខបណ្តាញជំនាន់ទី១(pilot)នៃខេត្តក្វាំងសុីក្នុងឆ្នាំ២០២២។ ក្នុងឆ្នាំតែមួយនេះ ជំនាញវិស្វកម្មព័ត៌មានអេឡិចត្រូនិកត្រូវបានអនុម័តក្នុងការកសាងជំនាញថ្នាក់បរិញ្ញាបត្រលំដាប់ទី១ថ្នាក់ជាតិ រីឯជំនាញវិស្វកម្មទំនាក់ទំនងក៏ត្រូវបានអនុម័តដូចគ្នាក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន មហាវិទ្យាល័យមាននិស្សិតច្រើនជាង២៦០០នាក់ រួមមាននិស្សិតថ្នាក់បណ្ឌិត២០នាក់ ថ្នាក់អនុបណ្ឌិតច្រើនជាង៨០០នាក់ ថ្នាក់បរិញ្ញាបត្រច្រើនជាង១០០០នាក់ និងនិស្សិតបរទេសច្រើនជាង១០នាក់។ មហាវិទ្យាល័យមានចំនួនសិស្សនិស្សិតច្រើនជាងធៀបនិងមហាវិទ្យាល័យដទៃក្នុងសាកលវិទ្យាល័យក្វាំងសុី។

បច្ចុប្បន្ន មហាវិទ្យាល័យមានសមាជិកមហាវិទ្យាល័យចំនួន១១៩នាក់ ក្នុងនោះមានសាស្ត្រាចារ្យចំនួន២១រូប សាស្រ្តាចារ្យរង៣២រូប និងវិស្វកម្មជាន់ខ្ពស់៤រូប។ ក្នុងចំណោមពួកគេមានគ្រូដឹកនាំថ្នាក់បណ្ឌិត១២រូប និងសមាជិកមហាវិទ្យាល័យដែលមានសញ្ញាបត្របណ្ឌិតចំនួន៧០រូប។ ក្នុងចំណោមគ្រូបង្រៀនទាំងអស់មាន ម្នាក់ជាអ្នកមានទេពកោសល្យកម្រិតខ្ពស់ថ្នាក់ជាតិ ម្នាក់ត្រូវបានជ្រើសរើសសម្រាប់កម្មវិធីNew Century Excellent Talent Support Programនៃក្រសួងអប់រំ បីរូបត្រូវបានជ្រើសរើសជាNew Century Talents Projectកម្រិតទី២ខេត្តក្វាំងសុី ពីររូបជាអ្នកមានទេពកោសល្យកម្រិតខ្ពស់ប្រចាំខេត្តក្វាំងសុី ម្នាក់ជាBagui Young Scholarនិងម្នាក់ជាសមាជិកក្នុងកម្មវិធីHundred Talents Programនៃសាកលវិទ្យាល័យក្នុងខេត្តក្វាំងសុី។ ក្រៅពីនេះ មហាវិទ្យាល័យមានបុគ្គល២រូបជាបេក្ខជននៃកម្មវិធីFunding Program for 100 Young and Middle-aged Discipline Leaders of Universities in Guangxi៤រូបជាបេក្ខជននៃកម្មវិធីOutstanding Talents Funding Program of Universities in Guangxiម្នាក់ជាជ័យលាភីលើគម្រោងGuangxi Outstanding Youth Fundនិង២រូបជាជ័យលាភីនៃកម្មវិធីពានរង្វាន់ Baosteel Excellent Teachers Award

ដោយផ្តោតលើយុទ្ធសាស្រ្តអភិវឌ្ឈន៍សំខាន់ៗនៃសេដ្ឋកិច្ចរបស់ជាតិនិងខេត្តក្វាំងស៊ីរួមទាំងតម្រូវការ នៃការអភិវឌ្ឈន៍ទីផ្សារ មហាវិទ្យាល័យបានជំរុញការងារលើការអនុវត្តការស្រាវជ្រាវ ការអភិវឌ្ឈន៍បច្ចេកវិទ្យា និងសេវាកម្មផ្អែកលើការស្រាវជ្រាវមូលដ្ឋាននិងការអនុវត្តរបស់វា។ វាផ្តោតលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ លើផ្នែក high-performance parralel computing, distributed computing and cloud computing, internet software, big data and data management, ដំណើរការព័ត៌មានឆ្លាតវៃ, ការគ្រប់គ្រងឆ្លាតវៃនិងថាមពលឆ្លាតវៃ, ដំណើរការព័ត៌មានជីវសាស្រ្តនិងកសិកម្មឌីជីថល, សន្តិសុខបណ្តាញនិងព័ត៌មាន, Trusted Software, សុវត្ថិភាព មូលដ្ឋានទិន្នន័យ, ក្រាហ្វិកកុំព្យូទ័រនិង visualization, ការទំនាក់ទំនងពហុព័ត៌មានចល័ត, ដំណើរការរូបភាព វេជ្ជសាស្រ្ត បណ្តាញឥតខ្សែនិង edge computing, ការទំនាក់ទំនងផ្កាយរណបBeidouនិងទំនាក់ទំនងខ្សែកាប អុបទិក ការបង្កើតអត្ថប្រយោជន៍នៃបច្ចេកវិទ្យាថ្មីៗនិងលក្ខណ:នៃការស្រាវជ្រាវជាមួយសមិទ្ធផលស្រាវជ្រាវ

មួយចំនួន។ ក្នុងរយ:ពេល៥ឆ្នាំកន្លងមកវាបានក្លាយជាប្រធានបទនាំមុខលើគម្រោងស្រាវជ្រាវថ្នាក់ជាតិច្រើន ជាង៣០គម្រោង ថ្នាក់ខេត្តច្រើនជាង៤០គម្រោង គម្រោងស្រាវជ្រាវថ្នាក់ក្រសួងមួយចំនួន ព្រមទាំងច្រើនជាង ២០០គម្រោងផ្សេងទៀត ហើយទទួលបានប្រាក់ច្រើនជាង៥៤លានយ័នសម្រាប់ការស្រាវជ្រាវ។ ក្រុមការងារ មហាវិទ្យាល័យរបស់យើងបានបោះពុម្ពឯកសារកម្រិតខ្ពស់ច្រើនជាង៩០០សន្លឹកក្នុងទិនានុប្បវត្តិនិងសន្និសីទសិក្សាទាំងក្នុងនិងក្រៅប្រទេស រួមបញ្ចូល១៣០សន្លឹកនៃ SCI Q1ឬ Q2 និងច្រើនជាង៣៦០សន្លឹកត្រូវបានធ្វើ លិបិក្រមដោយ SIC, EI និងISTP។ សៀវភៅពុម្ពនិង Monograph ច្រើនជាង ២០ច្បាប់ត្រូវបានបោះពុម្ពផ្សាយ។ មហាវិទ្យាល័យមានប្រកាសនីយបត្រតក្កកម្មនៃភាពច្នៃប្រឌិតថ្នាក់ជាតិច្រើនជាង៣០០សន្លឹក ប្រកាស នីយបត្រតក្កកម្មនៃគំរូឧបករណ៍ប្រើប្រាស់ចំនួន៥ រួមទាំងច្បាប់រក្សាសិទ្ធិចម្លងផ្នែក Computing Software ច្រើនជាង១៣០០ច្បាប់។ បន្ថែមពីនេះទៀតមហាវិទ្យាល័យក៏បានឈ្នះពានរង្វាន់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ចំនួន៤ នៅថ្នាក់ខេត្តនិងនៅថ្នាក់ក្រសួង។

មហាវិទ្យាល័យបានប្តេជ្ញាលើគោលដៅបណ្តុះបណ្តាលសិស្សដែលមានគំនិតច្នៃប្រឌិត រួមទាំងធ្វើការ អនុវត្តការបង្រៀនស្រាវជ្រាវ និងអនុវត្តកំណែទម្រង់នៃបទបញ្ញត្តិ របៀបថ្មីនៃការបណ្តុះបណ្តាល សិស្ស និស្សិត កំណែទម្រង់មាតិកាបង្រៀននិងប្រព័ន្ធកម្មវិធីសិក្សា ទម្រង់នៃការប្រើប្រាស់សម្ភារ:បង្រៀន និងការ កែលម្អវិធីសាស្រ្តបង្រៀន។ សមិទ្ធផលដ៏អស្ចារ្យត្រូវបានបង្កើតឡើង ហើយគុណភាពនៃការបណ្តុះបណ្តាល ទេពកោសល្យមានភាពប្រសើរឡើងគួរអោយកត់សម្គាល់។ រយ:ពេល១០ឆ្នាំមកនេះ មហាវិទ្យាល័យបាន អនុវត្តច្រើនជាង៤០គម្រោងលើកំណែទម្រង់ប្រព័ន្ធអប់រំឧត្តមសិក្សានៃខេត្តក្វាំងស៊ី។ រយ:ពេល៥ឆ្នាំមកនេះ មហាវិទ្យាល័យបានឈ្នះច្រើនជាង១០នៃពានរង្វាន់ Guangxi Teaching Achivement Award និងពានរង្វាន់ Guangxi Innovation and Entrepreneurship Teaching Education Achivement Award។ មហាវិទ្យាល័យសម្តែងការរីករាយ ជាមួយតួលេខដ៏ធំនៃចំនួននិស្សិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រដែលមានសមត្ថភាពខ្ពស់ ជាមួយនឹង អត្រាមានការងារធ្វើនៃនិស្សិតដែលបញ្ចប់ការសិក្សាលើសពី៩០%។និស្សិតនៃមហាវិទ្យាល័យដែលបានបញ្ចប់ការសិក្សាបានធ្វើការទាំងនៅក្នុងនិងក្រៅប្រទេសហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីក្រុម និយោជក។

មហាវិទ្យាល័យកុំព្យូទ័រនិងព័ត៌មានអេឡិចត្រូនិកបានចូលរួមយ៉ាងសកម្មលើទម្រង់នៃDouble First-Classនិងបន្តប្រឹងប្រែងក្នុងការបណ្តុះបណ្តាលធនធានមនុស្សជាមួយនិងការអភិវឌ្ឍន៍គ្រប់ផ្នែក ដើម្បីចូលរួមចំណែកកាន់តែច្រើនក្នុងការកសាងសង្គមនិយមចិនក្នុងយុគសម័យថ្មីក្នុងខេត្តក្វាំងសុីនិងការស្តារឡើងវិញដ៏ប្រសើរនៃប្រជាជាតិចិន៕