មហាវិទ្យាល័យ
មហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមី

https://hxhgxy.gxu.edu.cn/en/Home.htm

នៅឆ្នាំ 1932 ដេប៉ាតឺម៉ង់គីមីវិទ្យាត្រូវបានបង្កើតឡើងនៅសាកលវិទ្យាល័យក្វាងស៊ីនៅឆ្នាំ 1941 ដេប៉ាតឺម៉ង់វិស្វកម្មគីមីត្រូវបានបង្កើតឡើងនៅឆ្នាំ 1964 ដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមីត្រូវបានបញ្ចូលទៅក្នុងដេប៉ាតឺម៉ង់គីមីវិទ្យានិងវិស្វកម្មគីមី។ នៅឆ្នាំ 1981 ដេប៉ាតឺម៉ង់វិស្វកម្មត្រូវបានបែងចែកទៅជាដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមីនៅឆ្នាំ 1985 ជំនាញការវិភាគឧស្សាហកម្ម ស្វ័យប្រវត្តិកម្មដំណើរការគីមី វិស្វកម្មគីមីសរីរាង្គ និងគ្រឿងម៉ាស៊ីនគីមីនៃវិទ្យាស្ថានបច្ចេកវិទ្យាក្វាងស៊ីត្រូវបានផ្ទេរទៅដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមី។ នៅឆ្នាំ 1993 ជំនាញស្វ័យប្រវត្តិកម្មដំណើរការគីមីនៃដេប៉ាតឺម៉ង់វិស្វកម្មគីមីត្រូវបានផ្ទេរទៅដេប៉ាតឺម៉ង់វិស្វកម្មអគ្គិសនីនៅឆ្នាំ 1997 ដេប៉ាតឺម៉ង់គីមីវិទ្យា និងដេប៉ាតឺម៉ង់វិស្វកម្មគីមីនៃសាកលវិទ្យាល័យក្វាងស៊ី និងផ្នែកបង្រៀនគីមីវិទ្យានៃសាកលវិទ្យាល័យកសិកម្មក្វាងស៊ីត្រូវបានបញ្ចូលគ្នា ដើម្បីបង្កើតបានជាមហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមីនៃសាកលវិទ្យាល័យក្វាងស៊ីក្នុងឆ្នាំ 2004 ជំនាញផ្នែកវិស្វកម្មកែច្នៃគីមីផលិតផលព្រៃឈើ នៃមហាវិទ្យាល័យព្រៃឈើត្រូវបានផ្ទេរទៅមហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមីនៅឆ្នាំ 2008 ផ្នែកបង្រៀន និងការស្រាវជ្រាវវិស្វកម្មបរិស្ថាន ក្លាយេជាអង្គភាពឯករាជ្យមួយ ហើយមហាវិទ្យាល័យបរិស្ថានត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2009 ជំនាញវិស្វកម្មសម្ភារៈលោហៈនិងអសរីរាង្គត្រូវបានផ្ទេរទៅមហាវិទ្យាល័យវិទ្យាសាស្ត្រនិងវិស្វកម្មសម្ភារៈនៅឆ្នាំ 2015 ដេប៉ាតឺម៉ង់វិស្វកម្មគីមីថាមពលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2018 ជំនាញវិស្វកម្មឱសថត្រូវបានផ្ទេរទៅមហាវិទ្យាល័យវេជ្ជសាស្ត្រ ហើយជំនាញវិស្វកម្មដំណើរការ និងវិស្វកម្មត្រួតពិនិត្យត្រូវបានផ្ទេរទៅមហាវិទ្យាល័យវិស្វកម្មមេកានិកនៅខែមករាឆ្នាំ 2020 ដេប៉ាតឺម៉ង់វិស្វកម្មគីមីថាមពលត្រូវបានបញ្ចូលទៅក្នុងដេប៉ាតឺម៉ង់វិស្វកម្មគីមី។

ស្ថាប័នបង្រៀនរបស់មហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមី បច្ចុប្បន្នមានដេប៉ាតឺម៉ង់គីមីវិទ្យា ដេប៉ាតឺម៉ង់អនុវត្តគីមីវិទ្យា ដេប៉ាតឺម៉ង់វិស្វកម្មគីមី និងមជ្ឈមណ្ឌលបង្រៀនពិសោធន៍គីមី និងវិស្វកម្មគីមី។ មហាវិទ្យាល័យមានមានការិយាល័យសម្រាប់កិច្ចការរដ្ឋបាល កិច្ចការនិស្សិតថ្នាក់បរិញ្ញាបត្រ សម្ព័ន្ធយុវជន ការបង្រៀន និស្សិតថ្នាក់អនុបណ្ឌិត ការស្រាវជ្រាវ កិច្ចការអតីតនិស្សិត និងការអប់រំបន្ត។

មហាវិទ្យាល័យនេះមានសមាជិកចំនួន 160 នាក់ រួមទាំងគ្រូបង្រៀនពេញម៉ោងចំនួន 127 នាក់ ដែលក្នុងនោះមានសាស្រ្តាចារ្យចំនួន 46 នាក់ និងសាស្ត្រាចារ្យរងចំនួន 41 នាក់។ ក្នុងចំណោមពួកគេ 107 នាក់មានសញ្ញាប័ត្របណ្ឌិត។ គ្រូណែនាំសម្រាប់កម្មវិធីថ្នាក់បណ្ឌិត45នាក់ និងអនុបណ្ឌិត 98នាក់។ ក្នុងចំណោមនោះមានសមាជិកមហាវិទ្យាល័យចំនួន 5 នាក់ជាបេក្ខជនសម្រាប់គម្រោងសំខាន់ថ្នាក់ជាតិ និងទេពកោសល្យសំខាន់ៗអ្នកទទួលបានពានរង្វាន់ Baosteel Excellent Teacher Award 5នាក់។ បុគ្គលិកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឆ្នើមថ្នាក់ជាតិ1នាក់។ 1 អ្នកជំនាញដែលត្រូវបានតែងតាំងជាពិសេសរបស់រដ្ឋាភិបាលក្វាងស៊ីនាក់1នាក់។ ទេពកោសល្យនៅក្វាងស៊ីក្នុង "គម្រោង១ម៉ឺនទេពកោសល្យ " 1នាក់។ អ្នកដឹកនាំសិក្សាវ័យក្មេង និងវ័យកណ្តាល 1 នាក់នៅក្នុងសាកលវិទ្យាល័យក្វាងស៊ី។ ជ័យលាភីមូលនិធិវិទ្យាសាស្ត្រយុវជនក្វាងស៊ី ២ នាក់ អ្នកប្រាជ្ញក្វាងស៊ី ២ នាក់ គ្រូល្បីក្វាងស៊ី ១ នាក់ និងគ្រូឆ្នើមក្វាងស៊ី ១ នាក់។ បច្ចុប្បន្នសាលាមានក្រុមច្នៃប្រឌិតនៃមូលនិធិវិទ្យាសាស្ត្រធម្មជាតិក្វាងស៊ី 2 ក្រុម និង ក្រុមស្រាវជ្រាវច្នៃប្រឌិត Bagui Scholars Project "វិស្វកម្មគីមី និងកាតាលីស" 1 ក្រុម។

បច្ចុប្បន្ននេះមហាវិទ្យាល័យមានមុខជំនាញចំនួនបីគឺ គីមីវិទ្យា គីមីវិទ្យាអនុវត្ត និង វិស្វកម្មនិងបច្ចេកវិទ្យាគីមី។ មុខវិជ្ជាគីមីវិទ្យាអនុវត្ត និងវិស្វកម្មនិងបច្ចេកវិទ្យាគីមី ស្ថិតក្នុងចំណោមក្រុមថ្នាក់បរិញ្ញាបត្រថ្នាក់ជាតិដំបូងគេ ដោយមុខវិជ្ជាវិស្វកម្មនិងបច្ចេកវិទ្យាគីមី គឺជាកម្មវិធីសិក្សាគំរូសម្រាប់ការអប់រំ និងបណ្ដុះបណ្ដាលវិស្វករដែលមានទេពកោសល្យរបស់ក្រសួងអប់រំ។ ដែលជាគុណសម្បត្តិមួយសំខាន់សម្រាប់តំបន់ស្វយ័តជនជាងជ័ងក្វាងស៊ី (GZAR) ។ មុខវិជ្ជាគីមីវិទ្យាត្រូវបានជ្រើសរើសដើម្បីសាងសង់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់ជាតិនៅឆ្នាំ 2021។ ជំនាញសំខាន់ៗ (វិស្វកម្មនិងបច្ចេកវិទ្យាគីមី គីមីវិទ្យា និងគីមីវិទ្យាអនុវត្ត) នៅក្នុងមហាវិទ្យាល័យវិស្វកម្មគីមី និងគីមីវិទ្យា គឺជាជំនាញដែលមានប្រយោជន៍ និងប្លែកពីគេដែលទទួលបានការអភិវឌ្ឍនៅ GZAR ។ "ទែរម៉ូឌីណាមិកគីមី" គឺជាវគ្គសិក្សាគុណភាពថ្នាក់ជាតិ និងវគ្គសិក្សាធនធានចែករំលែកគុណភាពថ្នាក់ជាតិ។ "ការណែនាំអំពីវិស្វកម្មគីមីទែរម៉ូឌីណាមិក (ពីរភាសា)" គឺជាវគ្គសិក្សាថ្នាក់ជាតិដែលមានទាំងក្នុងអ៊ីនធឺណិតនិងការសិក្សាផ្ទាល់ ជាវគ្គសិក្សាថ្នាក់បរិញ្ញាបត្រថ្នាក់ជាតិដំបូងនៅGZAR ហើយមុខវិជ្ជា "វិស្វកម្មប្រតិកម្មគីមី" "គីមីវិទ្យាសរីរាង្គ" "វិស្វកម្មនិងបច្ចេកវិទ្យាគីមី" ក៏គឺជាវគ្គសិក្សាថ្នាក់ដំបូងនៅGZAR។"គីមីវិទ្យាសរីរាង្គ" គឺជាវគ្គបណ្តុះបណ្តាលមនោគមវិជ្ជា និងនយោបាយខេត្ត ហើយ "គីមីវិទ្យាអសរីរាង្គ" និង "គីមីសរីរាង្គ" គឺជាវគ្គសិក្សាដែលមានគុណភាពកំពូលរបស់GZAR។មជ្ឈមណ្ឌលបង្រៀនពិសោធន៍និម្មិត គីមីវិទ្យា និងវិស្វកម្មគីមី គឺជាមជ្ឈមណ្ឌលបង្រៀនពិសោធន៍កម្រិតជាតិ ហើយមជ្ឈមណ្ឌលបង្រៀនពិសោធន៍គីមី និងវិស្វកម្មគីមី គឺជាមជ្ឈមណ្ឌលពិសោធន៍ថ្នាក់ខេត្ត។ មជ្ឈមណ្ឌលអប់រំការអនុវត្តវិស្វកម្មរួមគ្នាដោយមហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមីនិងកសិដ្ឋាន Guangxi Nongken Mingyang គឺជាមជ្ឈមណ្ឌលអប់រំការអនុវត្តវិស្វកម្មកម្រិតជាតិ។ មហាវិទ្យាល័យទទូចលើការធ្វើឱ្យស៊ីជម្រៅលើកំណែទម្រង់នៃការអប់រំ និងការបង្រៀន ហើយផ្តោតលើការបណ្តុះគំនិតច្នៃប្រឌិត និងសមត្ថភាពសហគ្រិនភាពរបស់សិស្ស។ បច្ចុប្បន្នមាននិស្សិតថ្នាក់បរិញ្ញាបត្រពេញម៉ោងជាង ១៧០០នាក់។ និស្សិតបានទទួលជ័យលាភីលេខ១ និងលេខ២ ក្នុងការប្រកួតថ្នាក់ជាតិ ដូចជាការប្រកួតប្រជែងជំនាញមន្ទីរពិសោធន៍គីមីរបស់សាកលវិទ្យាល័យជាតិ ការប្រកួតសាកល្បងវិស្វកម្មគីមីរបស់សាកលវិទ្យាល័យជាតិ និងការប្រកួតរចនាវិស្វកម្មគីមី។

មុខវិជ្ជាវិស្វកម្មនិងបច្ចេកវិទ្យាគីមី (មុខវិជ្ជាកម្រិតទីមួយ) របស់មហាវិទ្យាល័យគឺជាមុខវិជ្ជាស្នូលមួយនៃ "វិស្វកម្មសំណង់ស៊ីវិល និងសម្ភារៈថ្មី" វាត្រូវបានជ្រើសរើសចូលទៅក្នុងក្រុមមុខវិជ្ជាកម្រិតខ្ពស់ "Double First-Class" ដែលរួមគ្នាបង្កើតឡើងដោយក្រសួងអប់រំ និង រដ្ធាភិបាលតំបន់ក្វាងស៊ី។ ហើយក៏ជាមុខវិជ្ជាសំខាន់មួយក្នុងការសាងសង់ "Double First-Class" របស់ក្វាងស៊ីដែលមានលក្ខណៈ និងគុណសម្បត្តិរបស់ក្វាងស៊ី។ គីមីវិទ្យាសរីរាង្គ (មុខវិជ្ជាកម្រិតទីពីរ) ក៏ត្រូវបានជ្រើសរើសជាវិន័យសំខាន់នៅក្នុងខេត្តក្វាងស៊ី។ មហាវិទ្យាល័យមានស្ថានីយ៍ស្រាវជ្រាវក្រោយបណ្ឌិតសម្រាប់មុខវិជ្ជាកម្រិតទីមួយនៃវិស្វកម្មនិងបច្ចេកវិទ្យាគីមី ហើយមានសិទ្ធិប្រគល់សញ្ញាបត្របណ្ឌិត និងអនុបណ្ឌិតក្នុងកម្រិតទីមួយក្នុងជំនាញវិស្វកម្មនិងបច្ចេកវិទ្យាគីមី (រួមមានទិសដៅស្រាវជ្រាវ4: វិស្វកម្មប្រតិកម្មលើផ្ទៃ និងកាតាលីករ វិស្វកម្មគីមីកាបូនទាប និងបៃតង វិទ្យាសាស្ត្រសម្ភារ និងវិស្វកម្មគីមី និងដំណើរការធនធានជីវម៉ាស់ និងការប្រើប្រាស់មានតម្លៃខ្ពស់) ក៏ដូចជាកម្មវិធីថ្នាក់បណ្ឌិត និងថ្នាក់អនុបណ្ឌិតនៅក្នុងមុខវិជ្ជាគីមីវិទ្យាកម្រិតទីមួយ (រួមមានទិសដៅស្រាវជ្រាវចំនួន 4៖ ការបញ្ចេញពន្លឺនិងការវិភាគគីមី គីមីសរីរាង្គនិងវត្ថុធាតុប៉ូលីមែខ្ពស់ គីមីវិទ្យារូបវ័ន្ត និងគីមីវិទ្យាអសរីរាង្គ)។ មហាវិទ្យាល័យក៏ផ្តល់ជូននូវកម្មវិធីថ្នាក់អនុបណ្ឌិតជំនាញវិស្វកម្មគីមីនិងសម្ភារៈផងដែរ។ បច្ចុប្បន្ននេះ មាននិស្សិតថ្នាក់អនុបណ្ឌិត និងបណ្ឌិតជាង ១២០០នាក់ បានចុះឈ្មោះចូលរៀននៅក្នុងមហាវិទ្យាល័យ

មហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមីមានបន្ទប់ពិសោធន៍ ទែរម៉ូគីមីវិទ្យា Thermochemistry នៅក្នុងមជ្ឈមណ្ឌលស្រាវជ្រាវវិស្វកម្មជាតិសម្រាប់បច្ចេកវិទ្យាជីវម៉ាសដែលមិនមែនជាគ្រាប់ធញ្ញជាតិ ដែលជាមន្ទីរពិសោធន៍គន្លឹះក្នុងតំបន់ក្វាងស៊ីសម្រាប់បច្ចេកវិជ្ជាដំណើរការ និងអាំងតង់ស៊ីតេនៃដំណើរការគីមីឥន្ធនៈ ជាមន្ទីរពិសោធន៍គន្លឹះក្វាងស៊ីសម្រាប់សម្ភារៈថាមពលគីមី និងជាមន្ទីរពិសោធន៍គន្លឹះក្វាងស៊ីសម្រាប់ការចម្រាញ់ជីវគីមី។ មហាវិទ្យាល័យក៏មានវិទ្យាស្ថានវិស្វកម្មគីមីឧស្សាហកម្ម Guangxi Calcium Carbonate ដែលជាមន្ទីរពិសោធន៍សំខាន់សម្រាប់អនុវត្តបច្ចេកវិទ្យាគីមីថ្មីក្នុងធនធានដែលចូលរួមដោយសាកលវិទ្យាល័យក្វាងស៊ី ហើយជាមន្ទីរពិសោធន៍សំខាន់សម្រាប់បច្ចេកវិទ្យាអនុវត្តគីមីវិទ្យា និងការអភិវឌ្ឍន៍ធនធានដែលចូលរួមដោយសាកលវិទ្យាល័យក្វាងស៊ីi និងជាមន្ទីរពិសោធន៍សំខាន់សម្រាប់បច្ចេកវិទ្យាកាត់បន្ថយកាបូននិងបរិស្ថានគីមី (Low-carbon and Green Chemical Technology Application) ចូលរួមដោយសាកលវិទ្យាល័យក្វាងស៊ី។ បច្ចុប្បន្ននេះមហាវិទ្យាល័យមានក្រុមច្នៃប្រឌិតមូលនិធិវិទ្យាសាស្ត្រធម្មជាតិក្វាងស៊ី ក្រុមការច្នៃប្រឌិតកម្រិតខ្ពស់សម្រាប់គ្រឹះស្ថានឧត្តមសិក្សា ក្រុមស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិតស្តីពី "វិស្វកម្មគីមី និងកាតាលីករ" នៃគម្រោង Bagui Scholar និងមានមូលដ្ឋានសហការស្រាវជ្រាវផ្នែកឧស្សាហកម្មជាង100 មូលដ្ឋានកម្មសិក្សា និង មូលដ្ឋានការងារសម្រាប់និស្សិតបញ្ចប់ការសិក្សា។

មហាវិទ្យាល័យយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ហើយបម្រើយ៉ាងសកម្មដល់ការអភិវឌ្ឍន៍សង្គម។ ចាប់ពីឆ្នាំ 2016 ដល់ឆ្នាំ 2023 មហាវិទ្យាល័យគីមីវិទ្យា និងវិស្វកម្មគីមីបានអនុវត្តគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រសរុបចំនួន 503 ដែលក្នុងនោះមានគម្រោងចំនួន 116 ដែលផ្តល់មូលនិធិដោយមូលនិធិវិទ្យាសាស្ត្រធម្មជាតិជាតិនៃប្រទេសចិន (NSFC) ក្នុងនោះមាន 20 ជាគម្រោងទូទៅ។ លើសពីនេះ មហាវិទ្យាល័យក៏ទទួលបានគម្រោងស្រាវជ្រាវចំនួន 147 នៅកម្រិតតំបន់ រួមទាំងក្រុមស្រាវជ្រាវច្នៃប្រឌិតចំនួន2 ដែលផ្តល់មូលនិធិដោយមូលនិធិវិទ្យាសាស្ត្រធម្មជាតិក្វាងស៊ីគម្រោងមូលនិធិវិទ្យាសាស្ត្រយុវជនឆ្នើមចំនួន3 គម្រោងខ្នាតធំចំនួន1 គម្រោងសំខាន់ៗចំនួន18 គម្រោងអភិវឌ្ឍន៍ដែលជំរុញដោយនវានុវត្តន៍ចំនួន7នៅក្វាងស៊ី គម្រោងសំខាន់ៗរបស់ក្វាងស៊ីចំនួន8 និងគម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍សំខាន់ៗចំនួន11មហាវិទ្យាល័យបានទទួលប៉ាតង់ចំនួន 401 សម្រាប់ការច្នៃប្រឌិត និងមានការផ្ទេរសមិទ្ធិផលផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាច្រើនជាង 10 ដង។ ហើយក៏បានឈ្នះពានរង្វាន់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ខេត្ត និងថ្នាក់ក្រសួងចំនួន 20 រួមមាន ពានរង្វាន់វិភាគទានឆ្នើមផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវ័យក្មេងក្វាងស៊ីចំនួន1 ជ័យលាភីទីពីរនៃពានរង្វាន់វិទ្យាសាស្ត្រវ័យក្មេងកម្រិតឧត្តមសិក្សាលើកទី18ពីមូលនិធិ Fok Ying Tung និង រង្វាន់លេខពីរនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្វាងស៊ីចំនួន៥។ ក្នុងរយៈពេលប្រាំឆ្នាំមកនេះឯកសារសិក្សាជាង 2800 ត្រូវបានបោះពុម្ព ព្រមទាំងអ្នកជំនាញក្នុងស្រុក និងបរទេសជិត 50 នាក់ត្រូវបានអញ្ជើញឱ្យទៅមហាវិទ្យាល័យដើម្បីផ្លាស់ប្តូរការសិក្សា ហើយសន្និសីទសិក្សាមួយចំនួនត្រូវបានប្រារព្ធឡើងដោយមហាវិទ្យាល័យ ដូចជាសន្និសីទជាតិស្តីពីPhysical Chemistry និងលោហធាតុឆ្នាំ 2016 ជាដើម កិច្ចប្រជុំផ្លាស់ប្តូរបទពិសោធ៏លើគម្រោងក្នុងវិស័យលោហធាតុនិងPhysical Chemistryរបស់NSFC សិក្ខាសាលានាំមុខលើកទី 9 អំពីឌីណាមិកនៃប្រតិកម្មម៉ូលេគុល សន្និសីទសម្ភារៈ សន្និសីទសម្ភារវិស្វកម្មអន្តរជាតិលើកទី១០ (IMSE-10) វេទិកាអន្តរជាតិការស្រាវជ្រាវ និងការអភិវឌ្ឍន៍កាល់ស្យូមកាបូណាត2019 (ណាននីង) សន្និសីទជាតិលើកទី7ស្តីពីប្រតិកម្មកាតាលីករ និងការបំបែកកាតាលីករ និងសន្និសីទសកលនៃវិស្វករគីមីចិនលើកទី 12 (ណាននីង) ជំនាញគីមីវិទ្យារបស់មហាវិទ្យាល័យបានចូលដល់កំពូល 1% នៅក្នុងចំណាត់ថ្នាក់ ESI សកល។ ចាប់ពីឆ្នាំ 2017 ដល់ឆ្នាំ 2020 អត្រាការរួមចំណែករបស់មហាវិទ្យាល័យនៅក្នុងកំពូល 1% នៃគីមីវិទ្យា( 43.24%) វិទ្យាសាស្រ្តសម្ភារៈ( 27.15%) និងវិស្វកម្ម(12.74%)នៅសាកលវិទ្យាល័យក្វាងស៊ី (GXU) ដែលជាការរួមចំណែកយ៉ាងសំខាន់ធ្វើឪ្យសាកលវិទ្យាល័យក្វាងស៊ីទទួលបាន "Double First-Class " ។

ដើម្បីបង្កើតវេទិកាសម្រាប់ការប្រាស្រ័យទាក់ទងនិងកាទំនាក់ទំនងវាងអតីតនិស្សិតនិងសាលា និងដើម្បីបម្រើអតីតនិស្សិតឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីការបង្កើតសមាគមអតីតនិស្សិតនៅខែធ្នូឆ្នាំ2017មក មហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមីមាន បានបង្កើតសាខាអតីតនិស្សិតទាំងក្នុងនិងក្រៅខេត្តក្វាងស៊ី ដើម្បីជួយសម្រួលដល់ការទំនាក់ទំនងរវាងអតីតនិស្សិត និងដើម្បីបម្រើពួកគេឱ្យកាន់តែប្រសើរឡើង។ បច្ចុប្បន្ននេះមានសាខាអតីតនិស្សិតចំនួន 9 រួមមានសាខាអតីតនិស្សិត Liuzhou សាខាអតីតនិស្សិត Nanning សាខាអតីតនិស្សិត Guilin សាខាអតីតនិស្សិត Wuzhou/Hezhou សាខាអតីតនិស្សិត BaiSe សាខាអតីតនិស្សិត Guangdong សាខាអតីតនិស្សិត Qinzhou/Beihai/Fangchenggang សាខាអតីតនិស្សិតHechi សាខាអតីតនិស្សិតប៉េកាំង និង សាខាអតីតនិស្សិតក្រុងធានជីន-ហឺប៉ី។សាលាពង្រឹងទំនាក់ទំនងជាមួយអតីតនិស្សិត បង្កើនភាពស្អិតរមួតដោយរៀបចំសន្និសីទតំណាងអតីតនិស្សិត វេទិកាអតីតនិស្សិត ពិព័រណ៍ការងារអតីតនិស្សិត ការបង្កើតមូលដ្ឋានការងារថ្មី និងកម្មសិក្សារបស់និស្សិត និងមូលដ្ឋានសហប្រតិបត្តិការឧស្សាហកម្ម-សាកលវិទ្យាល័យ-ស្រាវជ្រាវ។

មហាវិទ្យាល័យគីមីវិទ្យានិងវិស្វកម្មគីមី គឺផ្តោតលើការស្រាវជ្រាវ។ តាមរយៈការសាងសង់គំនិតផ្តួចផ្តើម "Double First-Class" មហាវិទ្យាល័យនៅតែបន្តជំរុញវិស្វកម្មនិងបច្ចេកវិទ្យាគីមី និងគីមីវិទ្យាជាមុខវិជ្ជាកម្រិតខ្ពស់ គោលដៅគឺដើម្បីកសាងមហាវិទ្យាល័យដែលផ្តោតលើការស្រាវជ្រាវឈានមុខគេនៅក្នុងតំបន់កណ្តាល និងភាគខាងលិចនៃប្រទេសចិន ជាមួយនឹងមានប្លង់ទិសដៅស្រាវជ្រាវវិទ្យាសាស្ត្រដ៏រឹងមាំ រចនាសម្ព័ន្ធមហាវិទ្យាល័ដែលមានលក្ខណៈពិសេស និងការប្រើប្រាស់ធនធានក្នុងតំបន់។